​ការពិត ៥ យ៉ាង អំពី​ការ​ចាក់ទឹក​ក្រៅ​ពាង ដែល​ស្ត្រីៗ​គួរ​ដឹង​

​ការពិត ៥ យ៉ាង អំពី​ការ​ចាក់ទឹក​ក្រៅ​ពាង ដែល​ស្ត្រីៗ​គួរ​ដឹង​

​ការបាញ់​ទឹកកាម​នៅ​ខាងក្រៅ ឬ​ហៅ​ថា​ចាក់ទឹក​ក្រៅ​ពាង គឺជា​វិធីសាស្ត្រ​មួយ ដែល​មនុស្ស​ភាគច្រើន​គិតថា អាចជួយ​ពន្យារកំណើត​បាន ប៉ុន្តែ វា​មិន​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ​។ យ៉ាងណាមិញ មាន​គូរ​សង្សារ​ជាច្រើន នៅតែ​មិន​បានដឹង អំពី​ការប្រឈមមុខ និង​ផលវិបាក​ធ្ងន់ធ្ងរ របស់​វា​នៅ​ឡើយ​ទេ​។ ខាងក្រោម​នេះ គឺជា​ការពិត ៥ យ៉ាង អំពី​ការ​ចាក់ទឹក​ក្រៅ​ពាង ដែល​អ្នក​គួរតែ​ពិចារណា ប្រើប្រាស់​វិធី​ពន្យារកំណើត​ផ្សេងទៀត ដែល​មាន​ប្រសិទ្ធភាព​ជាង​នេះហើយ​។
​មាន​ការបរាជ័យ ខ្ពស់​ជាង​ស្រោមអនាម័យ​
​ការចាក់​ទឹក​ក្រៅ​ពាង ត្រូវបាន​គេ​រកឃើញ​ថា មិនសូវ​មាន​ប្រសិទ្ធភាព ក្នុង​ការបង្កា​រការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ឡើយ បើសិនជា​យើង​ប្រៀបធៀប នឹង​ស្រោមអនាម័យ ថ្នាំ​ពន្យារកំណើត និង​ការដាក់​កង​ក្នុង​ស្បូន​។ តាមពិត ការសិក្សា​រកឃើញថា អត្រា​បរាជ័យ​របស់​វា​ខ្ពស់​រហូតដល់ ១៧ ភាគរយ​ឯណោះ ចំណែកឯ​ស្រោមអនាម័យ​វិញ មានតែ ២ ភាគរយ​ទេ​។
​អ្នក​មាន​ជំនាញ​ប្រើ​វិធី​នេះ មាន​អត្រា​បរាជ័យ​តែ ៤ ភាគរយ​ប៉ុណ្ណោះ​
​យក​ល្អ គួរតែ​ចាំ​ថា ការចាក់​ទឹក​ក្រៅ​ពាង មិនមែន​ជា​វិធី​ដែល​ងាយស្រួល​ធ្វើ​នោះ​ទេ ដូច្នេះ ទឹកកាម​អាច​នឹង​មាន​ឱកាស​ច្រើនណាស់ ចូលទៅ​ក្នុង​ទ្វារមាស​ខាង​ស្រី​។ បើសិន​ជា​អ្នក និង​ដៃគូ​កំពុងតែ​ព្យាយាម ធ្វើ​វិធី​នេះ​ជា​លើក​ដំបូង​នោះ យក​ល្អ គួរតែ​ប្រើ​ស្រោមអនាម័យ​ជំនួស​វិញ​ទៅ​។​
​មិន​អាច​បង្ការ​ជំងឺ​កាមរោគ​បានឡើយ​
​ចូរ​ចាំ​ថា ការចាក់​ទឹក​ក្រៅ​ពាង មិន​អាច​ការពារ​អ្នក ពី​ជំងឺ​កាមរោគ​បានឡើយ ហើយ​បើសិនជា​អ្នក ឬ​ដៃគូ មាន​ដៃគូ​រួមភេទ​ច្រើន អ្នក​នឹង​អាច​ឆ្លង​ជំងឺ​កាមរោគ ច្រើន​ប្រភេទ​ជាមិនខាន​។
​ការ​ហៀរ​ទឹកកាម មុនពេល​ចេញ​ទឹកកាម​ពិតប្រាកដ ក៏​អាច​បណ្តាលឲ្យ​មាន​ផ្ទៃពោះ​បានដែរ​
​ខណៈពេល​ដែល​វា គឺជា​រឿង​ដ៏​កម្រ​មួយ ដែល​ការ​ហៀរ​ទឹកកាម មុនពេល​ចេញ​ទឹកកាម​ពិតប្រាកដ អាច​ឲ្យមាន​ផ្ទៃពោះ​បាននោះ តែ​វា​នៅតែ​ជា​រឿង អាច​កើតមាន​ដដែល​ទេ​។​
​ពេលវេលា គឺជា​រឿង​សំខាន់​
​ដូច​បាន​និយាយ​ពី​ខាងលើ​អញ្ចឹង​ថា ការអនុវត្ត​ការ​ចាក់ទឹក​ក្រៅ​ពាង មិនមែន​ជា​រឿង​ស្រួល​ឡើយ ហើយ​វា​ក៏​ត្រូវការ​ពេលវេលា​ដែរ​។ ទោះបីជា​ធ្លាក់​ទឹកកាម​មួយ​ដំណក់ ក៏​វា​គ្រប់គ្រាន់​ក្នុង​ការ បង្ក​ឲ្យ​ការ​មាន​ផ្ទៃពោះ​បានដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។