ទិដ្ឋភាពផ្ទះវីឡា បណ្តែតទឹក របស់ទីក្រុងឌូបៃ ដែលទាក់ចិត្តភ្ញៀវទេសចរ ចង់ទៅកំសាន្ត មិនតិចឡើយ!

អារ៉ាប់រួម៖ កាលពីពេលថ្មីៗនេះ ទិដ្ឋភាពនៃផ្ទះវីឡាបណ្តែតទឹក ដែលស្ថិតនៅឯតំបន់ឆ្នេរសមុទ្រ របស់ទីក្រុងឌូបៃ បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយធ្វើឲ្យអ្នកដែលចង់ឃើញហើយ មានបំណងចង់ទៅ កំសាន្តនៅទីនោះយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្ទះវីឡាបណ្តែតទឹក ដ៏អស្ចារ្យទាំងនេះ ត្រូវបានគេហៅថា Floating Seahorse (សេះសមុទ្របណ្តែតទឹក) ដោយវាមានលក្ខណៈពិសេស និងស្រស់ស្អាតជាច្រើន ដោយក្នុងនោះយើងអាចដឹង បានថាគឺវាមាន បន្ទប់គេង និងបន្ទប់ទឹក នៅក្រោមទឹក ដែលមានបង្អួចជាកញ្ចក់រឹងមាំស្វិត ជាហេតុនាំឲ្យអ្នកអាច ទស្សនាកំសាន្តជីវិតសត្វ នៅក្នុងសមុទ្រ បានយ៉ាងស្ងប់ស្ងាត់ និងដោយសេរី។

យ៉ាងណាមិញ ផ្ទះបណ្តែតទឹក Floating Seahorse គឺពេលនេះកំពុងស្ថិតនៅជាគម្រោង នៅឡើយ តែវានឹងលេចចេញជារូបរាង ហើយបញ្ចប់ការសាងសង់សព្វគ្រប់ នៅក្នុងអំឡុងឆ្នាំ ២០១៨ ខាងមុខនេះ។ ដោយក្នុងនោះ បើតាមការបញ្ជាក់ គម្រោងនឹងសាងសង់ ផ្ទះវីឡាបណ្តែតទឹកយ៉ាងតិច ១២៥ ដោយក្នុងនោះ ផ្ទះវីឡាមួយ ត្រូវចំណាយប្រាក់សាងសង់ មិនក្រោម៣.២លានដុល្លារឡើយ។

ជាមួយគ្នានេះដែរ ក៏មានការបញ្ជាក់បន្ថែមថា គម្រោងនៃផ្ទះវីឡាបណ្តែតទឹកនោះ នឹងត្រូវបង្កើតឡើង នៅតំបន់ប្រជុំកោះមួយ ដែលមានឈ្មោះថា Heart of Europe (បេះដូងអ៊ឺរ៉ុប) ដែលស្ថិតនៅឈូងសមុទ្រ Persian។ ផ្ទះវីឡានីមួយៗ អាចនឹងមានទំហំ ជាង៣៧០ម៉ែត្រការ៉េ ដោយមានបន្ទប់ និងគ្រឿងសង្ហារឹម យ៉ាងច្រើនផងដែរ ក្នុងនោះមានផ្ទះបាយ បន្ទប់គេង និងបន្ទប់ទឹក ដែលស្ថិតនៅក្រោមទឹក បំពាក់ដោយកញ្ចក់ រក្សាកម្តៅ ដើម្បីផ្តល់ភាពកក់ក្តៅ និងអារម្មណ៍ស្ងប់ស្ងាត់ លន្លង់លន្លោច ដល់ភ្ញៀវទេសចរ សម្រាប់ការគយគន់ សម្រស់ធម្មជាតិនៅបាតសមុទ្រ។ នៅពីលើវិញ គឺមានការកម្សាន្ត បែបឆ្នេរសមុទ្រ ដោយភ្ញៀវទេសចរអាច ធ្វើការគេងហាលថ្ងៃ និងលេងទឹកដោយរីករាយ ជាដើម៕

តោះកុំបាច់រង់ចាំយូរ ទៅទស្សនាទិដ្ឋភាពនៃផ្ទះវីឡាបណ្តែតទឹក ដ៏អស្ចារ្យទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

កាលពីពេលថ្មីៗនេះដែរ ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានដឹងរួចមកហើយ នូវតំបន់ទេសចរណ៍ដ៏សំបូរបែប នៃទីក្រុងឆ្នេរខ្សាច់ អមដោយអគារខ្ពស់ៗល្អប្រណិត ដែលទីចាប់អារម្មណ៍របស់មនុស្សគ្រប់រូប និងប្រាថ្នាចង់ទៅ ដែលទីនោះគឺនៃប្រទេសអារ៉ាប់រួមតែម្តង។

តួយ៉ាងបើតាមប្រភពសារព័ត៌មានបានចេញផ្សាយ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទីក្រុងឌូបៃគ្រោងនឹងសាងសង់អគារខ្ពស់កប់ពពក ល្អដាច់គេលើពិភពលោក ដែលនឹងចំណាយទឹកប្រាក់រាប់លានដុល្លារ។

ជាមួយគ្នានេះដែរ ការសាងសង់នូវអគារកប់ពពកថ្មីមួយនេះ នឹងក្លាយទៅជាអគារខ្ពស់ទីពីរ បន្ទាប់ពីអគារ Burj Khalifa នៃទីក្រុងឌូបៃ។ ចំណែកការឌីហ្សាញអគារ រចនាឡើងបំពាក់ដោយការបង្វិលតួយ៉ររបស់អគារ​ និងលំអរទៅដោយសួនច្បារ អាចទស្សនាទេសភាពស្អាតៗ ហាក់បីដូចជានៅក្នុងរឿងទេវកថា (រឿងមិនគួរឲ្យជឿ) យ៉ាងដូចច្នោះដែរ។

លោក Mohamed Alabbar នាយកក្រុមហ៊ុនEmaarមានប្រសាសន៍ថា អគារខ្ពស់កប់ពពកមួយនេះ នឹងមានកម្ពស់ខ្ពស់ជាងអគារចាស់ Burj Khalifa (កម្ពស់៨២៨ម៉ែត្រ) ទៅទៀត។

ប្រភពបន្តថា អគារខ្ពស់កប់ពពកនេះ នឹងមានសណ្ឋាគារ ភោជនីយដ្ឋាន និងយ៉រកញ្ជក់ ដែលអាចបង្វិលទៅផ្នែកខាងក្រៅ នៃជញ្ជាំងអគារបានផងដែរ។

គួរបញ្ជាក់ដែរថា អគារថ្មីនេះ ចំណាយទឹកប្រាក់សាងសង់ប្រមាណជា ១ពាន់លានដុល្លារ។ ចំណែកកម្ពស់អគារវិញ ពុំទាន់ត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត