ធ្វើ​ម៉េច​បំបាត់​ក្លិន​ខ្លួន​បាន?

ពេល​ទៅ​ណា​ម្ដងៗ​ជួប​មនុស្ស​ផ្សេងៗ អ្នក​ប្រាក​ជា​​មិន​ស្រនុក​សុខ​ស្រួល​ក្នុង​ចិត្ត ជា​ពិសេស​ខ្មាស​គេ​​តើ​​មែន​ទែន បើ​សិន​លើ​ដង​ខ្លួន​អ្នកមានធុំក្លិន ក្លិន​​​​​លើ​ខ្លួន បណ្ដាល​មក​ពី​ករណី​ ពីរ​យ៉ាង គឺ​មួយ បាក់តេរី​លើ​ខ្លួន ដោយ​សារ​គ្មាន​អនាម័យ និង​បែក​ញើស​ច្រើន និង​ទី​ពីរ មាន​ជំងឺ​ក្លិន​ខ្លួន​តែ​ម្ដង។ដើម្បី​បំបាត់​កង្វល់​ក្លិន​ខ្លួន​របស់​ប្រិយមិត្ត ថ្ងៃ​នេះ Sabay សូម​បង្ហាញ​វិធីសាស្ត្រ​មួយ​ចំនួន​ងាយៗ ដែល​អ្នក​​​អាច​សាក​ល្បង​បាន៖

១. ងូត​ទឹក​សម្អាត​ខ្លួន​ជា​ប្រចាំវិធី​ដ៏​ល្អ​បំផុត​ដើម្បី​បំបាត់​ក្លិន​ខ្លួន​កើត​មក​ពី​ញើស និង​បាក់តេរី អ្នក​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួយ​​ថ្ងៃ ដោយ​ប្រើ​សាប៊ូ​ដុស​ខ្លួន​សម្លាប់​បាក់តេរី។ ពេល​ងូត​ទឹក ត្រូវ​លាង​សម្អាត​គ្រប់​​បរិវេណ​លើ​ដង​ខ្លួន ជា​ពិសេស​ត្រង់​ក្លៀក​តែ​ម្ដង។

២. លាង​នឹង​ទឹក​ឃ្មុំក្រោយ​ងូត​ទឹក លាយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​មួយ​នឹង​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​កាហ្វេ រួច​ប្រើ​កន្សែង​​ស្អាត​ផ្តិត​ទឹក​នោះ​មក​ជូត​អង្អែល​លើ​ខ្លួន​ប្រាណ ជា​ពិសេស​បរិវេណ​ក្លៀក។

៣. ប្រើ​ទឹក​ផ្កា​កូឡាប វិធី​សាមញ្ញា​បំបាត់​ក្លិន គឺ​ប្រើ​ទឹក​ផ្កា​កូឡាប​ប៉ុន្មាន​តំណក់ បន្តក់​ចូល​ក្នុង​​ទឹក មុន​ពេល​ងូត។ បែប​នេះ ខ្លួន​អ្នក​មាន​ក្លិន​ក្រអូប​ស្រស់​ថ្លា ជា​ជាង​ប្រើ​រ៉ូលអន​បំបាត់​ក្លិន។

៤. ប្រើ​ទឹក​ខ្មេះ​ផ្លែ​ប៉ោមបើ​សិន​អ្នក​​មិន​ប្រើ​ទឹក​ផ្កា​កូឡាប​ទេ អ្នក​អាច​ប្រើ​ទឹក​ខ្មេះ​ផ្លែ​ប៉ោម​ជំនួស​ក៏​បាន។ វា​អាច​ជួយ​បំបាត់​ក្លិន​ក្លៀក។ លាយ​ទឹក​មួយ​កែវ​ជា​មួយ​នឹង​ទឹក​ខ្មេះ​នេះ ហើយ​ដុស​លាង​ត្រង់​ក្លៀក ពេល​ងូត​ទឹក។

៥. កុំ​ប្រើ​ប្រាស់​រ៉ូលអន ការ​ប្រើ​ប្រាស់​រ៉ូលអន​បំបាត់​ញើស ឬ​ក្លិន​ខ្លួន នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ធំ​ក្លិន​ជាង​មុន ខណៈ​មនុស្ស​ភាគ​ច្រើន​មិន​បាន​យល់​ដឹង​ពី​បញ្ហា​នេះ​ឡើយ។ ក្លិន​ក្លៀក​ កើត​មក​ពី​បាក់តេរី និង​អាចន៍​ក្លៀក (ក្អែល)។ រ៉ូលអន​បំបាត់​ញើស ឬ​ក្លិន​ខ្លួន នឹង​បង្កើត​ឲ្យ​មាន​ក្អែល​កាន់​តែ​ច្រើន។ វិធី​ល្អ ត្រូវ​លាង​សម្អាត​ក្លៀក​អ្នក​ជា​មួយ​​ទឹក​និង​កន្សែង​​ក្រណាត់​ស្អាត។​ ប៉ុន្តែ ចំពោះ​អ្នក​ដែល​បើក​ញើស​ក្លៀក​ច្រើន អ្នក​អាច​ប្រើ​រ៉ូលអន ដើម្បី​បន្ថយ​ញើស។

៦. ស្លៀក​ស្អាតបោក​សំលៀក​បំពាក់ ខោ​អាវ​ក្នុង ស្រោម​ជើង បន្ទាប់​ពី​ប្រើ​ប្រាស់​ម្ដង ពេល​ដែល​ប្រឡាក់ ធំ​ក្លិន និង​មាន​ញើស។ អ្នក​គប្បី​ផ្លាស់​ប្ដូរ​សំលៀក​បំពាក់​ជា​ប្រចាំ កុំ​ស្លៀក​ពាក់​ដដែលៗ ជៀស​វាង​ធំ​ក្លិន​ខ្លួន។ ស្រោម​ជើង អាច​ដូរ​ចេញ​ពីរ ឬ​បី​ដង​ក្នុង​មួយ​ថ្ងៃ បើ​សិន​បើក​ញើស​ច្រើន។ ម្យ៉ាង​ទៀត ស្លៀក​ពាក់​សំលៀក​បំពាក់​ប្រភេទ​ណា​ដែល​ងាយ​ស្ងួត​ពេល​ត្រូវ​ខ្យល់ ក្រោយ​បែក​ញើស។

៧. ទុក​ដាក់​សំលៀក​បំពាក់​នៅ​កន្លែង​ល្អ បន្ទាប់​ពី​បោកគក់ និង​ហាល​ស្ងួត​ អ្នក​គប្បី​បត់ ឬ​ព្យួរ​ខោ​អាវ​ទាំង​នោះ ​នៅ​ក្នុង​ទូរ​ស្អាត មិន​ចង្អៀត​ខ្លាំង អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន ដើម្បី​សម្លាប់​បាក់តេរី។ ដូច្នេះ សំលៀក​បំពាក់ នឹង​គ្មាន​ធំ​ក្លិន​​ផ្អុះៗ​នោះ​ទេ។

៨. លាង​ដៃលាង​សម្អាត​ដៃ​ជា​ប្រចាំ​ឲ្យ​បាន​ញឹក​ញាប់​ជា​មួយ​នឹង​សាប៊ូ​សម្លាប់​បាក់តេរី​យ៉ាង​ហោច​ណាស់ ៣ ឬ ៤ ដង​ក្នុង​ថ្ងៃ ដើម្បី​សម្លាប់​មេរោគ​បាក់តេរី។

៩. របប​អាហារក្លិន​ខ្លួន និង​ខ្លួន​មាត់ ពាក់​ព័ន្ធ​ផ្ទាល់​នឹង​របប​អាហារ​ដែល​អ្នក​ទទួល​ទាន។ កាក​សំណល់​អាហារ​ដែល​ត្រូវ​រំលាយ​ក្នុង​ក្រពះ​អ្នក នឹង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ក្លិន​ខ្លួន និង​មាត់ ជា​ពិសេស​បើ​អ្នក​ទទួល​ខ្ទឹម​បារាំង​ច្រើន។ គប្បី​ទទួល​ទាន​អាហារ​សាច់​សម​ស្រប បន្លែ​បៃតង និង​ផ្លែ​ឈើ និង​ចៀសវាង​អាហារ​កែ​ច្នៃ​មាន​ជាតិ​គីមី និង​ជក់​បារី។

១០. ពិគ្រោះ​ជា​មួយ​ពេទ្យបើ​សិន​បញ្ហា​នេះ​ក្លិន​នៅ​តែ​មិន​បាត់ និង​មាន​រហូត អ្នក​ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ។ វា​ប្រហែល​ជា​ពាក់ព័ន្ធ​នឹង​បម្រែ​បម្រួល​អរម៉ូន តែ​ជាទូទៅ គឺ​បណ្ដាល​មក​ពី​បើក​ញើស​ច្រើន។ចុះ​ប្រិយមិត្ត​វិញ មាន​វិធីសាស្ត្រ​អ្វី​ខ្លះ​ចង់​ចែក​រំលែក ក្រៅ​ពី​នេះ​ដែរ​ទេ?

ប្រភព៖ iknow

  • ធ្វើ​ម៉េច​បំបាត់​ក្លិន​ខ្លួន​បាន?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ចំនេះដឹង
Tags: