របៀប​នៃ​ការថែរក្សា​ទឹកដោះ សម្រាប់​ទារក​បៅ​

របៀប​នៃ​ការថែរក្សា​ទឹកដោះ សម្រាប់​ទារក​បៅ​

​ទឹកដោះ​ម្តាយ គឺជា​ធន់​ធាន​ដ៏​សំខាន់​មួយ សម្រាប់​ទារក ហើយ​វា​ក៏​អាច​ក្លាយទៅជា រឿង​មួយ​ពិបាក​ធ្វើ​ណាស់ដែរ ក្នុងការ​ច្របាច់​វា ទុក​សម្រាប់​កូនបៅ​ថ្ងៃ​ក្រោយ​នោះ​។ យ៉ាងណាមិញ អ្នក​ក៏​គួរតែ​ចេះ​វិធី ទុកដាក់​ទឹកដោះ​បែបណា ទើប​មាន​សុវត្ថិភាព សម្រាប់​កូនបៅ​ដែរ​។
•​    ​បើសិន​ជា​អ្នក មាន​គម្រោង​ប្រើ​ទឹកដោះ​ម្តាយ រយៈពេល​មួយ​ថ្ងៃ​នោះ អ្នក​អាច​ទុក​វា​ទៅ​ក្នុង​ទូរ​ទឹកកក ចៀស​ជាង​ទូរ​ក្លាសេ​ឲ្យ​រឹង ព្រោះ​ការ​ក្លាសេ​ទឹកដោះ ទៅ​ជា​រឹង​តែ​ម្តងនោះ អាច​បំផ្លាញ​សមាសធាតុ​សំខាន់ៗ ដែល​អាច​ប្រឆាំង​នឹង​ការបង្ក​រោគ​របស់​វា​បាន​។
•​    ​ដើម្បី​ថែរក្សា​ទឹកដោះ​ស្រស់ រហូត​សម្រាប់​ទារក​នោះ គឺ​ត្រូវ​រក្សា​វា​ទុក ក្នុង​កន្លែង​ដែល​មាន​សីតុណ្ហភាព ២៥ អង្សារ រហូតដល់ ៤ ម៉ោង​។ បើសិន​ជា​អ្នក​ប្រើ​ទូរ​ទឹកកក អ្នក​អាច​ទុក​វា​នៅ​ក្នុង​សីតុណ្ហភាព ៤ អង្សារ រយៈពេល​មួយ​ថ្ងៃ​ឯណោះ​។ បើសិន​ជា​អ្នក​រស់នៅ​តំបន់​ដែល​ក្តៅ ចូរ​កុំ​ទុក​ទឹកដោះ​ចោល លើស​ពី​មួយ​ថ្ងៃ​ឲ្យសោះ​។ សម្រាប់​កន្លែង​ត្រជាក់​វិញ អ្នក​អាច​ទុក​ក្នុង​ទូរ​ទឹកកក ៣ ទៅ ៥ ថ្ងៃ​បាន​។
•​    ​បើសិន​ជា​ផ្ទះ​ឧស្សាហ៍​ដាច់​ភ្លើង​វិញ ចូរ​ដាក់​ទែ​ម៉ូ​ម៉ែត្រ​ក្នុង​ទូរ​ទឹក​ក ដើម្បី​តាមដាន​ការប្រែប្រួល​សីតុណ្ហភាព​ទៅ​។
•​    ​នៅ​ពេល​អ្នក​ទុក​ទឹក​ដោះ ចូរ​ប្រាកដថា អ្នក​បាន​ដាក់​វា​នៅ​ជ្រៅ និង​ឆ្ងាយ​ពី​ទ្វារ​។​
•​    ​អ្នក​ក៏​គួរតែ​សរសេរ​ថ្ងៃ​ខែ និង​ប្រើប្រាស់​ទឹក​ដោះ ដែល​ដាក់​ទុក​មុនគេ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។