អ្នកនេសាទ ប្រទះឃើញសត្វចម្លែក នៅក្នុងទឹក ស្រដៀងសត្វក្រពើបន្តិច ផ្សោតបន្តិច (មានវីដេអូ)

ចិន៖ សត្វចម្លែកមួយក្បាល ត្រូវបានអ្នកនេសាទ ប្រទះឃើញហែលនៅក្នុងទឹក ភាគខាងកើតប្រទេសចិន។

អ្នកនេសាទជនជាតិចិនមួយក្រុម មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រទះឃើញ សត្វចម្លែកមួយក្បាលនៅក្នុងទឹក ដែលពីមុនមកពួកគេ មិនដែលបានជួបប្រទះឡើយ។  វាបានធ្វើឲ្យមនុស្ស មានការភាន់ច្រឡំ ដោយសាររូបរាងរបស់វា ស្រដៀងទៅនឹងសត្វក្រពើ និងសត្វត្រីដូហ្វីន (ផ្សោត)។

ទស្សនាវដ្តីធម្មជាតិ បានចុះផ្សាយថា សត្វមួយក្បាលនោះ មើលទៅដូចទៅនឹង ត្រីបាឡែនមួយប្រភេទ ដែលរស់ក្នុងទឹកសមុទ្រជ្រៅ ហើយកម្រនឹងបង្ហាញខ្លួនណាស់។លោក Stephen ជាសាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកជីវសាស្ត្រមួយរូប បាននិយាយថា៖ "វាមើលទៅ ដូចទៅនឹងសត្វត្រីបាឡែន មានចំពុះមួយប្រភេទ។ វាមានពកពីរ ដែលជាការទាក់ទាញដល់ញីផងដែរ"។

ជាក់ស្តែងក្រោយ វីដេអូបង្ហាញពីរូបរាងវា ត្រូវបានគេបង្ហោះ នៅលើគេហទំព័រមួយរួចមក ឃើញថាមានអ្នកនិយម លេងអុិនធឺណែតជាច្រើន ចាប់អារម្មណ៍ និងចូលដាក់មតិជាច្រើន៕

សូមទស្សនាវីដេអូខាងក្រោមនេះ

ប្រភព 

ចំណាប់អារម្មណ៍ខ្មែរឡូត

កាលពីពេលកន្លងទៅ 

អ្នកនេសាទទាំងនោះ បានថតជាខ្សែវីដេអូ រួចបង្ហោះទៅលើ គេហទំព័រ LiveLeak ធ្វើឲ្យអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត ជាច្រើន មានការងឿងឆ្ងល់ ដូចគ្នា ហើយក៏នាំគ្នា ទាយប្រភេទត្រី មួយក្បានោះ តែម្តង។

ជាមួយគ្នានេះដែរ មានមនុស្សជាច្រើន បានទាយថា សត្វត្រីចម្លែក ដែលមានជើងនោះ គឺជាប្រភេទត្រី «Batfish» ដែលជាទូទៅ រស់នៅក្នុងទឹក ដែលមានសីតុណ្ហភាពបង្គួរ។

គួរបញ្ជាក់ផងដែរថា ប្រភេទត្រី «Batfish» គឺមានក្បាលសំប៉ែត និងដងខ្លួនស្តើងកំប៉ាង គ្របដណ្តប់ដោយ ដុំពករឹង នៅលើដងខ្លួន។ ជាធម្មតា ត្រីប្រភេទនេះ អាចលូតលាស់ រហូតដល់ទៅ ប្រវែង ៣៦សង់ទីម៉ែត្រឯណោះ ដើរដោយប្រើជើង ដ៏ក្រាស់ ដូចព្រុយត្រី អីចឹង ហើយភាគច្រើន វាតែងរស់នៅ ក្នុងទឹកសមុទ្រ ដែលមានជម្រៅជ្រៅៗ ប៉ុន្តែមួយចំនួនខ្លះទៀត ក៏រស់នៅ ក្នុងទឹករាក់ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ឡើយថា តើសត្វត្រីចម្លែក មានជើង ដែលអ្នកនេសាទ ក្នុងប្រទេសថៃ ចាប់បាននោះ គឺជាប្រភេទត្រី «Batfish» ឬក៏យ៉ាងណា៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកនេសាទ ប្រទះឃើញសត្វចម្លែក នៅក្នុងទឹក ស្រដៀងសត្វក្រពើបន្តិច ផ្សោតបន្តិច (មានវីដេអូ)