តារា​វ័យ​ក្មេង​ល្បី​ៗ​ជុំ​គ្នា​ថ្ងៃ​សម្ពោធ​រឿង “Captain America: Civil War”

ក្នុង​កម្មវិធី​សម្ពោធ​ខ្សែ​ភាពយន្ត​ដ៏​ធំ​ពី​ហូលីវូដ​រឿង “Captain America: Civil War” នៅ​រោង​ភាពយន្ត​ Legend City Mall កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា កន្លង​ទៅ​នេះ គេ​ឃើញ​មាន​វត្តមាន​តារា​វ័យ​ក្មេង​ល្បី​ៗ​ជា​ច្រើន​រូប​ចូល​រួម ដូច​ជា​ កាន់​ ពេជ្រ ក្រុម​ក្មេង​ខ្មែរ ទឹក​កាឡុក សេងហួរ និង​រ៉េត ស៊ូហ្សាណា​ជា​ដើម។

 

តារា​វ័យ​ក្មេង​ល្បី​ៗ​ជុំ​គ្នា​ថ្ងៃ​សម្ពោធ​រឿង “Captain America: Civil War”

 

តារា​វ័យ​ក្មេង​ល្បី​ៗ​ជុំ​គ្នា​ថ្ងៃ​សម្ពោធ​រឿង “Captain America: Civil War”

 

ចង់​ដឹង​ថា​ពួក​គេ​មាន​ចំណាប់​អារម្មណ៍​បែប​ណា ចំពោះ​ខ្សែ​ភាពយន្ត​ថ្មី​ដ៏​ល្បី​មួយ​នេះ សូម​ទស្សនា​វីដេអូ​ពី​ក្រុម​ការងារ Sabay ខាង​ក្រោម​នេះ៖

 

 

“Captain America: Civil War” គឺ​ជា​វគ្គ​ទី​៣​នៃ​ស៊េរី​ខ្សែ​ភាពយន្ត “Captain America” បន្ទាប់​ពី​វគ្គ​មួយ “Captain America: The First Avenger” បាន​ចេញ​កាល​ពី​ឆ្នាំ​២០១១ និង​វគ្គ​ពីរ “Captain America: The Winter Soldier” ចេញ​កាល​ពី​ឆ្នាំ​២០១៤។

 

នៅ​ក្នុង​វគ្គ​ថ្មី​នេះ ក្រុម​វីរបុរស Avengers នឹង​ត្រូវ​បែក​ជា​ពីរ​ក្រុម ដោយ​ក្រុម​មួយ​ដឹកនាំ​ដោយ​វីរបុរស​កាន់​ខែល Captain America (សម្ដែង​ដោយ Chris Evans) និង​ក្រុម​មួយ​ទៀត​ដឹកនាំ​ដោយ Iron Man (សម្ដែង​ដោយ Robert Downey Jr)។ ដោយ​ការ​ខ្វែង​គំនិត​គ្នា កំពូល​វីរបុរស​ទាំង​ពីរ​ដែល​ធ្លាប់​សហការ​គ្នា​សង្គ្រោះ​ពិភពលោក នឹង​ត្រូវ​ប្រកាស​សង្គ្រាម​ជាមួយ​គ្នា។

 

“Captain America: Civil War” បាន​ចាប់​ផ្ដើម​បញ្ចាំង​នៅ​រោង​ភាពយន្ត​ធំ​ៗ​នៅ​ទីក្រុង​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ ៕

 

អត្ថបទ៖ វ៉ាន់ថន