ក្មេងជំទង់ម្នាក់ ត្រូវបានឆក់ស្លាប់ ពេលកំពុងលេងហ្គេម ដោយសារតែ…

ចិន៖ គួរឲ្យអាណិត ក្មេងប្រុសវ័យជំទង់ម្នាក់ ត្រូវបានឆក់ស្លាប់ភ្លាមនៅក្នុងហាងអីុនធឺណែតកាហ្វេមួយកន្លែង បង្កឲ្យមានភាពភ្ញាក់ផ្អើលតែម្តង

បើតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃយប់ថ្ងៃសុក្រកន្លងទៅនេះ មានយុវជនម្នាក់ដែលជាកម្មកររោងចក្រ អាយុទើបតែ១៨ឆ្នាំ ឈ្មោះ Xiong Xuan ស្លាប់ភ្លាមៗ ដោយសារចរន្តអគ្គិសនី ពេលដកខ្សែទូរស័ព្ទដៃចេញពី Case កុំព្យូទ័រ។

ប្រភពបន្តថា ក្នុងហេតុការណ៍នោះ បងប្អូនប្រុសរបស់ Xiong បានអង្គុយនៅក្បែរគាត់។ បងប្អូនប្រុសរបស់ Xiong បានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុ Xiong បាននិយាយថា គាត់ត្រូវចេញទៅយកអាហារសិន ហើយក៏បានអោនដកទូរស័ព្ទទៅជាមួយ។ ភ្លាមនោះដែរគាត់បានឃើញ Xiong ដូចជាខ្សោយទៅៗ ហើយក៏ដួលទៅនឹងដី រួចក៏បែកពពុះមាត់តែម្តង។ មិនយូរប៉ុន្មានឡានពេទ្យក៏បានមកដល់ រួចក៏ប្រញាប់ប្រញាល់ដឹកយក Xiong ទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល Xiong បានស្លាប់តាមផ្លូវបាត់ទៅហើយ។

គួរបញ្ជាក់ដែរថា សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតបន្ថែមលើករណីមួយនេះផងដែរ ហើយបច្ចុប្បន្ន ហាងអីុនធឺណែតកាហ្វេខាងលើ ក៏ត្រូវបានផ្អាកអាជ្ញាប័ណ្ណរកស៊ីបណ្តោះអាសន្នផងដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកដែរថា កាលពីចុងខែកុម្ភៈកន្លងទៅ ក៏ធ្លាប់មានដោយសារតែសាកថ្មទូរស័ព្ទក្នុងបន្ទប់ទឹក ដែលករណីនេះបានកើតឡើង នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

តួយ៉ាងបើយោងតាមសម្តីម្តាយរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា រូបគាត់ចេះតែឆ្ងល់ថា តើហេតុអីបានជាកូនស្រីខ្លួនឯង​​ ចូលបន្ទប់ទឹកយូរម្ល៉េះ ទើបគាត់ខំស្រែកហៅកូនស្រី ដើម្បីឲ្យនាងបើកទ្វារចេញមកក្រៅ ប៉ុន្តែពុំមានការឆ្លើយតប គាត់ក៏សម្រេចចិត្តទម្លាយទ្វារចូលទៅមើល ហើយក៍បានឃើញ សាកសពកូនស្រីដេកស្តូកស្តឹងតែម្តង។

ប្រភពបានបន្ថែមឲ្យដឹងថា ក្មេងស្រីវ័យជំទង់ដែលបានស្លាប់នោះ ត្រូវគេពិនិត្យឃើញថា ដៃរបស់នាងមានកាន់ប្រដាប់សាកថ្ម ហើយចំណែកឯទូរស័ព្ទធ្លាក់លើកំរាលឥដ្ឋ។ យ៉ាងណាមិញគេអាចដឹងបានថា ក្មេងស្រីរងគ្រោះ ទំនងជាបានបញ្ចូលថ្មទូរស័ព្ទ ប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់នោះ​ គឺថានៅក្នុងបន្ទប់នោះ​ គ្មានកន្លែងដោតសាកថ្មទូរស័ព្ទឡើយ។

គួរបញ្ជាក់ដែរថា ពេលនេះសម្ថតកិច្ច កំពុងធ្វើការស៊ើបអង្កេត ទៅលើករណីមួយនេះ ឲ្យកាន់តែច្បាស់ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងជំទង់ម្នាក់ ត្រូវបានឆក់ស្លាប់ ពេលកំពុងលេងហ្គេម ដោយសារតែ...

ក្មេងជំទង់ម្នាក់ ត្រូវបានឆក់ស្លាប់ ពេលកំពុងលេងហ្គេម ដោយសារតែ...

ក្មេងជំទង់ម្នាក់ ត្រូវបានឆក់ស្លាប់ ពេលកំពុងលេងហ្គេម ដោយសារតែ...

ក្មេងជំទង់ម្នាក់ ត្រូវបានឆក់ស្លាប់ ពេលកំពុងលេងហ្គេម ដោយសារតែ...
រូបភាពតំណាងក្រោយកើតហេតុ ដែលគេបានដកខ្សែទូរស័ព្ទដៃចេញពី Case កុំព្យូទ័រ

ក្មេងជំទង់ម្នាក់ ត្រូវបានឆក់ស្លាប់ ពេលកំពុងលេងហ្គេម ដោយសារតែ...