សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ បានពាក់កណ្តាល មើលទៅពិតជា ស្រៀវសាច់ មែនទែន

ចិន៖ កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូ បានចែករំលែក រូបថតផ្ទាល់ខ្លួន របស់ពួកគេ ដែលបង្ហាញពី ការស្នើសុំរៀបការ ខណៈពេលកំពុងឡើងភ្នំ បានពាក់កណ្តាលផ្លូវ នៅក្នុងឧទ្យានជាតិ Zhangjiajie National Forest Park ក្នុងខេត្ត Hunan ប្រទេសចិន ដែលមើលទៅពិតជាគួរឲ្យ ស្រៀវសាច់មែនទែន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ខណៈពេលកំពុងតែឡើងភ្នំ បានពាក់កណ្តាលផ្លូវ បុរសជាសង្សារ ដ៏រូម៉ែនទិករូបនោះ បានឈប់ និងធ្វើឲ្យមិត្តស្រី​របស់គាត់ មានការភ្ញាក់ផ្អើល ដោយការចោទជាសំនួរ ស្នើសុំនាងរៀបការ ដែលពេលនោះ គឺពួកគេទាំង២នាក់ កំពុងស្ថិតនៅក្នុងស្ថានភាព ដ៏អស្ចារ្យ ស្រៀវសាច់ គ្រោះថ្នាក់ និងរ៉ូមែនទិកមែនទែន។ ជាមួយគ្នានេះដែរ នារីដ៏ស្រស់ស្អាត រូបនោះ មិនរង់ចាំយូរឡើយ ហើយក៏បានឆ្លើយយល់ព្រម តាមសំណើរមិត្តប្រុសនាង តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ នារីជាសង្សារ ហាក់ដូចជាមិនសូវ មានការភ្ញាក់ផ្អើល ខ្លាំងប៉ុន្មានឡើយ ដោយសារតែ បុរសជាសង្សារនាង បានយកអ្នកថតរូបអាជីពម្នាក់ និងរ៉ូបមង្គលការ មកជាមួយ ក្នុងដំណើរឡើងភ្នំ នាថ្ងៃចុងសប្តាហ៍ របស់ពួកគេ ដូច្នេះហើយ នាងបានដឹង រួចជាស្រេចទៅហើយ។

គួរបញ្ជាក់ផងដែរថា ការស្នើសុំរៀបការ នៅទីសាធារណៈ បានទាក់ទាញ ចំណាប់អារម្មណ៍ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ជាច្រើន នៅក្នុងប្រទេសចិន ដែលជួនកាល វាប្រព្រឹត្តិទៅ ដោយទទួលបានលទ្ធផលល្អ និងខ្លះទៀត ទទួលបានលទ្ធផលមិនល្អ ក៏មានដែរ ប៉ុន្តែការស្នើសុំរៀបការ នៅពេលឡើងភ្នំនេះ គឺជាលើកទីមួយហើយ ពោលគឺមិនធ្លាប់មានទេ ពីមុនមក នៅក្នុងប្រទេសចិន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ តារាស្រីថៃកូនកាត់ចិន វ័យ ២៦ឆ្នាំ នាង បូ ធុនយ៉ាសូផាន (Bo Thunyasopan)  ត្រូវបានមិត្តប្រុស របស់នាង លោក អែក ចឺរ៉ាត (Ake Jiradt) ធ្វើឲ្យភ្ញាក់ផ្អើល រហូតដល់ស្រក់ទឹកភ្នែក ដោយលុតជង្គង់មុខនាង ដើម្បី ហើយទិដ្ឋភាព ដ៏អន្លង់អន្លោចនេះ ត្រូវបានមនុស្សជាច្រើន​ ចោមរោមថត និងជាសាក្សី ឲ្យសេចក្តីស្រលាញ់ របស់លោក ចឺរ៉ាត ចំពោះតារាស្រីថៃ ល្បីឈ្មោះ ប្រចាំប៉ុស្តិ៍លេខ៧ថៃ រូបនេះទៀតផង។

រូបថតជាច្រើនសន្លឹក របស់ពួកគេត្រូវបានចែករំលែក យ៉ាងព្រោងព្រាត នៅលើហ្វេសប៊ុក។ ស្របពេលជាមួយគ្នានោះដែរ អ្នកទាំងពីរបានបង្ហោះសារផ្អែមល្ហែម នៅលើបណ្តាញសង្គម អ៊ីស្តាក្រាម រាងៗខ្លួនផងដែរ ដោយគណនី របស់តារាស្រីថៃរូបនេះ បានសរសេរសារ បង្ហោះជាមួយរូបថតមួយថា៖ «គាត់បានសួរខ្ញុំ ហើយខ្ញុំបានឆ្លើយថា យល់ព្រម (Yes)»។

បន្ថែមពីនេះទៀត នាងបានបង្ហោះសារមួយថ្មី នៅរសៀលថ្ងៃដដែលនេះថា៖ «នៅជាមួយខ្ញុំដល់ចាស់កោងខ្នងណា។ រឿងល្អបំផុតក្នុងជីវិត នឹងជិតមកដល់ហើយ»។

ងាកទៅមើល ប្រទេសចិន ឯណោះវិញ ការមួយ ត្រូវបរាជ័យយ៉ាងហួសចិត្ត ដោយសារតែខាងស្រី បដិសេធមិនព្រម ក៏ព្រោះតែមូលហេតុចិញ្ចៀនសុំរៀបការនោះតូចពេក។

ប្រភពព័ត៌មានចិន រាយការណ៍ឲ្យដឹងថា រំលងប៉ុន្មានថ្ងៃមុននេះ បុរសជាមិត្តប្រុស បានសុំមិត្តស្រីខ្លួន រៀបការ មុខចំណោមមនុស្សចោមរោមមើលយ៉ាងច្រើន នៅទីសាធារណ:មួយកន្លែង ក្នុងទីក្រុងឆេងឌូ និងមានទាំងការបង្ហាញក្បាច់រាំជាក្រុម សម្តែងឲ្យនារីជាមិត្តស្រីនោះ ទស្សនាយ៉ាងជក់ចិត្តទៀតផង ដើម្បីឲ្យនាងភ្ញាក់ផ្អើល។

បន្ទាប់មកទៀត បុរសជាមិត្តប្រុស បានលុតជង្គង់ចុះ​ បង្ហាញប្រអប់ពណ៌ក្រហម ដែលមានចិញ្ចៀនសុំរៀបការ ធ្វើឲ្យនារីជាមិត្តស្រីរំភើបដល់ស្រក់ទឹកភ្នែក។ តែផ្ទុយពីការរំពឹងទុក នៅពេលដែលខាងប្រុសបើកប្រអប់ បង្ហាញចិញ្ចៀន ស្រាប់តែខាងស្រី មានការខកចិត្ត និងបដិសេធមិនព្រមទទួលយកទៅវិញ ព្រោះតែចិញ្ចៀននោះមានទំហំតូច មិនដល់មួយការ៉ាត់ផងនោះ។

នាងបានងាក និងដើរចេញទៅបាត់ ដោយមិននិយាយអ្វីមួយម៉ាត់ ក្រោយពេលឃើញចិញ្ចៀនរួច។

ក្រោយមក សារឆ្លើយឆ្លងរវាងនារីជាមិត្តស្រី និងមិត្តភក្តិរបស់នាង បានបែកធ្លាយនៅលើអនឡាញ ធ្វើឲ្យគេដឹងការពិតតែម្តង។

ខាងស្រីបានសរសេរថា៖ «គាត់បានយល់ព្រមទិញចិញ្ចៀនពេជ្រធំមួយ យ៉ាងហោចណាស់ក៏១ការ៉ាត់ដែរ តែហេតុអ្វីចិញ្ចៀននោះ តូចបែបនេះ? តើគាត់អត់យកចិត្តទុកដាក់ និងខ្វាយខ្វល់ពីខ្ញុំទេ?» មិត្តភក្តិរបស់នាងតបថា «កុំបារម្ភអី ប្រហែលជាចិញ្ចៀនអាធំ កំពុងរង់ចាំឯង ពេលក្រោយក៏ថាបានដែរ»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ បានពាក់កណ្តាល មើលទៅពិតជា ស្រៀវសាច់ មែនទែន
រូបភាព៖ បុរសម្នាក់ សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ

សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ បានពាក់កណ្តាល មើលទៅពិតជា ស្រៀវសាច់ មែនទែន
រូបភាព៖ បុរសម្នាក់ សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ

សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ បានពាក់កណ្តាល មើលទៅពិតជា ស្រៀវសាច់ មែនទែន
រូបភាព៖ បុរសម្នាក់ សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ

សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ បានពាក់កណ្តាល មើលទៅពិតជា ស្រៀវសាច់ មែនទែន
រូបភាព៖ បុរសម្នាក់ សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ

សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ បានពាក់កណ្តាល មើលទៅពិតជា ស្រៀវសាច់ មែនទែន
រូបភាព៖ នាង បូ ធុនយ៉ាសូផាន ត្រូវបានមិត្តប្រុស លុតជង្គង់មុខនាង ដើម្បីសុំរៀបការ

សុំមិត្តស្រីរៀបការ ខណៈកំពុងឡើងភ្នំ បានពាក់កណ្តាល មើលទៅពិតជា ស្រៀវសាច់ មែនទែន
រូបភាព៖ ការសុំមិត្តស្រីរៀបការបរាជ័យ