ជប៉ុន ប្រកាសផ្លូវការ នៃការបាត់បង់កែវយឹត អវកាសប្រមាញ់ Black Hole ភ្នាក់ងាររុករកលំហអាកាសរបស់ជប៉ុន (JAXA)

បានប្រកាសនៃការបាត់បង់ជាផ្លូវការនូវកែវយឹត ដែលទើបតែដាក់បង្ហោះកាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ។

ជប៉ុន ប្រកាសផ្លូវការ នៃការបាត់បង់កែវយឹត អវកាសប្រមាញ់ Black Hole  ភ្នាក់ងាររុករកលំហអាកាសរបស់ជប៉ុន (JAXA)

ការបាត់បង់កែវយឹតឈ្មោះ Hitomi នេះដោយសារតែការកាត់ផ្ដាច់ចេញពីគ្នានៃបំណែកសំខាន់ៗ ដូចជាបន្ទះសូឡាដែលមាននាទីដំណើរការកែវយឹត បានផ្ដាច់ចេញ។ អ្នកស្រាវជ្រាវបានលើកឡើងថា ភាពបរាជ័យនេះក៏មានការចូលរួមចំណែកពី ការ Error របស់មនុស្សផងដែរ។

បើតាមការរាយការណ៍របស់សារព័ត៌មាន Nature បានឲ្យដឹងថា ការគួបផ្សំគ្នារវាងបញ្ហានៃ Software ព្រមទាំងភាព Error នៃកម្មវិធី បណ្ដាលឲ្យកែវយឹតមិនអាចគ្រប់គ្រងការរង្វិលបាន រហូតដល់ធ្វើឲ្យបំណែកចំនួន១០ ផ្ដាច់ចេញពីខ្លួន ដែលក្នុងនោះរួមមានបន្ទះសូឡាផងដែរ។

Hitomi ជាកែវយឹតអវកាសដែលមានតម្លៃ ៣៦៥លានដុល្លារ បង្កើតឡើងសម្រាប់ស្កេនសកលលោកទាំងមូល ដើម្បីអាចបង្ហាញជាទ្រង់ទ្រាយដែលមានមាត្រដ្ឋានធំ រួមទាំងស្កេនរក តំបន់ខ្មៅ (Black Hole) និងបណ្ដុំនៃហ្វូងផ្កាយផងដែរ៕

ប្រភពពី៖http://news.sabay.com.kh/

  • ជប៉ុន ប្រកាសផ្លូវការ នៃការបាត់បង់កែវយឹត អវកាសប្រមាញ់ Black Hole ភ្នាក់ងាររុករកលំហអាកាសរបស់ជប៉ុន (JAXA)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត