តារាសម្តែង Bae Yong Joon និងភរិយា Park Soo Jin មានកូនដំបូង

កូរ៉េ៖ ផលិតកម្ម KeyEast Entertainment បានប្រកាស នៅថ្ងៃនេះថា គូស្នេហ៍តារាសម្តែង លោក Bae Yong Joon និងភរិយា Park Soo Jin ជិតក្លាយជា ឪពុកម្តាយគេហើយ ។

ព័ត៌មានពី Asia Star បានឲ្យដឹង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះថា តារាសម្តែងវ័យ ៣០ឆ្នាំ នាង Park Soo Jin និងស្វាមីវ័យ ៤៣ឆ្នាំ Bae Yong Joon បានប្រកាស ដំណឹងល្អ ប្រាប់អ្នកគាំទ្រ ថា ពួកគេ កំពុងក្លាយជា ឪពុកម្តាយគេហើយ ដោយស្រីស្រស់ រូបនេះ កំពុងពពោះខែទី១ ហើយគូស្នេហ៍ ដែលបានរៀបការ កាលពីឆ្នាំ២០១៥ មួយគូនេះ បានសូមឲ្យអ្នកគាំទ្រ អបអរដំណឹងល្អ របស់ខ្លួនទៀតផង ៕

តារាសម្តែង Bae Yong Joon និងភរិយា Park Soo Jin មានកូនដំបូង

តារាសម្តែង Bae Yong Joon និងភរិយា Park Soo Jin មានកូនដំបូង