ក្រុមប្រឹក្សាសហជីព ជាតិកម្ពុជា គ្រងតំណែងពានរង្វាន់ អ៊ិត សំហេង លើកទី២

ភ្នំពេញ៖ ក្រុមប្រឹក្សាសហជីព ជាតិកម្ពុជា បានគ្រងតំណែង ពានរង្វាន់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បន្ទាប់ពីក្រុមនេះបានយក ឈ្នះក្រុមមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ:ខេត្តកណ្តាល ក្នុងលទ្ធផល២ទល់១ នៅវគ្គផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះនៅទីលានបាល់ទាត់ កងយោធពលខេមរភូមិន្ទស្តាតចាស់ ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី១៣០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ខាងមុខនេះ។

ក្នុងឳកាសប្រគល់មេដាយ និងពានដល់កីឡាករ ដោយមានការ អញ្ជើញពីលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធាន គ.ក.ប និងលោក លោកស្រីតំណាងទាំង ៧ក្រុម ក្រោមឳវាទក្រសួងការងារ។

សម្រាប់ក្រុមប្រឹក្សាសហជីព ជាតិកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ទទួលថវិកាចំនួន ៤លានរៀល, ក្រុមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកណ្តាលជាប់ ចំណាត់ថ្នាក់លេខ២ ទទួលថវិកាចំនួន ៣លានរៀល, ក្រុមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺជាប់ ចំណាត់ថ្នាក់លេខ៣ ទទួលថវិកាចំនួន ២លានរៀល, ក្រុមដែលលេងបានល្អជាងគេ គឺក្រុមបាល់ទាត់ GMAC ទទួលថវិកាចំនួន១លានរៀល ៕