សម្រក​ជាតិ​ខ្លាញ់​​ នៅត្រង់​ភ្លៅ និង​ត្រគាក​ជាមួយ​នឹង​ទឹក​ខ្ញី​

អ្នកប្រាកដជា ត្រូវបានណែនាំជាមួយ នឹងរូបមន្តជាច្រើនក្នុង ការសម្រកទម្ងន់ ដោយការអនុវត្ត នូវការហាត់ប្រាណ និងបរិភោគអាហារ ដែលមានផ្ទុកជាតិប្រូតេអ៊ីន ឲ្យបានច្រើន ។ ប៉ុន្តែ ថ្ងៃនេះយើងសូមណែនាំអ្នក នូវគ្រឿងផ្សំដ៏ងាយស្រួលមួយ ដោយអ្នក មិនត្រឹមតែអាចទទួលបាន នូវអត្ថប្រយោជន៍ នៃការសម្រកទម្ងន់នោះទេ វាថែមទាំងអាច រក្សាសុខភាពទាំងអស់ នៅក្នុងរាងកាយ ឲ្យបានល្អប្រសើរផងដែរ ។ ទឹកខ្ញី គឺជាគ្រឿងផ្សំ  ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដុតបំផ្លាញ ខ្លាញ់ក្បាលពោះ ត្រង់ភ្លៅ និងត្រគាក ។

ការអនុវត្ត៖ ជាដំបូង អ្នកត្រូវកាត់ខ្ញីស្រស់ៗ ជាជំនិតស្តើងៗ រួចដាក់វាទៅក្នុងទឹក ពី១ ទៅ១,៥លីត្រ ហើយដាំវាឲ្យពុះ ។ នៅពេលដែលវាពុះហើយ បន្ថយភ្លើងចង្ក្រានហើយរំងាស់វា ឲ្យបានរយៈពេល ១៥នាទី ។ ទុកវាឲ្យត្រជាក់ហើយ ត្រងយកកាកវាចេញ ។

វិធីញាំ៖ អ្នកអាចផឹកទឹកខ្ញីនេះ ពេញមួយថ្ងៃ ។ សម្រាប់ការ បំបាត់ជាតិពុល ចេញពីរាងកាយទាំងស្រុង វាត្រូវបានណែនាំ ឲ្យអ្នកផឹកវា យ៉ាងហោចណាស់ ឲ្យបានរយៈពេល ៦ខែ ។ វានឹងផ្តល់ផលបានល្អបំផុត នៅពេលអ្នក បានផឹកទឹកខ្ញី ដែលនៅក្តៅស្រស់ៗ ដូច្នេះអ្នកអាច រក្សាវាទុក នៅក្នុងបំពង់ទឹក រក្សាកម្តៅ ហើយដាក់តាមខ្លួនជានិច្ច ។

អត្ថប្រយោជន៍របស់ទឹកខ្ញី៖ មានឥទ្ធិពល ក្នុងការប្រឆាំង នឹងការរលាក

ខ្ញីគឺមានឥទ្ធិពលពិសេស ក្នុងការប្រឆាំង និងបន្ថយកម្រិត នៃការរលាក  ក៏ដូចជាសម្រាលនូវអាការៈ ឈឺនិងរលាកហើម ប៉ោងសន្លាក់ ។

ទឹកខ្ញីជាសមាសធាតុ អង់ទីអុកស៊ីដង់ដ៏អស្ចារ្យ
វាអាចប្រឆាំង នឹងពពួករ៉ាឌីកាល់សេរី ដែលត្រូវបាន គេស្គាល់ថាពួកវា អាចបំផ្លាញដល់សុខភាព របស់កោសិកា និងធ្វើឲ្យយើងកើតនូវ ជំងឺមហារីក ។ ទន្ទឹមនឹងនេះ ទឹកខ្ញីក៏អាចជួយជួសជុល រាងកាយពីការ បំផ្លាញផ្សេងៗបានផងដែរ ។
វាអាចជួយការពារ នូវជំងឺមហារីក
យោងតាមអត្ថបទមួយ ដែលបានចុះផ្សាយនៅក្នុង ព្រឹត្តិបត្ររបស់ប្រទេសអង់គ្លេស ស្តីពីអាហាររូបត្ថម្ភ ទឹកខ្ញីគឺមាន អត្ថប្រយោជន៍ជាពិសេស ក្នុងការបង្ការ នូវជំងឺមហារីក ដោយសារតែវាមានផ្ទុកនូវ សមាសធាតុប្រឆាំង នឹងការរលាក និងជាសារធាតុអង់ទីអុកស៊ីដង់ ។

ទឹកខ្ញីជួយលៃតម្រូវ នូវកម្រិតកូឡេស្តេរ៉ូល
បន្ថែមពីនេះទៀត វាអាចជួយក្នុងការ កាត់បន្ថយ កម្រិតកូឡេស្តេរ៉ូលក្នុងខ្លួន។ សារជាតិនេះ គឺជាមានទំនាក់ទំនង ទៅនឹងការលើសទម្ងន់ នៃរាងកាយ , ជំងឺបេះដូងនិងប្រភេទមួយចំនួន នៃជំងឺមហារីក ។ អ្វីដែលទឹកខ្ញីអាចធ្វើបាននោះ គឺវាជួយក្នុងការបន្ទាប កម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ ដោយកាត់បន្ថយនូវ កូឡេស្តេរ៉ូលនៅក្នុងថ្លើម និងកម្រិតសេរ៉ូម ។ លើសពីនេះទៀត វាក៏អាចជួយក្នុងការ បញ្ចុះសម្ពាធឈាមបានផងដែរ ៕

ប្រភពដោយ៖ http://health.com.kh/

សម្រក​ជាតិ​ខ្លាញ់​​ នៅត្រង់​ភ្លៅ និង​ត្រគាក​ជាមួយ​នឹង​ទឹក​ខ្ញី​