​សម្តេច​​​​តេ​ជោ​​​​សែន ជូនប្រាក់​​​អ្នកដំណើរ​ក្នុង​​រថ​ភ្លើង​

រាជធានី​ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ជា​លើក​ដំបូង​ ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ កាលពីវេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​៣០​ មេ​សា ​នេះ ​ដើម្បី​ចូលរួម​សំណេះសំណាល និង​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​០១​ឧសភា ​។

មុន​​​ពេលរថភ្លើង​ចេញដំណើរ​ សម្តេច​បាន​អញ្ជើញ​តាម​ទូរថភ្លើង​នីមួយៗ ដើម្បី​សំណេះ​សំណាល​ជាមួយប្រជាពលរដ្ឋ​ ហើយ​​ជា​
ពិ​សេស​នោះសម្តេច​ហ៊ុន សែន បាន​ឧបត្ថម្ភ​​ជាទឹកប្រាក់​ សម្រាប់ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​​ក្នុង​រថភ្លើង​​ទាំងអស់​ ក្នុង​ម្នាក់​ៗទទួល​បាន​​៥ម៉ឺន​រៀល​ផងដែរ ។