ពិត​ជា​ឡូយ​មែន ! Riyad Mahrez ឈ្នះ​ពាន​ PFA Player of The Year ហើយ​

ទីបំផុតរកឃើញម្ចាស់ពានកីឡាករឆ្នើមប្រចាំឆ្នាំនៅក្របខណ្ឌ Premier League ( PFA Player of The Year ) ដែលពានរង្វាន់នោះបានទៅលើខ្សែបម្រើដ៏ល្អរបស់ក្លឹប Leicester City គឺកីឡាករ Riyad Mahrez ។

Mahrez គឺជាកូនសោដ៏សំខាន់ដែលជួយឲ្យក្លឹប Leicester City អាចឡើងទៅកាន់កំពូលតារាងនៅរដូវកាលនេះ ដោយគេជាកីឡាករដែលសំបូរដោយតិចនិកហើយក៏មានភាពរហ័សរហួនហើយគិតមកដល់ពេលនេះកីឡាករ Riyad Mahrez បានស៊ុតបញ្ចូលទីបានចំនួន១៧គ្រាប់នឹង Assist ចំនួន១១គ្រាប់ផងដែរ ឲ្យក្លឹប Leicester City ។

សូមបញ្ជាក់ថាកីឡាករដែលមានសញ្ជាតិអាល់ហ្សេរីរូបនេះបានក្លាយជាកីឡាករមកពីទ្វីបអាហ្វ្រិកដំបូងគេដែលធ្លាប់ឈ្នះពាន PFA Player of The Year នេះ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ពិត​ជា​ឡូយ​មែន ! Riyad Mahrez ឈ្នះ​ពាន​ PFA Player of The Year ហើយ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:បច្ចេកវិទ្យា
Tags: