បង្កហិង្សា ចង់ដុតផ្ទះចោល ​ខឹងអតីតម្តាយ​ក្មេក​

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ចាប់ខ្លួន បន្ទាប់​ពី​​អុកឡុក និង​ប៉ុនប៉ង​ដុត​ផ្ទះ​​​​ចោល ​តែ​មិន​​បាន​​សម្រេចទេ ដោយសា​តែ​ខឹងអតីត​​​ម្តាយក្មេក​មិន​​ឱ្យ​​ជួប​ប្រពន្ធ​ និង​កូន ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​​​​០​៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ​មេសា ២០១៦​ ស្ថិតនៅ​​ផ្ទះ​លេខ​២៤៣​ ក្រុម​ទី​៣ ​ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សីកែវ ​។

ប្រភព​ឱ្យ​ដឹថា ជន​សង្ស័យ​​ឈ្មោះ​ឃ្លឹ​ក ច​ន្ទ័​ដា​រ៉ា ​​អាយុ​៣៩​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌប្ញ​​ស្សី​កែវ រាជធានី​ភ្នំពេញ​ ។​ចំណែក​​ស្ត្រី​ជាអតីត​ប្រពន្ធ​ឈ្មោះ​វ៉ា​ន់ ធី អាយុ​៣៥​ឆ្នាំ មាន​លំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​ ។

បើតាម​មន្ត្រី​នគរបាល​​ឱ្យ​ដឹង​​ថា ការពិត​ជន​សង្ស័យ​​បាន​​លែងលះ​ប្រពន្ធ​រយៈ​ពេល​៤​ឆ្នាំមក​ហើយ ហើយ​នៅ​មុន​​ពេល​កើត​ហេតុ ជន​​នោះ​​ទៅ​ជួប​ប្រពន្ធ​ ​និង​កូន តែ​ត្រូវម្តាយក្មេក​ពុំ​អនុញាត្តឱ្យ​​ជួប ខឹង​ពេក​ក៏​ឡើង​ទៅ​លើ​ផ្ទះ​របស់​ខ្លួន​ដែល​ទុ​ក​ចោល​នៅ​ក្បែ​នោះ​ហើយ​​​ធាក់​ជញ្ជាំង​ស្រែក​ឡូឡា អុកឡុក ព្រមទាំង​យក​សាំង​បម្រុងដុត​ផ្ទះកម្ទេច​​ចោល ។ ​ភ្លាម​ៗ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​​ទៅ​សមត្ថកិច្ច ​ចុះ​​អន្តរាគមន៍​ឃាត់ខ្លួន ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា​ទៀត​ថា ការ​ដែល​បុរស​នោះ​ចង់​ជួប​ប្រពន្ធ ព្រោះ​​នឹក​អាល័យ និង​ចង់ទៅ​សុំ​​ជា​នា​គ្នា​វិញ តែ​ម្តាយក្មេក​​រារាំង ក៏​បាន​កើត​​​ទៅ​ជា​​ហិង្សារហូត​ចង់​​​ដុត​ផ្ទះ​តែ​ម្តង ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បុរស​រូប​នោះ​បាន​ឱ្យ​​ដឹង​​ថា ខ្លួន​និង​ប្រពន្ធ​​បាន​រស់នៅ​ជាមួយ​គ្នា​បានកូន​ប្រុស​ម្នាក់​អាយុ​៦​​ឆ្នាំ តែ​​បាន​​លែង​លះ​គ្នារយៈ​ពេល​៤​ឆ្នាំ ។ ​នៅ​មុន​ពេល​កើតហេតុ​ ខ្លួន​​​ធ្វើ​ដំណើរ​ទៅ​លេង​​កូន ក៏​​ត្រូវ​​បាន​គេ​ចោទ​ថា អុកឡុកនិង​ប៉ង​ដុត​ផ្ទះ​តែ​ម្តង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ មានប្ដីចិត្តអប្រិយ សាហាវឃោរឃៅ បានសម្រេចចិត្ត សម្លាប់ប្រពន្ធខ្លួនឯង នៅក្នុងភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង។ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា "ស្រី្តម្នាក់ស្លាប់យ៉ាង អណោចអាធ័មបំផុត ក្នុងអណ្តាតភ្លើង ដែលក្រុមគ្រួសារ របស់ស្រី្តរងគ្រោះ សង្ស័យទៅលើ ប្តីស្រី្តរងគ្រោះជាអ្នក សម្លាប់ហើយបន្សល់ សាកសពស្រី្ត រងគ្រោះរោលខ្មៅ ក្នុងគំនរផេះផង់"។

សវតារឿង៖ នៅខេត្តក្រចេះ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយបានកើតឡើង នៅម៉ោង ១០និង៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅចំនុចភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង មូលហេតុបណ្ដាលមកពី ភ្លើងចង្ក្រានដាំបាយ។ បើតាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញផ្សែងហុយ និងអណ្តាតភ្លើងឆេះ ចេញពីកណ្តាលផ្ទះ រួចក៏បាក់ស្រុតតែម្តង ហើយដោយសារតែ នៅកន្លែងកើតហេតុ ជាតំបន់ដាច់ស្រយាល ផ្លូវមានភាពពិបាក សំរាប់ឡានពន្លត់អគ្គីភ័យ ចូលទៅជួយអន្តរាគមន៍ផងនោះ បានឆេះផ្ទះឈើទំហំ 6,5 × 8 ម៉ែត្រ ប្រក់សង្ហសី។

ប្រភពដដែលបានឲ្យដឹងបន្តថា នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យម្ចាស់ផ្ទះឈ្មោះ អ៊ុន ចន្នីណា ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានស្លាប់បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ មួយចំនួនរួមមាន ម៉ូតូចំនួន០២គ្រឿង, ស្រូវ ០២បេ, ទូរទស្សន៍ ០១គ្រឿង, និងសូឡា០១គ្រឿង ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បង្កហិង្សា ចង់ដុតផ្ទះចោល ​ខឹងអតីតម្តាយ​ក្មេក​
រូបភាព៖ បុរស​ដែល​ប៉ុនប៉ង​ដុត​ផ្ទះ​​​​ចោល

បង្កហិង្សា ចង់ដុតផ្ទះចោល ​ខឹងអតីតម្តាយ​ក្មេក​
រូបភាព៖ បុរស​ដែល​ប៉ុនប៉ង​ដុត​ផ្ទះ​​​​ចោល

បង្កហិង្សា ចង់ដុតផ្ទះចោល ​ខឹងអតីតម្តាយ​ក្មេក​
រូបភាព៖ ប្ដីចិត្តអប្រិយ ចាក់សាំងដុតផ្ទះ សម្លាប់ប្រពន្ធខ្លួនឯង