ភ្លៀងមួយមេធំ​ រអិលកុងទ័រណឺ​ ក្រឡាប់មួយគ្រឿង​ នៅពេជ្យនិល (មានវីដេអូ)

កំពង់ស្ពឺ៖​ ក្រោយភ្លៀងធ្លាក់មួយមេធំ​ នៅម៉ោងប្រមាណ ២៖៣០នាទី រសៀលថ្ងៃទី២៩​ ខែមេសា​ នេះមក​ រថយន្តកុងទ័រណឺ មួយគ្រឿង​ បាន រអិលក្រឡាប់​ នៅំណុចពជ្យនិល​ ឃុំត្រែងត្រយ៉ឹង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។ 

មន្ត្រីនគរបានបានឲ្យដឹងថា​ ហេតុការណ៍ រអិលក្រឡាប់រថយន្ត​ នេះ ពុំបានបណ្តាលឲ្យមនុស្ស រងរបួសនោះទេ​។ ហើយរថយន្តកុងទ័រណឺ​ ដែលក្រឡាប់នេះ​ បានធ្វើដំណើរ​ ក្នុងទិសដៅពីភ្នំពញ​ ទៅក្រុងព្រះសីហនុ៕ 

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ខណៈដែលរដូវភ្លៀង បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋ ឲ្យប្រុងប្រយត្ន័ ការពារជំងឺ៧មុខ។

នេះបើតាមគេហទំព័រ នាយកដ្ឋាន ប្រយុទ្ធនិងជំងឺឆ្លង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បានធ្វើការជម្រុញឲ្យ ប្រជាពលរដ្ឋ ចេះថែរក្សាសុខភាព ដោយនាយកដ្ឋាន បានតម្រូវឲ្យប្រជាពលរដ្ឋ ត្រូវអានសារអប់រំ ដែលទាក់ទងទៅនឹង ការការពារសុខភាព ក្នុងរដូវភ្លៀង។ 

ចំពោះជំងឺ៧មុខ ដែលអាចកើតមានជាញឹកញាប់ ក្នុងរដូវភ្លៀងធ្លាក់មាន៖ ជំងឺគ្រុនឈាម គ្រុនចាញ់ ផ្តាសាយ គ្រុនក្តៅ ជំងឺចំលងពីចំណីអាហារ ចំលងពីទឹក អាសន្នរោគ លឹបតូ ជាពិសេស ពេលមានទឹកលិច (ចំលងពីទឹកនោមសត្វកណ្តុរ មានរោគសញ្ញាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ក្អួត ល្បឿងស្បែក ក្រហមភ្នែក ឈឺពោះ កន្ទួលលើស្បែក។

មិនបានព្យាបាល ត្រឹមត្រូវអាចវិវត្តន៍ ខូចតំរងនោម ផ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។ ជុំវិញការក្រឿន រំលឹក ឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយត្ន័ និងជំងឺទាំង ៧ប្រភេទនេះ នាយកដ្ឋានបានបង្ហាញ អំពីវិធាន៧យ៉ាង ក្នុងពេលរដូវភ្លៀងផងដែរ ទី១ ត្រូវរក្សាអាវភ្លៀង ឆ័ត្រ និង ស្បែកជើងលុយទឹកជានិច្ច , ទី២ ត្រូវងូតទឹកក្រោយពីត្រូវទឹកភ្លៀង , ទី៣ ផឹកទឹកក្តៅ ទឹកស៊ុប ទឹកដោះគោក្តៅ , ទី៤ អនាម័យខ្លួនប្រាណ និងឧស្សាហ៍លាង ដៃសាប៊ូ និងទឹក បំបាត់ដង្កូវទឹក ជំរកមូស , ទី៥ ផឹកទឹកឲ្យបានច្រើន យ៉ាងតិច២លីត្រក្នុង១ថ្ងៃ , ទី៦ បរិភោគអាហារ ប្រកបដោយ ជីវជាតិនិងអនាម័យ និងជៀសវាងបរិភោគ ក្រោមដំណក់ទឹកភ្លៀង និងទី៧ បរិភាគអាហារសំបូរ វីតាមីនសេ(C) ត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ ស្ត្រូបីរី (Strawberries) បន្លែពណ៌បៃតងចាស់ ដូចជា ផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្តែកគូរ ប៉េងប៉ោះ ជាដើម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្លៀងមួយមេធំ​ រអិលកុងទ័រណឺ​ ក្រឡាប់មួយគ្រឿង​ នៅពេជ្យនិល (មានវីដេអូ)

ភ្លៀងមួយមេធំ​ រអិលកុងទ័រណឺ​ ក្រឡាប់មួយគ្រឿង​ នៅពេជ្យនិល (មានវីដេអូ)

ភ្លៀងមួយមេធំ​ រអិលកុងទ័រណឺ​ ក្រឡាប់មួយគ្រឿង​ នៅពេជ្យនិល (មានវីដេអូ)