សុនខមួយក្បាល ងាប់ដោយសារអស់កម្លាំង ក្រោយជួយជីវិតមនុស្ស ៧នាក់ បន្ទាប់ពីមាន គ្រោះរញ្ជួយដី នៅអេក្វាទ័រ

អេក្វាទ័រ៖ សត្វសុនខមួយក្បាល ដែលបានជួយសង្គ្រោះ ជីវិតមនុស្ស ចំនួន៧នាក់ បន្ទាប់ពីមានគ្រោះរញ្ជួយដី ក្នុងប្រទេសអេក្វាទ័រ បានងាប់គួរឲ្យអាណិត ដោយសារតែ ហត់អស់កម្លាំងខ្លាំងពេក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វសុនខមួយក្បាលនោះ មានឈ្មោះថា Dayko អាយុ៤ឆ្នាំ ជាពូជឆ្កែ Labrador ដែលបានខិតខំ ចូលរួមជួយសង្គ្រោះមនុស្ស នៅក្នុងតំបន់ Pedrenales ដែលជាតំបន់ ដ៏គ្រោះថ្នាក់បំផុតមួយ នៅភាគខាងជើង ខេត្ត Manabi ប្រទេសអេក្វាទ័រ។ ប៉ុន្តែជារឿងដ៏គួរឲ្យសោកស្តាយ នៅពេលកំពុង បំពេញភារៈកិច្ច Dayko បានដួល ហើយក្រុមអ្នកជួយសង្គ្រោះ បានប្រកាសថា Dayko បានងាប់ទៅហើយ។

ក្រុមអ្នកជួយសង្គ្រោះ បានសរសេរថា «អរគុណ Dayko សម្រាប់ការងារ ដ៏អង់អាចក្លាហាន និងការបង្ហាញខ្លួន ក្នុងការសង្គ្រោះបន្ទាន់ របស់ឯង... ឯងបានជួយឲ្យ អង្គភាព K9 មានមុខមាត់ ខ្លាំងណាស់»។

យ៉ាងណាក៏ដោយ Dayko បានបង្ហាញឲ្យឃើញ ពីការខិតខំប្រឹងប្រែង យ៉ាងធំធេង បើទោះបីជា ជួបបញ្ហាកម្តៅ និង ខ្វះជាតិទឹក ក្នុងអំឡុងពេល បំពេញបេសកកម្ម ជួយសង្គ្រោះជីវិតមនុស្ស ក៏ដោយ។

គួរបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យ បានព្យាយាមគ្រប់បែបយ៉ាង ដែលពួកគេគិតថា អាចជួយសង្គ្រោះ Dayko បាន ប៉ុន្តែនៅតែគ្មានប្រយោជន៍ដដែល។

គួរឲ្យដឹងថា ភារៈកិច្ចរបស់ Dayko គឺស្វែងរកជនរងគ្រោះ ដែលនៅរស់រានមានជីវិត នៅក្រោមកម្ទេចអគារ ដែលបាក់រលំ ដោយបានដឹកនាំក្រុមអ្នកជួយសង្គ្រោះ ទៅជួយជីវិតមនុស្ស ចំនួន៧នាក់ទៀតផង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយសុនខញី មួយក្បាល បានលបចេញពីផ្ទះ បន្ទាប់ពីម្ចាស់របស់វា បានលែងវា ដើម្បីឲ្យវា ទៅធ្វើកិច្ចការ ផ្ទាល់ខ្លួន ដូចជាបន្ទោរបង់ ជាដើម។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សុនខញីនោះ មានឈ្មោះថា អាយុ ២ឆ្នាំកន្លះ បានលបចេញពីផ្ទះ តាមច្រកខាងក្រោយ រួចបានដើរ ជុំវិញទីក្រុង រហូតចូលទៅដល់ តំបន់ចាប់ផ្តើម នៃការប្រកួត រត់ពាក់កណ្តាលម៉ារ៉ាតុង “Trackless Train Trek Half Marathon” ដែលបានធ្វើឡើង ក្នុងទីក្រុង Elkmont រដ្ឋ Alabama សហរដ្ឋអាមេរិក មានចំងាយ ពីផ្ទះរបស់វា ប្រមាណជា ៤០០ម៉ែត្រប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ នៅពេលដែល Ludivine បានមកដល់ កន្លែងប្រកួត វាក៏បានរត់ប្រណាំង ជាមួយនឹង អ្នកប្រកួត (មនុស្ស) ដទៃទៀត សរុបចំងាយ ២១គីឡូម៉ែត្រ រហូតបានទៅដល់ទី ក្នុងលេខរៀងទី៧ ដោយចំណាយ អស់រយៈពេល ៤ម៉ោងកន្លះ និងបានឈ្នះមេដាយមួយ តែម្តង។

គួរបញ្ជាក់ផងដែរថា សុនខញីដ៏អស្ចារ្យ មួយក្បាលនេះ បានរត់ និងឈ្នះមេដាយ ដោយមិនមានការដឹកនាំ ឬបង្គាប់ ពីម្ចាស់ របស់វាឡើយ។

អ្នកស្រី April Hamlin អាយុ ៤៣ឆ្នាំ គឺជាម្ចាស់ របស់សុនខឈ្មោះ Ludivine បានឲ្យដឹងថា អ្វីដែលអ្នកស្រីបានធ្វើ គឺបើកទ្វាផ្ទះ បន្ទាប់មក Ludivine ក៏បានលបចេញពីផ្ទះ និងមករត់ប្រណាំង ជាមួយមនុស្ស តែម្តង។ អ្នកស្រី Hamlin បានឲ្យដឹងទៀតថា អ្នកស្រីទទួលបានសារ និងរូបថត របស់ Ludivine ពីមិ្តភក្តិ ដែលបានស្ម័គ្រចិត្តធ្វើការ ក្នុងការប្រកួត រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះ ទើបអ្នកស្រីបានដឹង អំពីរឿងនេះ។

អ្នកស្រី Hamlin បាននិយាយថា ជាការពិតណាស់ Ludivine បានរត់ចំងាយ ២១គីឡូម៉ែត្រ ពិតជាធ្វើឲ្យអ្នកស្រី ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតាមធម្មតា Ludivine ពិតជាខ្ជិល ខ្លាំងណាស់។

យ៉ាងណាមិញ លោក Tim Horvath អាយុ ៤៩ឆ្នាំ គឺជាកីឡាករ មួយរូប ក្នុងការប្រកួត រត់ប្រណាំងនេះ បានប្រាប់ឲ្យដឹងថា គាត់បានរត់ ជាមួយនឹង Ludivine នៅតាមផ្លូវ ដោយ Ludivine បានឈប់ជាច្រើនដង ដោយសារតែ វាបានប្រទះឃើញ សត្វទន្សាយងាប់ សត្វសេះ និងគោ ហើយថែមទាំងជួប នឹងសត្វសុនខ ដទៃទៀត ដែលនៅតាមបណ្តោយផ្លូវនោះ ទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សុនខមួយក្បាល ងាប់ដោយសារអស់កម្លាំង ក្រោយជួយជីវិតមនុស្ស ៧នាក់ បន្ទាប់ពីមាន គ្រោះរញ្ជួយដី នៅអេក្វាទ័រ
រូបភាព៖ សត្វសុនខ Dayko

សុនខមួយក្បាល ងាប់ដោយសារអស់កម្លាំង ក្រោយជួយជីវិតមនុស្ស ៧នាក់ បន្ទាប់ពីមាន គ្រោះរញ្ជួយដី នៅអេក្វាទ័រ
រូបភាព៖ សត្វសុនខ Dayko

សុនខមួយក្បាល ងាប់ដោយសារអស់កម្លាំង ក្រោយជួយជីវិតមនុស្ស ៧នាក់ បន្ទាប់ពីមាន គ្រោះរញ្ជួយដី នៅអេក្វាទ័រ
រូបភាព៖ សត្វសុនខ Dayko បានងាប់

សុនខមួយក្បាល ងាប់ដោយសារអស់កម្លាំង ក្រោយជួយជីវិតមនុស្ស ៧នាក់ បន្ទាប់ពីមាន គ្រោះរញ្ជួយដី នៅអេក្វាទ័រ
រូបភាព៖ ក្រុមអ្នកសង្គ្រោះ កំពុងកប់ សត្វសុនខ Dayko

សុនខមួយក្បាល ងាប់ដោយសារអស់កម្លាំង ក្រោយជួយជីវិតមនុស្ស ៧នាក់ បន្ទាប់ពីមាន គ្រោះរញ្ជួយដី នៅអេក្វាទ័រ
រូបភាព៖ សុនខញី Ludivine