អារម្មណ៍មេឆ្កែ ពេលកូនទាំងសំបុក ត្រូវបានគេបំពុលស្លាប់

ភ្នំពេញ៖ ឆ្កែត្រូវបានគេចាត់ទុកថា ជាសត្វដែលមានភាព ស្មោះត្រង់និងម្ចាស់បំផុត ចិញ្ចឹមឆ្កែ១ក្បាល ប្រសើរជាងចិញ្ចឹមក្រពើ ១ក្បាល ប៉ុន្តែអ្វីដែលគួរ ឲ្យសោកសង្រេង សម្រាប់ម្ចាស់ឆ្កែ ហើយក៏ជាទុក្ខសោករបស់មេឆ្កែ ដោយបាត់បង់នូវកូនទាំងសំបុក ត្រូវបានគេបំពុល ។

អារម្មណ៍វបែបនេះ វាមិនខុសអ្វីពី មនុស្សលោក ដែលបាត់បង់សមាជិក គ្រួសារឡើយ ដោយសម្រក់ទឹកភ្នែក យំបោកខ្លួន អាល័យអាលោះ នឹកកាលដែលនៅរស់ជុំគ្នា ។ ដោយឡែកមេឆ្កែមួយក្បាលនេះ បានអង្គុយ ទាំងភ្នែករលីងរលោង មើលដល់ម្ចាស់របស់ខ្លួន ក្បែរកូនទាំងសំបុក ដែលត្រូវបាន គេបំពុលស្លាប់នោះ ។

ហាក់ដូចជាចង់បាននូវ ការលួងលោមចិត្តពីម្ចាស់ខ្លួន មេឆ្កែមួយក្បាលនេះ បានសំឡក់សំឡឹងមើលម្ចាស់ខ្លួន ក្នុងន័យសុំការលើកទឹកចិត្ត និងចង់ឲ្យម្ចាស់ខ្លួន ធ្វើយ៉ាងណា ដើម្បីឲ្យកូនទាំងសំបុក ជាទីស្រឡាញ់របស់ខ្លួន រស់ឡើងវិញ ។

ទោះជាសំឡឹងម្ចាស់ សុំឲ្យកូនរស់ឡើងវិញ តែវាមិនអាចកើតឡើងនោះទេ ហើយក៏គ្មានពេទ្យទេវតាណា អាចជួយបានដែរ តែម្ចាស់អាចធ្វើអ្វីនូវនាទីចុងក្រោយបាន ត្រឹមតែ អុធធូបកប់ ក្នុងរណ្តៅដី សូមឲ្យកូនឆ្កែទាំងសំបុកនេះ ជាតិក្រោយកុំឲ្យជួបរឿង ដូច្នោះបន្តទៀត ៕

ផ្តល់សិទ្ធិដោយ៖ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកឡើងវិញផងដែរថា នៅពេលបានជួបជុំ ជាមួយនឹងកូនឆ្កែតូចៗរបស់វា ក្រោយពីត្រូវបានគេជួយសង្គ្រោះ ត្រឡប់យកមកវិញរួចមក។

នៅក្នុងវីដេអូឃ្លីបខ្លីមួយ មានរយ:ពេលត្រឹម ១៣វិនាទី តែពេលបានមើលឃើញហើយ ពិតជាធ្វើឲ្យអ្នកទស្សនាអាណិតអាសូរ ទៅដល់មេឆ្កែមួយយ៉ាងខ្លាំង ដោយសារតែវាមានក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ចំពោះកូន ដែលបានព្រាត់ទៅ ហើយអាចជួបវិញ។

ទោះជាយ៉ាងណា គេមិនទាន់អាចដឹងច្បាស់នៅឡើយ ថាកូនឆ្កែ ត្រូវគេពង្រាត់យកទៅ ឬមានរឿងហេតុអ្វីឲ្យប្រាកដ នៅពីក្រោយការលើកឡើង ថាត្រូវបានជួយសង្គ្រោះនោះ។

ចំណែកឯទឹកភ្នែក លាយឡំនឹងក្តីរំភើបរបស់មេឆ្កែ នៅក្នុងវីដេអូ ដែលត្រូវបានបង្ហោះលើយូធូប មានមតិមួយចំនួន លើកឡើងផ្សេងពីនេះផងដែរ។

អ្នកប្រើប្រាស់យូធូបម្នាក់ សរសេរថា៖ «សត្វឆ្កែមិនចេះយំទេ។ វាគ្រាន់តែជាអាការ:ម្យ៉ាងហៅថា Episphora ។ មនុស្សល្ងង់តែងតែព្យាយាម ចាត់ទុកសត្វ ថាជាសភាវ:ដូចមនុស្សដែរ នៅលើផែនដីនេះ»។

មួយទៀតសរសេរថា៖ «ឲ្យតែឃើញសត្វឆ្កែចេញទឹកភ្នែក អ្នកចេះតែគិតថាវាយំចឹងទៅ»។

ក៏មានមួយទៀតសរសេរថា៖ «ទោះយ៉ាងណា វាជាការសំខាន់ដែលម្ចាស់ឆ្កែគួរកត់សម្គាល់ថា សត្វឆ្កែមិនអាចយំដូចមនុស្សបានទេ។ បើភ្នែកវាមានរលីងរលោងទឹកភ្នែក ហេតុផលដោយសារមាន អ្វីម្យ៉ាងមិនស្រួលហើយ។ មិនមែនហូរទឹកភ្នែក ព្រោះតែទប់មនោសញ្ចេតនា មិនបាននោះទេ»។

ចុះចំណែកប្រិយមិត្តខ្មែរឡូតវិញ យល់ស្របទៅនឹងមតិ របស់អ្នកលេងយូធូប មួយចំនួន ដែលបានលើកឡើងនេះដែរទេ? អ្នកធ្លាប់ឃើញសត្វឆ្កែយំ ឬជឿថាវាចេះយំដែរទេ? ទស្សនាវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អារម្មណ៍មេឆ្កែ ពេលកូនទាំងសំបុក ត្រូវបានគេបំពុលស្លាប់

អារម្មណ៍មេឆ្កែ ពេលកូនទាំងសំបុក ត្រូវបានគេបំពុលស្លាប់

អារម្មណ៍មេឆ្កែ ពេលកូនទាំងសំបុក ត្រូវបានគេបំពុលស្លាប់

អារម្មណ៍មេឆ្កែ ពេលកូនទាំងសំបុក ត្រូវបានគេបំពុលស្លាប់