ខ្សែ​បម្រើ​ជើង​ខ្លាំង​ Barcelona ម្នាក់​បន់​ឲ្យ ​Real Madrid ឈ្នះ​Champions League

នៅថ្ងៃនេះសម្ដីរបស់ខ្សែបម្រើក្លឹបជើងខ្លាំង Barcelona កីឡាករ  Ivan Rakitic កំពុងតែធ្វើឲ្យអ្នកគាំទ្រក្លឹបក្នុងទឹកដី Catalan  ភ្ញាក់ផ្អើលស្ទើរមិនគួរឲ្យជឿដោយសាររូបគេបានពាក្យសម្ដីប៉ុន្មានម៉ាត់ ចង់ឲ្យក្លឹបគូរប្រជែងស្លាប់រស់របស់ខ្លួនឈ្នះពាន Champions League។
ទោះបីជា Rakitic បានក្លាយជាកីឡាករ Key Player ក្នុងតំបន់បម្រើនិងចាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោកLuis Enrique នោះ បានក្លាយជាកីឡាករម្នាក់ នៅ Nou Camp ចង់ឲ្យ Real Madrid ឈ្នះពាន Champions League  រដូវកាលនេះ។ បន្ទាប់ពី Barcelona បានធ្លាក់ចេញពីពានក្លឹបអាជីពធំជាងគេប្រចាំទ្វីបអឺរ៉ុប ដោយសារតែក្រុមគូរប្រជែងទីពីរ Atletico Madrid នៅវគ្គ៨ក្រុមចុងក្រោយ ហើយឥឡូវនេះ Rakitic  ចង់ឲ្យមិត្តរួមក្រុមរបស់ខ្លួនមើលថា តើក្រុមជើងខ្លាំងមួយណានឹងឈ្នះពានដ៏ធំនេះ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ខ្សែបម្រើរូបបានផ្ដល់បទសម្ភាសន៍ទៅកាន់ កាសែតក្រូអាត portal tportal.hr ទាក់ទងនឹងទម្រង់លេងរបស់ខ្លួននៅ Barcelona ស្រពពេលភារកិច្ចលេងឲ្យជម្រើសជាតិក្នុង  Euro 2016 ជិតឈានមកដល់ សម្ដីរបស់គេត្រូវបានបកប្រែជាភាសាអេស្ប៉ាញដែលមានន័យថា Rakitic  ចង់ឲ្យ Real Madrid ឈ្នះ Champions League ដែលអាចជួយឲ្យមិត្តរួមក្រុមជម្រើសជាតិ Luka Modric និងខ្លួនមានទំនុកចិត្តលេងក្នុង Euros ។ សម្ដីទាំងស្រុង៖  “I hope Real Madrid win the Champions League with Luka Modric, to boost our national team at Euro 2016.”

Some people need to change their translator…I wish Luka the best but I didn’t say I want Madrid to win the UCL https://t.co/7qVGZSyW8z

— Ivan Rakitic (@ivanrakitic) April 23, 2016

ខ្សែ​បម្រើ​ជើង​ខ្លាំង​ Barcelona ម្នាក់​បន់​ឲ្យ ​Real Madrid ឈ្នះ​Champions League

ខ្សែ​បម្រើ​ជើង​ខ្លាំង​ Barcelona ម្នាក់​បន់​ឲ្យ ​Real Madrid ឈ្នះ​Champions League

ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • ខ្សែ​បម្រើ​ជើង​ខ្លាំង​ Barcelona ម្នាក់​បន់​ឲ្យ ​Real Madrid ឈ្នះ​Champions League已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កីឡា  ព័ត៌មាន
Tags: