ប៉ម​ទួល​អេ​ហ្វែ​ល បេះដូង​នៃ​ទីក្រុង​ប៉ារីស​

6 Videos


នរណាដែលថាមិនស្គាល់ ប៉មទួលអេហ្វែល (The Eiffel Tower) ដែលជាទីតាំងទេសចរណ៍ដ៏ល្បីនៅលើពិភពលោកនោះ ។ ប៉មទួលអេហ្វែល ត្រូវបានសាងសង់ឡើងដោយវិស្វករឈ្មោះថា Gustave Eiffel ក្នុងឆ្នាំ ១៨៨៧ និង បានបញ្ចប់នៅឆ្នាំ ១៨៨៩ ។ ទីតាំងទេសចរណ៍ដ៏ល្បីនេះ ក៏ធ្លាប់រងការរិះគន់ពីវិចិត្រករ និង វិស្វករបារាំងផ្សេងទៀតផងដែរ ចំពោះការឌីហ្សាញនូវសំណង់នេះ តែយ៉ាងណាក្តី ក្រោយមក វាក៏បានក្លាយខ្លួនជានិមិត្តរូបនៃប្រទេសបារាំង ក៏ដូចជាអច្ឆរិយវត្ថុដែលត្រូវបានមនុស្សជុំវិញពិភពលោកជាច្រើនទទួលស្គាល់ ។

ប៉ម​ទួល​អេ​ហ្វែ​ល បេះដូង​នៃ​ទីក្រុង​ប៉ារីស​

បើយោងតាមឯកសារក្នុងឆ្នាំ ២០១៥ ទីតាំងទេសចរណ៍នេះបានទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ បើប្រៀបធៀបនឹងទីតាំងផ្សេងទៀត ដែលមានភ្ញៀវទេសចរប្រមាណជិត ៧ លាននាក់មកទស្សនា ។ ប៉មទួលអេហ្វែល មានកំពស់ ៣២៤ ម៉ែត្រ ដែលស្មើនឹងអគារ ៨១ ជាន់ ហើយវាក៏ជាសំណង់ដែលខ្ពស់ជាងគេនៅទីក្រុងប៉ារីសផងដែរ ។ ប៉មទួលអេហ្វែល បែងចែកជាបីផ្នែក ដែលជាន់ទី ១ និង ជាន់ទី ២ មានភោជនីយដ្ឋានសម្រាប់ភ្ញៀវទេសចរ ចំណែកឯជាន់ទី ៣ មានកំពស់ ២៧៦ ម៉ែត្រពីដី ។

ប៉ម​ទួល​អេ​ហ្វែ​ល បេះដូង​នៃ​ទីក្រុង​ប៉ារីស​

អ្នកអាចឡើងទស្សនាលើប៉មទួលអេហ្វែលបានដោយត្រូវការទិញសំបុត្រ ដែលសំបុត្រនោះចែកចេញជាពីរ ដែលប្រភេទមួយឡើងតាមជណ្តើរថ្មើរជើង និង ប្រភេទទីពីរឡើងតាមជណ្តើរយន្ត ។ មនុស្សគ្រប់ៗរូបសុទ្ធតែចិញ្ចឹមចិត្តចង់ទៅទស្សនានៅទីនោះ ហើយចុះប្រិយមិត្តអ្នកអានមានអារម្មណ៍យ៉ាងណាសម្រាប់ទីតាំងទេសចរណ៍ដ៏ពេញនិយមនេះ ? ថាវរិទ្ធ (ប្រភព ៖ វីគី)

ប៉ម​ទួល​អេ​ហ្វែ​ល បេះដូង​នៃ​ទីក្រុង​ប៉ារីស​
ប៉ម​ទួល​អេ​ហ្វែ​ល បេះដូង​នៃ​ទីក្រុង​ប៉ារីស​
ប៉ម​ទួល​អេ​ហ្វែ​ល បេះដូង​នៃ​ទីក្រុង​ប៉ារីស​