សិល្បករ​១៣​រូប​​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​ការ​ប្រកួត​បាល់​ទាត់​សប្បុរស​ធម៌​មួយ​នៅ​ Old Trafford ក្នុង​នោះ​ក៏​មាន​សមាជិក​មួយ​រូប​របស់​ក្រុម​ One Direction ផង​ដែរ​

ការប្រកួតបាល់ទាត់សប្បុរសធម៌មួយដែលផ្ដួចផ្ដើមឡើងអង្គការ Unicef នឹងធ្វើឡើងនៅទឹកដី Old Trafford របស់ក្រុម Man Utd នាខែមិថុនាខាងមុខនោះ ដែលនោះជាការប្រកួតរវាងក្រុម England XI ប៉ះជាមួយ Rest of the World XI ។

អ្វីជាចំណុចទាក់ទាញសម្រាប់ការប្រកួតគឺសិល្បករចំនួន១៣រូបក៏មានឈ្មោះក្នុងបញ្ជីកីឡាករចូលរួមផងដែរ ៖

ដោយក្នុងក្រុម England XI គឺមានការចូលរួមពី ៖ Robbie Williams (តារាចម្រៀង ) , Olly Murs ( តារាចម្រៀង ) , Louis Tomilson ( សមាជិក One Direction ) , Jack Whitehall និង John Bishop ( តារាកំប្លែង ) , Marvin Humes ( តារាសម្ដែង ) , Mark Wright ( ពិធីករវិទ្យុនិងទូរទស្សន៍ ) ។

ដោយឡែកក្នុងក្រុម Rest of the World XI គឺមានការចូលរួមពី ៖ Michael Sheen , Will Ferrell និង Gerard Butler ( តារាសម្ដែង ) , Mike Myers (តារាកំប្លែង )  , Gordon Ramsay  ( គណកម្មការក្នុងកម្មវីធី Master Chef ) , James McAvoy ( តារាសម្ដែងទូរទស្សន៍ ) ។

សូមបញ្ជាក់ថាក្រៅពីសិល្បករទាំងនេះគឺអ្នកផ្សេងទៀតគឺសុទ្ធតែជាកីឡាករជើងចាស់ដែលល្បីល្បាញដូចជា David Beckham , Steven Gerrard , David Jame , Diego Maradona , Luis Figo ជាដើម ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • សិល្បករ​១៣​រូប​​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​ការ​ប្រកួត​បាល់​ទាត់​សប្បុរស​ធម៌​មួយ​នៅ​ Old Trafford ក្នុង​នោះ​ក៏​មាន​សមាជិក​មួយ​រូប​របស់​ក្រុម​ One Direction ផង​ដែរ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:វីដេអូ
Tags: