តោះរំសាយអារម្មណ៍ ជាមួយនឹងរូបថត សត្វដ៏គួរឲ្យស្រលាញ់ ទាំងអស់នេះ

បរទេស៖ ក្រោយពីបានបំពេញការងារ និងការសិក្សា ជាងកន្លះថ្ងៃមកនេះ ប្រិយមិត្តយើង ភាគច្រើនប្រហែលជា មានអារម្មណ៍នឿយហត់ និងធុញថប់ខ្លះហើយមែនទេ? អញ្ចឹងដើម្បីកុំឲ្យប្រិយមិត្ត មានអារម្មណ៍ធុញថប់ រហូតដល់ជាឈឺ សូមទស្សនារូបភាពកំសាន្ត ប្លែកៗរបស់សត្វដ៏គួរឲ្យស្រលាញ់ ជាច្រើនប្រភេទនេះ ដើម្បីបន្ធូរអារម្មណ៍ ទាំងអស់គ្នា។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បណ្តុំរូបភាពទាំងនេះ ត្រូវបានបង្ហោះលើ បណ្តាញអ៊ិនធើណេត កាលពីដើមសប្តាហ៍នេះ ដោយអ្នកប្រើប្រាស់ម្នាក់មានឈ្មោះ GoodstuffsCyberWorld ហើយអ្វីដែលសំខាន់នោះ គឺថាមកទល់ពេលនេះ មានអ្នកចូលទស្សនា មិនតិចជាង៣៥,០០០នាក់ នោះឡើយ។

រូបភាពជាច្រើនដែល ធ្វើឲ្យមនុស្សឃើញហើយ មានអារម្មណ៍ធូរស្រាល ពីភាពនឿយហត់ ជាពិសេសគឺសម្រាប់ អ្នកដែលស្រលាញ់សត្វតែម្តង ព្រោះថានៅក្នុងនោះ គឺសុទ្ធសឹងតែជា រូបថតរបស់សត្វច្រើនប្រភេទ មានទាំងសត្វឆ្កែ ស្វា ខ្លា ជាដើម ដោយបានបង្ហាញពី កាយវិការ និងអារម្មណ៍ជាក់ស្តែង របស់ពួកវាជាមួយនឹង ធម្មជាតិ និយាយឲ្យចំគឺផ្កា ដ៏ស្រស់ស្អាត ដែលកំពុងតែរីកសុះសាយ តែម្តង៕

អញ្ចឹងកុំបាច់រង់ចាំយូរ តោះទៅទស្សនាបណ្តុំរូបភាព នោះទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

បន្ថែមពីនេះទៀត ចំណីអារម្មណ៍ សម្រាប់ប្រិយមិត្តរបស់ ខ្មែរឡូត ដើម្បីរំសាយភាពតានតឹង និងភាពនឿយហត់ ក្រោយពីបំពេញមុខងារ សឹងតែពេញមួយថ្ងៃ ដូច្នេះហើយខាងក្រោមនេះ គឺជារូបភាពដ៏ ជាច្រើន របស់សត្វឆ្កែដ៏ស្អាតៗ ដែលមានទឹកមុខ និងកាយវិការកំសត់។

បណ្តុំរូបភាពខាងក្រោមនេះ គឺជាសកម្មភាពរបស់ សត្វឆ្មាកំហូច ដែលឧស្សាហ៍ធ្វើបាបសត្វឆ្កែ ស្លូតបូត ដោយការដណ្តើម កន្លែងគេង និងអង្គុយរបស់គេ ដោយបានធ្វើឲ្យសត្វឆ្កែទាំងនោះ មិនអាចធ្វើអ្វីបានឡើយ ដោយខ្លះបានត្រឹមតែ អង្គុយប្រកបដោយទឹកមុខស្ងួតប៉ុណ្ណោះ ធ្វើឲ្យយើងឃើញហើយ មានអារម្មណ៍ចង់សើចផង អាណិតផង។

ព្រមជាមួយគ្នានេះ ជាទូទៅសម្រាប់មនុស្សម្នាក់ៗ តែងតែមានការស្រលាញ់ ពេញចិត្តទៅលើសត្វចិញ្ចឹម ផ្សេងៗពីគ្នា វាជារឿងធម្មតាទៅហើយ។

ប៉ុន្តែអ្វី ដែលចម្លែកនោះ គឺមានអ្នកខ្លះបានដាក់ចិត្ត ដាក់កាយចិញ្ចឹមបីបាច់ សត្វជាទីស្រលាញ់ របស់ខ្លួន ទុកដូចជាកូន តួយ៉ាងដូចជា គឺ ឌួង ហ្សូរីដា ,ទឹម រដ្ឋា និង តេង លក្ខិណា គឺបានជ្រើសយកសត្វសុនក (សត្វឆ្កែ) មកធ្វើជាសត្វចិញ្ចឹម ស្រលាញ់ថ្នាក់ថ្នមគ្រប់យ៉ាង អោបថើបគេង ជាមួយដែលធ្វើឲ្យ បុរសៗជាច្រើន មានការច្រណែននិងឆ្កែ ស្ទើរក្អួតឈាមទៅហើយ ។

តារាស្រីទាំង៣ដួងខាងលើនេះ គេសង្កេតឃើញថា ពួកគេមានការស្រលាញ់ខ្លាំង ទៅលើសត្វឆ្កែមិនថានៅលើ Facebook ឫក៏ពេលដែលពួកនាង ទៅណាមកណាទេ គឺពួកគេតែងតែនាំសត្វចិញ្ចឹម ទៅជាមួយមិនដាច់ ហើយប្រសិន បើសត្វចិញ្ចឹមនោះស្លាប់វិញ គឺពួកនាងសម្រក់ទឹកភ្នែក សោកស្តាយ និងធ្វើបុណ្យ ឲ្យទៅតាមប្រពៃណី ប្រៀបដូចជាមនុស្ស ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត