ខាន​រួមភេទ​យូរ អញ្ចឹង​ទ្វារមាស អាច​រួម​តឹង​មកវិញ​ដែរ​ទេ​?

ទាំងបុរស និងស្ត្រីច្រើនតែជឿថា ការដែលមិនបាន រួមភេទទេ គឺអាចជួយឲ្យ ទ្វារមាសទៅជាតឹង ឬរួមតូចទៅវិញបាន។ ប៉ុន្តែ មុនពេលយើងឆ្លើយ សំណួរនេះ អ្នកត្រូវតែដឹង អំពីការពិតខ្លះ អំពីទ្វារមាស មនុស្សស្រីដែរ។ ចូរចាំថា សាច់ដុំក្នុងទ្វារមាស មានលក្ខណៈ យឺតបែបធម្មជាតិ ហើយការស៊កបញ្ចូលលិង្គ ទៅក្នុងសរីរាង្គមួយនេះ នឹងមិនអាច បំបាត់ភាពយឺត របស់វាបានឡើយ។ នៅពេលដែល សន្ទះព្រហ្មចារីយ៍រហែកហើយ ទ្វារមាសនឹងកន្ត្រាក់ ហើយបន្ធូរក្នុងពេលរួមភេទ ជាមួយនឹងការភ្ញោចគ្រប់គ្រាន់ ហើយវាក៏វិលទៅរក សភាពដើមវិញដែរ នៅពេលការ រួមភេទត្រូវបញ្ចប់។

ខាន​រួមភេទ​យូរ អញ្ចឹង​ទ្វារមាស អាច​រួម​តឹង​មកវិញ​ដែរ​ទេ​?

ប៉ុន្តែ អ្វីដែលរឿងត្រូវនិយាយនោះ គឺគ្រាន់តែរយៈពេលពីរឆ្នាំ នៃការរួមភេទ គឺវាគ្រប់គ្រាន់ នឹងធ្វើឲ្យទ្វារមាស បាត់បង់ភាពយឺត របស់វាទៅហើយ។ ប៉ុន្តែរឿងនេះ មិនគួរណាជាអ្វី ដែលនាំឲ្យ អ្នកគេងមិនលក់ឡើយ។

ដូចអ្វីដែលខ្ញុំនិយាយ ពីខាងលើអញ្ចឹង ការរួមភេទជាទៀងទាត់ ក្នុងរយៈពេលណាមួយ ឬពីរឆ្នាំ វាអាចនឹងធ្វើឲ្យទ្វាមាស បាត់បង់ភាពយឺតរបស់វាបាន។ ប៉ុន្តែ មានមធ្យោបាយមួយ ដើម្បីឲ្យសាច់ដុំ ទ្វារមាសទៅជាយឺតវិញ តាមរយៈការ ធ្វើលំហាត់ប្រាណ Kegel ដើម្បីបន្តឹងសាច់ដុំ នៅកម្រាលអាងត្រគាក។ យ៉ាងណាមិញ ចូរចាំថា ការហាត់ប្រាណមួយនេះ គ្រាន់តែអាចជួយ អ្នកទទួលបាន ភាពយឺតមួយចំនួនឡើងវិញប៉ុណ្ណោះ។ មនុស្សគ្រប់គ្នា តែងតែមានលក្ខណៈខុសៗគ្នា ហើយក៏មានលក្ខណៈ ទ្វារមាសខុសគ្នាដែរ។ ដូច្នេះ លទ្ធផលអាច នឹងមានលក្ខណៈខុសៗគ្នាដែរ នៅពេលហាត់ប្រាណបែបនេះ។

បើសិនជាអ្នក ធ្លាប់តមការរួមភេទ រយៈពេលយូរហើយ ទ្វារមាសអ្នកមិនអាច តឹងឡើងវិញភ្លាមៗឡើយ។ តាមពិត បើសិនជាអ្នកប្រឈម នឹងបញ្ហាជាច្រើន ក្នុងពេលស៊កបញ្ចូលលិង្គនោះ វាអាចមានហេតុផលពីរ យ៉ាងក្នុងរឿងនេះ។ កង្វះការចេញទឹករំអិល នៅទ្វារមាស ឬការរួមភេទដោយថប់បារម្ភ។ កង្វះទឹករំអិល អាចនាំឲ្យឈឺចាប់ខ្លាំង ក្នុងពេលរួមភេទ ហើយការថប់បារម្ភ ក៏អាចធ្វើឲ្យសាច់ដុំ ក្នុងទ្វារមាសរួមតូច ដែលជាហេតុនាំឲ្យពិបាក ក្នុងការស៊កបញ្ចូលលិង្គដែរ។ ចំណុចនេះហើយ អាចបញ្ជាក់យ៉ាងច្បាស់ថា ការមិនបានរួមភេទ អាចធ្វើឲ្យទ្វារមាស ទៅជាតឹងណែនវិញ។ ដំណោះស្រាយនោះ គឺធ្វើយ៉ាងណា មានការបរបោស អង្អែលឲ្យបានល្អ និងមានទឹករំអិលច្រើន ដែលអាចជួយផ្តល់ ភាពស្រើបស្រាល ក្នុងពេលរួមភេទ និងស៊កបញ្ចូលលិង្គ បានកាន់តែស្រួល។

បើសិនជាស្ត្រីម្នាក់ មិនបានសម្រេចកាម ដោយខ្លួនឯងគ្រប់គ្នាទេ ខណៈពេលកំពុងតែ តមការរួមភេទ វានឹងធ្វើឲ្យទ្វារមាស ស្ងួតខ្លាំងពេលរួមភេទ។ ដំណោះស្រាយ ដ៏ល្អបំផុតនោះ គឺការលាបទឹករំអិលបន្ថែម ក្នុងពេលស៊កបញ្ចូលលិង្គ៕

ប្រភព៖ http://health.com.kh/