ថ្នាំសម្រើបធម្មជាតិសម្រាប់ស្ត្រី

មិនចាំបាច់ត្រូវរកមើលថ្នាំ ឬផ្លាស់ប្តូរអរម៉ូន ដើម្បីព្យាបាលបញ្ហាអសមត្ថភាពផ្លូវភេទអ្វីទៀតឡើយ។ ឱសថធម្មជាតិព្យាបាលបញ្ហាអសមត្ថភាពផ្លូវភេទអាចជួយដល់ស្ត្រីបាន ដោយមិនចាំបាច់ប្រើសារធាតុគីមីឡើយ។

 

ថ្នាំសម្រើបធម្មជាតិសម្រាប់ស្ត្រី
ធ្វើលំហាត់យូហ្គា
យូហ្គាអាចជួយពង្រឹងរាងកាយ និងចិត្ត ដើម្បីកាត់បន្ថយភាពតានតឹង។ យោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយក្នុងទស្សនាវដ្តីឱសថផ្លូវភេទបានឲ្យដឹងថា ការធ្វើយូហ្គាបានទៀងទាត់អាចជួយបង្កើនចំណង់តណ្ហាផ្លូវភេទរបស់ស្ត្រី។
ក្រោយរយៈពេលត្រឹមតែ ១២សប្តាហ៍ បន្ទាប់ពីធ្វើយូហ្គា, ដំណើរនៃការរំលាយអាហារ និងលំហូរឈាមពេញទាំងខ្លួនប្រាណនឹងកាន់តែប្រសើរឡើង ជាពិសេសសរីរាង្គត្រគាក ដូច្នេះមានការពង្រឹងច្រើនទៅលើសម្រើប បង្កើនការបញ្ចេញជាតិប្រេង។

អាហារពេលល្ងាចដ៏រ៉ូមែនទិច
ប្រសិនបើអ្នកចង់បង្កើនចំណង់តណ្ហាផ្លូវភេទ ជួបគ្នាញ៉ាំអាហារពេលល្ងាចជាមួយគ្នា។ ជាទូទៅ អាហារសមុទ្រជាអាហារដ៏ល្អបំផុតជួយបង្កើនចំណង់តណ្ហាផ្លូវភេទ ព្រោះវាមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា-៣។
វត្តមាននៃអាស៊ីតអាមីណូក្នុងអាហារអាចជួយបង្កើនអរម៉ូនតេសតូស្តេរ៉ូន អរម៉ូនភេទ ទាំងបុរស និងស្ត្រី។
ហើយរុក្ខជាតិហិលមួយចំនួនដូចជា បន្លែសឺលើរី ក៏អាចជួយបង្កើនចំណង់តណ្ហាផ្លូវភេទរបស់ស្ត្រីផងដែរ។
អាហារមួយចំនួនដូចជា ផ្សិតលាយជាមួយស្រាអាចជួយឲ្យរាងកាយបញ្ចេញអារម្មណ៍ជម្រុញដល់សភាវគតិនៃផ្លូវភេទ។ ឬត្រសក់ និងដើមឈើអែមអាចជួយបង្កើនក្តីសុខពេលរួមភេទរបស់ស្ត្រី។

ស្រាក្រហម
តាមការសិក្សាលើស្ត្រីចំនួន ៧៩៨នាក់បានបង្ហាញថា ទទួលទានស្រាក្រហម ១កែវជាប្រចាំនឹងជួយបង្កើនចំណង់តណា្ហផ្លូវភេទ ពង្រឹងដល់ទឹករំអិលក្នុងទ្វារមាស និងមុខងារផ្លូវភេទ ព្រមទាំងការសម្រេចទឹកកាមរបស់ស្ត្រី។
កាហ្វេក៏ត្រូវបានគេចាត់ទុកថា ជាថ្នាំសម្រើបដែរ។ វាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឲ្យសម្រស់ក្មេងជាងវ័យ និងបង្កើនចំណង់តណ្ហាផ្លូវភេទ។

នំសូកូឡាខ្មៅ
យោងតាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលទទួលទាននំសូកូឡាជារៀងរាល់ថ្ងៃ អាចជួយពង្រឹងចំណង់តណ្ហាផ្លូវភេទ។
សូកូឡាមានផ្ទុកនូវធាតុគីមីម្យ៉ាងហៅថា ផេនីធីឡាមីន (phenethylamine) អាចជួយសម្រួលអារម្មណ៍របស់ស្ត្រី កម្ចាត់ជាតិពុលចេញពីក្នុងខ្លួន និងធ្វើឲ្យអារម្មណ៍កាន់តែរីករាយ។
វាបញ្ចេញនូវសារធាតុសេរ៉ូតូនីនជួយកាត់បន្ថយភាពតានតឹង កាត់បន្ថយភាពរាំងស្ទះ និងជម្រុញដល់ចំណង់តណ្ហាផ្លូវភេទ។

ម៉ាស្សាដោយប្រើប្រេងធម្មជាតិ
ឈានចូលដល់ស្ត្រីវ័យ ៤០ឆ្នាំ វាជាពេលត្រូវសិក្សាឡើងវិញពីក្តីស្រឡាញ់ជាមួយគ្នា ការម៉ាស្សាថ្នមៗ។
កម្តៅខ្លួនប្រាណជាមួយនឹងប្រេង អាចជួយបង្កើនអារម្មណ៍ និងភាពកក់ក្តៅ អាចជួយបង្កើនចំណង់តណ្ហាផ្លូវភេទរបស់ស្ត្រី បង្កើនសម្រើប និងក្តីសុខនៅពេលរួមភេទ។
ប្រេងមួយចំនួនមានផ្ទុកនូវអាស៊ីតហ្គាម៉ា-លីណូឡេនិច (អាស៊ីតខ្លាញ់អូមេហ្គា-៦) អាចបំប្លែងទៅជាអរម៉ូនប្រូស្តេហ្គេនឌីន ជាសមាសធាតុដែលអាចបង្កើនលំហូរឈាម និងពង្រឹងទំនាក់ទំនងរបស់សរសៃប្រសាទ។
ការធ្វើតេស្តមួយចំនួនបានបង្ហាញថា អារម្មណ៍ពុះកញ្ជ្រោលចាប់ផ្តើមកើតឡើងក្រោយរយៈពេលពី ៥-៣០នាទីបន្ទាប់ពីប្រើប្រេងម៉ាស្សារួច៕

ដោយ៖ ដារ៉ា
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!