​មនុស្ស​ម្នាក់ ងាយ​កើត​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​បាន​។

​មនុស្ស​ម្នាក់ ងាយ​កើត​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​បាន​។

​កំពុងតែ​ធាត់​ជ្រុល​
​កាលណា​ធាត់​ជ្រុល ហើយ​រស់នៅ​បែប​អសកម្ម​ទៀត វា​ពិតជា​ងាយ​នាំឲ្យ​កើត ជំងឺ​រលាក​សន្លាក់​ណាស់​។ សន្លាក់​ជង្គង់ និង​កែងជើង ជា​អ្នក​ទ្រ​ទម្ងន់​រាងកាយ​ទាំងមូល ដូច្នេះ កាលណា​ធាត់​ពេក វា​នឹង​បង្ក​ការ​ដាច់ដោច​បន្តិច​ម្តងៗ ដល់​សន្លាក់​ទាំងនោះ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ចៀសវាង​ការ​រលាក​សន្លាក់ គឺជា​ការ​សម្រក​ទម្ងន់ និង​ពង្រឹង​ដល់​សាច់ដុំ នៅ​ជុំវិញ​សន្លាក់​ទាំងនោះ​។
​គាំង​សន្លាក់​ព្រឹក​ឡើង​
​បើសិនជា​មាន​ការឈឺចាប់​នៅ​សន្លាក់ និង​សាច់ដុំ ហើយ​មិន​អាច​ធ្វើ​ចលនា​បាន រយៈពេល​ពីរ​បី​នាទី​ដំបូង ក្រោយ​ពី​ភ្ញាក់​ពី​គេង​នោះ ចូរ​សម្គាល់​វា​ទុក​ផង ព្រោះ​វា​អាច​ជា​សញ្ញា​មួយ នៃ​ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ​ដែរ​។ ការឈឺចាប់ ក្រោយ​ពី​អង្គុយ​យូរ ឬ​គេង​យូរ ក៏​ជា​រឿង​គ្រោះថ្នាក់​មួយ​ដែរ​។ បើសិនជា​ការ​គាំង​សន្លាក់ កើត​ឡើង​បែប​នេះ អ្នក​ត្រូវ​តែ​ធ្វើតេស្ត​ឈាម និង​ថតកាំរស្មីអ៊ិច ដើម្បី​រក​មើល​បញ្ហា​នៅ​សន្លាក់​នោះ​ផង​។
​ឈឺ​សន្លាក់​
​ការឈឺចាប់​នៅ​សន្លាក់​ក្នុងពេល​ដើរ ឡើង​កាំជណ្តើរ និង​អង្គុយ គឺជា​សញ្ញា​មួយ នៃ​ជំងឺ​រលាក​សន្លាក់​ហើយ​។ ពេលខ្លះ ការឈឺចាប់​អាច​នឹង​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់ ដល់​ការ​គេង​អ្នក​ទៀតផង​។
​អស់កម្លាំង​
​នេះ​គឺជា​អាការៈ​មួយទៀត របស់​ជំងឺ​រលាក​សន្លាក់​ដែរ​។ ការ​អស់កម្លាំង បូករួម​នឹង​ក្តៅខ្លួន ឬ​ឈឺចាប់​នៅ​កន្លែង​ដែល​មិនមែន​ជា​សន្លាក់ អាច​ជា​សញ្ញា​មួយ​នៃ​ការ​រលាក ដែល​អា​ច្រឡំ​នឹង​ជំងឺ​ផ្តាសាយ​ដែរ​។ បើសិន​ជា​រឿង​នេះ កើតឡើង​ជា​ញឹកញាប់​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​វាយតម្លៃ​ទៅលើ​សុខភាព​អ្នក​ទៅ​៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។