អាជ្ញាធរ​ខេត្ត និង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​​ នៅ​តាម​មូលដ្ឋាន​​

អាជ្ញាធរ​ខេត្ត និង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​​ នៅ​តាម​មូលដ្ឋាន​​

កំពង់ឆ្នាំង ​៖ ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​នៅក្នុង​ភូមិ​បឹងកក់ និង​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់​ត្រ​ឡា​ច និង​ប្រជាពលរដ្ឋ​ភូមិ​អញ្ចាញ ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០​១​៦​នេះ ត្រូវ​បាន​លោក​អភិបាលខេត្ត និង​នាយ​ទាហាន​ក្នុង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្តកំពង់ឆ្នាំង ដឹក​យក​ទៅ​ចែក​ជូន​ ដើម្បី​សម្រួល​ដល់​ការ​ខ្វះខាត​។​
​ ​
លោក អម សុភា នាយខុទ្ទកាល័យ​សាលាខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃទី​២៩ ខែ​មេ​សា លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ប្រធាន​មន្ទីរ​ក្នុង​ខេត្ត​មួយចំនួន បាន​ចុះទៅ​ចែកចាយ​ទឹកជា​ច្រើន​ឡាន ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​បឹងកក់ និង​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ដែល​បាន​ខ្វះខាត​ទឹក​ប្រើប្រាស់​។​
​ ​
លោក អម សុភា បាន​បញ្ជាក់​ទៀត​ថា​ អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន កន្លងមក​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត-ស្រុក បាន​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​ ដែល​ខ្វះខាត​ទឹក ហើយ​ក្រុ​ម​ការងារ​ចុះ​តាម​មូលដ្ឋាន បាន​ដឹក​ទឹក​ចុះ​ចែកចាយ​ជូន​ប្រជាពលរដ្ឋ ​ដែល​ខ្វះខាត​ជា​បន្តបន្ទាប់ ដោ​យ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​
​ ​
ដោយឡែក​នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា​នេះ​ដែរ នាយ​ទាហាន​ក្នុង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​កំ​ពង់ឆ្នាំង ក៏បាន​ដឹក​ទឹក​តាម​រថយន្ត​របស់​អង្គភាព ចុះ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​អញ្ចាញ ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស ផង​ដែរ​។​
​ ​
លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ធ្លាប់​បាន​ប្រជុំ​ដាក់​ផែនការ​ ដល់​ក្រុម​ការងារ​គ្រប់​អង្គ​ភាព ជុំវិញ​ខេត្ត​ដែល​មាន​ភារកិច្ច​ចុះ​ជួយ​តាម​ស្រុក និង​អាជ្ញាធរ​ស្រុក​ទាំង​អស់ ត្រូវ​សហការ​គ្នា​ចុះ​ពិនិត្យ​ស្ថានភាព​រស់នៅ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ជាប្រចាំ គឺ​កន្លែង​ណា ​ភូមិ​ណា ដែល​ខ្វះខាត​ទឹក​ត្រូវ​នាំគ្នា​រក​មធ្យោបាយ​ដោយ​គ្រប់​រូបភាព​រក​ឡាន​ដឹក​ទឹក​ស្អាត​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់ៗ​គ្នា ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​នៅ​តាម​មូលដ្ឋាន អត់​ទឹក​ប្រើប្រាស់​នោះ​ឡើ​យ​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ តាម​អនុសាសន៍​សម្ដេច​នៅក្នុង​យុទ្ធនាការ​ជួយ​ដោះ​ស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រដូវក្ដៅ​នេះ ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​អាន​កូ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បាន​ជួយឧបត្ថម្ភ​ទឹក​ស្អាត​ក្នុង​១​ថ្ងៃ​២០០​ម៉ែត្រគូប ជូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​។ ដូច្នេះ​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ទាំងអស់ ដែល​ត្រូវ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ត្រូវ​មក​ទាក់ទង​សាលាខេត្ត ឬ​ទាក់ទង​មក​ការិយាល័យ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដឹក​ទឹក​ស្អាត​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​យើង​ដែល​ខ្វះ​ទឹក​នៅ​តាម​មូលដ្ឋាន​៕