របាយការណ៍​សរុប​ពី​ការ​​ខូចខាត​ផ្ទះ និង​ទ្រព្យសម្បត្តិ ​ដោយសារ​ខ្យល់​កន្ត្រាក់​

ឧត្តរមានជ័យ ​៖​ ផ្ទះ​៥១​ខ្នង​ និង​ទ្រព្យសម្បត្តិ​មួយចំនួន​របស់​ប្រជាពលរដ្ឋ ស្ថិត​នៅ​ក្នុង​ស្រុក​ចំនួន​៣​និង​វរៈ​ការពារ​ព្រំដែន​គោក ២​អង្គភាព​នៃ​ខេត្ត​ឧត្តរមានជ័យ បាន​រង​ការ​ខូចខាត​ដោយសារ​ខ្យល់​ក​ន្ត្រាក់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦​។​

តាម​របាយការណ៍​បាន​បញ្ជាក់​ថា ផ្ទះ ​និង​ទ្រព្យសម្បត្តិ​ ដែល​ខូចខាត​ចំនួន​៣​ស្រុក​ និង​វរៈ​ការពារ​ព្រំដែន​គោក​២​ទៀត​នោះ​ស្ថិត​នៅ​ទី​១​ស្រុក​អន្លង់​វែង ​ប៉ះ​ទៅលើ​ភូមិ​ទំនប់​ក្នុង​ឃុំ​ត្រពាំង​តាវ ភូមិ​គោក​សំព័រ ភូមិ​ត្រពាំង​ធំ ឃុំ​លំ​ទង​។ ​ទី​២​ស្រុក​ចុងកាល់ ​ប៉ះ​ទៅលើ​ភូមិ​ខ្នារ​ ក្នុង​ឃុំ​ក្រសាំង​។ ​ទី​៣​ស្រុក​បន្ទាយ​អំពិល​ ប៉ះ​ទៅលើ​ភូមិ​ម៉ាលី​ស្រោ​ង ស្ថិត​ក្នុង​ឃុំ​បេង ព្រមទាំង​វរៈ​ការពារ​ព្រំដែន​លេខ​៧០២​ និង​៩០៥​។ ហើយ​ការ​ខូចខាត​រួម​មាន ​រលំ​ទាំងស្រុង​២៤​ខ្នង​ របើក​ដំបូល​២៧​ខ្នង​ របួស​ប្រជាពលរដ្ឋ​៦​នាក់​ (​របួសធ្ងន់​ម្នាក់​) ​ខូច​រថយន្ត​១​គ្រឿង​ ខូច​ត្រាក់ទ័រ​១​គ្រឿង​ ខូច​គោយន្ត​កន្ត្រៃ​១​គ្រឿ​ង ​ខូច​ម៉ូតូ​២​គ្រឿង​ បន្ទាប់ពី​កើតហេតុ​ការណ៍​ខាងលើ​ភ្លាម លោក ស ថា​វី អភិបាលខេត្ត​ និង​លោក​ឧ​ត្តម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ចុះ​មក​ពិនិត្យ ​និង​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​៕