សូ ដានីតា ទប់ទឹកភ្នែកមិនជាប់ ពេលក្មេងកំព្រា សុំអោប និងពោលថា ស្រលាញ់នាង

ភ្នំពេញៈ បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានវត្តមានសិល្បករ-សិល្បការិនី ជាច្រើន បានងាកមកធ្វើការងារ មនុស្សធម៌ ដើរចែកអំណោយ ផ្តល់ក្តី ស្រលាញ់ ដល់ក្មេងៗកំព្រា និងចាស់ជរា។ ជាក់ស្តែង ថ្មីៗនេះតារាសម្តែងនាង សូ ដានីតា រួមជាមួយមិត្តរួមការងារ បានចុះទៅមណ្ឌល កុមារកំព្រា ចែករំលែក ក្តីស្រលាញ់ និងសម្ភារៈមួយ ចំនួនដល់កុមារកំព្រា នៅស្ទឹងមានជ័យ នៅក្នុងនោះនាងបានបង្ហាញ អារម្មណ៍រំភើបទើបទឹកភ្នែក មិនជាប់ ពេលដែលកុមារកំព្រា សុំអោបនិងចង់ បានភាពកក់ក្តៅពីនាង ។

នៅក្នុង Facebook របស់នាង ដែលបានបង្ហោះ មុននេះប៉ុន្មានម៉ោង បានបង្ហាញឲ្យឃើញ ពីអារម្មណ៍ក្តុកក្តួល ស្ទើរស្រក់ទឹកភ្នែកថា « ពួកគេសួរខ្ញុំថា បងស្រី តើខ្ញុំសុំអោបបងបានទេ ? ព្រោះខ្ញុំស្រលាញ់បង ហើយខ្ញុំអត់មានបងប្អូនទេ? ខ្ញុំលឺហើយទឹកភ្នែក ស្ទើរតែហូរស្រក់មក អាណិតណាស់ ! ក្រៅពីទំនេរពីរ កាងារសិល្បៈ នាងខ្ញុំនឹងមិត្តសិល្បករ១ចំនួន បានចែករំលែក នូវពេលវេលា សម្ភារៈសិក្សា និងថវិកាខ្លះ ដល់ប្អូនៗកុមារកំព្រា នៅស្ទឹងមានជ័យ ទោះមិនមានច្រើន តែយើង ខ្ញុំសប្បាយក្នុងការចែករំលែក ជាពិសេសគឺការចែករំលែក ក្តីស្រលាញ់ដល់ពួកគាត់ ចង់ប្រាប់ពួកគាត់ថា ទោះឪពុកបោះបង់ចោល រឺ មិនមានឪពុកម្តាយក៏ដោយ តែពួកគាត់នៅយើងខ្ញុំ នៅចាំចែករំលែកភាពទុក្ខសោក និង ផ្តល់ក្តីស្រលាញ់ទៅអ្នកទាំងអស់គ្នា ស៊ូៗណាប្អូនៗដើម្បីអនាគតរៀងៗខ្លួន » ។

នៅក្នុងដំណើរទៅជួប សួរសុខទុកកុមារកំព្រា នៅស្ទឹងមានជ័យនោះដែល ក្រៅពីវត្តមាន តារាសម្តែង និងបង្ហាញម៉ូដ កញ្ញា សូ ដានីតា គឺមាន លោក នៅ ស៊ីនឿន,កញ្ញា សុផា លីនដា, កញ្ញា ប៉េងប៉ោង,លោក ម៉ាដូណា ,កញ្ញា ញឹម ចាន់ថន រួមជាមួយអ្នកសិល្បៈ និងមិត្តរួមការងារមួយចំនួនទៀត ៕