កូន​ក្មេង​ដែល​មាន​អាយុ​ពី​២ ​ទៅ​៣​ឆ្នាំ​ គួរតែ​អប់រំ​ផ្នែក​ណាខ្លះ​?

កាលពីអត្ថបទមុន យើងខ្ញុំបានប្រាប់អ្នកពីវិធី ក្នុងការអប់រំកូន ដែលមានអាយុពី០ដល់១ខួបរួចមកហើយ ដូចនេះថ្ងៃនេះយើងខ្ញុំ នឹងប្រាប់អ្នកពីរបៀបអប់រំកូនក្មេង ដែលមានអាយុពី២ទៅ៣ឆ្នាំ វិញម្តង។ តើមានអ្វីខ្លះទៅ?

កូន​ក្មេង​ដែល​មាន​អាយុ​ពី​២ ​ទៅ​៣​ឆ្នាំ​ គួរតែ​អប់រំ​ផ្នែក​ណាខ្លះ​?

កូនដែលដល់អាយុនេះហើយ អ្នកត្រូវតែជួយធ្វើយ៉ាងណា ឲ្យកូនមានសមត្ថភាព ក្នុងការមានគំនិត ឯករាជ្យក្នុងការរស់នៅ ដោយនៅពេលដែលកូនចង់ញ៉ាំបាយ និងទឹកដោយខ្លួនឯង អ្នកត្រូវតែបណ្តោយឲ្យគេធ្វើ ហើយបើគេចង់ ទៅបន្ទប់ទឹកដោយខ្លួនគេ អ្នកក៏ត្រូវតែឲ្យគេទៅដូចគ្នា ព្រោះវាជាពេលវេលា ដ៏ល្អបំផុតក្នុងការវឹកហាត់កូន ឲ្យចេះធ្វើអ្វីដោយប្រើសមត្ថភាពរបស់ខ្លួន ហើយមិនពឹងទៅលើអ្នកដទៃ ឲ្យធ្វើជំនួសគេឡើយ។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវតែបង្រៀន គេពីទម្លាប់មួយចំនួនដែលល្អៗ នោះកូននឹងកាន់តែលូតលាស់ល្អ ជាមិនខាន។ ដូចនេះអ្នកត្រូវតែ គ្រប់គ្រងដៃអ្នកឲ្យបានល្អ ដោយមិនត្រូវជួយកូនគ្រប់រឿង នោះទេ ម្យ៉ាងទៀតអ្នកត្រូវតែ មានចិត្តអំណត់ក្នុងការបង្រៀនកូន ហើយកែចោលទម្លាប់មិនល្អ របស់គេទាំងអស់ ទើបគេអាចមានទម្លាប់ដែលល្អ នោះគេនឹងអាចមានអនាគត ដែលជោគជ័យមួយ៕

ប្រភព៖ http://health.com.kh/