លី សៀវម៉ី ខួប១៧ឆ្នាំ​យប់មិញ មាន​មន្ត្រី​​​ពាក់​ផ្កាយ​ចូល​រួម

តារា​សម្ដែង​ថ្មី ​កញ្ញា លី សៀវម៉ី យប់មិញ​នេះ​បាន​ធ្វើ​​ខួប​គម្រប់ ១៧ ឆ្នាំ​​របស់​ខ្លួន​នៅ​​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​​ម្ដុំ​ផ្សារ​ដេប៉ូ។ ពិធី​​នេះ​ក្រៅ​ពី​មិត្តភ័ក្ដិ ​មាន​មន្ត្រី​​ធំៗ​២ទៅ​នាក់​ចូល​រួម​ថែម​ទៀត​ផង។ តារា​ស្រី​រូប​នេះ​​បង្ហើប​ថា មន្ត្រី​​ទាំង​នោះ​ពាក់​ដល់​​ទៅ​ផ្កាយ តែ​សំណូម​ពរ​ហាម​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ថត​រូប។

 

លី សៀវម៉ី ខួប១៧ឆ្នាំ​យប់មិញ មាន​មន្ត្រី​​​ពាក់​ផ្កាយ​ចូល​រួម

 

មន្ត្រី​​ធំៗ​​​ដែល​មាន​ឋានៈ​ពាក់​ដល់​​ផ្កាយ​​ទាំង​នោះ​ ត្រូវ​បាន​កញ្ញា លី សៀវម៉ី ប្រាប់​ថា ជា​អ្នក​រាប់​អាន​គ្នា ដោយ​ក្រុម​គ្រួសារ​នាង​បាន​អញ្ជើញ​មក​ជា​ភ្ញៀវ​កិត្តិយស។ មូលហេតុ​សំណូមពរ​​អ្នក​សារព័ត៌មាន​ហាម​​ថត​រូប​នេះ ក៏​ព្រោះ​តែ​អស់លោក​ទាំង​អស់​នោះ​ មិន​ចង់​ចេញ​មុខ​លើ​បណ្ដាញ​សារព័ត៌មាន។

 

លី សៀវម៉ី ទើប​តែ​​បោះជំហាន​ចូល​សិល្បៈ​​ប្រហែល​២ទៅ៣ខែ​នេះ​ប៉ុណ្ណោះ តាម​រយៈ​ការ​ថត MV ឲ្យ​ផលិតកម្ម ក៏​ដូច​ជា ស្ថានីយ​ទូរទស្សន៍ ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ​តាម​រយៈ​មិត្តភ័ក្ដិ​ដែល​ជា​អ្នក​សិល្បៈ​ធ្វើ​ការ​ជា​មួយ​ខ្លួន។ រយៈ​​ពេល​នេះ​តារា​ស្រី​មាន​កំណើត​មក​ពី​ខេត្ត កំពង់​ស្ពឺ​ ខាង​លើ​ប្រាប់​ថា ថត​​​បាន ​MV​ច្រើន​គួរសម ហើយ​បច្ចុប្បន្ន​មាន​អ្នក​ដឹក​នាំ​ថត នៅ​តាម​បណ្ដា​ផលិត​​នានា ទាក់​ទង​ថត ​MV ក៏​ដូច​ជា​ស្ប៉ត​ពាណិជ្ជកម្ម​ជា​បន្ត​បន្ទាប់។

 

បន្ថែម​លើ​នេះ លី សៀវម៉ី មាន​មហិច្ឆតា​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​​បន្ថែម​ទៀត ប្រសិន​បើ​មាន​អ្នក​ដឹក​នាំ​រឿង​ណាចាប់​អារម្មណ៍៕

 

 

លី សៀវម៉ី ខួប១៧ឆ្នាំ​យប់មិញ មាន​មន្ត្រី​​​ពាក់​ផ្កាយ​ចូល​រួម

 

 

លី សៀវម៉ី ខួប១៧ឆ្នាំ​យប់មិញ មាន​មន្ត្រី​​​ពាក់​ផ្កាយ​ចូល​រួម

 

លី សៀវម៉ី ខួប១៧ឆ្នាំ​យប់មិញ មាន​មន្ត្រី​​​ពាក់​ផ្កាយ​ចូល​រួម

 

លី សៀវម៉ី ខួប១៧ឆ្នាំ​យប់មិញ មាន​មន្ត្រី​​​ពាក់​ផ្កាយ​ចូល​រួម

 

លី សៀវម៉ី ខួប១៧ឆ្នាំ​យប់មិញ មាន​មន្ត្រី​​​ពាក់​ផ្កាយ​ចូល​រួម

 

លី សៀវម៉ី ខួប១៧ឆ្នាំ​យប់មិញ មាន​មន្ត្រី​​​ពាក់​ផ្កាយ​ចូល​រួម

 

លី សៀវម៉ី ខួប១៧ឆ្នាំ​យប់មិញ មាន​មន្ត្រី​​​ពាក់​ផ្កាយ​ចូល​រួម

 

អត្ថបទ៖ ខុត សីហា ​