Zuckerberg ចង់ជួយលុប បំបាត់ជំងឺគ្រប់ ប្រភេទសតវត្សនេះ

លោក Mark Zuckerberg បានចែករំលែកពី គោលបំណងមួយក្នុង ចំណោមគោល បំណងធំៗរបស់ខ្លួន ដោយចង់ជួយព្យាបាលជំងឺគ្រប់ប្រភេទ នៅត្រឹមចុងសតវត្សនេះ។

Zuckerberg ចង់ជួយលុប បំបាត់ជំងឺគ្រប់ ប្រភេទសតវត្សនេះ

ស្ថាបនិកបណ្ដាញ Facebook បានថ្លែងដូច្នេះ៖ “ស្របពេលដែលជួយពិភពលោកឲ្យភ្ជាប់ទំនាក់ទំនងគ្នាគឺជាកាតព្វកិច្ចចម្បងមួយដែលខ្ញុំត្រូវធ្វើ នៅមានបញ្ហាប្រឈមសកលជាច្រើនទៀតដែលយល់ថាវាជាទំនួលខុសត្រូវរបស់ខ្ញុំ ដូចជាព្យាបាលជំងឺគ្រប់ប្រភេទមុនបញ្ចប់សតវត្សនេះ, បង្កើនប្រសិទ្ធភាពប្រព័ន្ធអប់រំ និងការពារបរិស្ថានពីបម្រែបម្រួលធាតុអាកាស”។

គួររំលឹកថាស្ថាបនិកវ័យក្មេងរូបនេះរួមទាំងភរិយា បានបង្កើតមូលនិធិមួយឈ្មោះ Chan Zuckerberg ដើម្បីជួយបង្កើនប្រសិទ្ធភាពលើគ្រប់វិស័យ ដូចជាសុខភាព អប់រំ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាដើម៕

ប្រភពពី៖http://news.sabay.com.kh/