ផ្ទុះ​ស្ថានីយ​ហ្គាស៍​ នៅ​ស្រុក​ពញាឮ​ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់ រង​របួស​ធ្ងន់

ផ្ទុះ​ស្ថានីយ​ហ្គាស៍​ នៅ​ស្រុក​ពញាឮ​ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់ រង​របួស​ធ្ងន់

កណ្ដាល ៖ យ៉ាងហោចណាស់​មនុស្ស​៣​នាក់ ​ដែល​គេ​ស្គាល់​ថា ​ឪពុក កូន​ និង​អ្នកបម្រើ បាន​រង​របួ​ស​ជា​ទម្ងន់​​ ហើយ​ត្រូវ​​ក្រុម​គ្រួសារ​ចាត់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ​ធ្វើការ​សង្គ្រោះ​បន្ទាន់​ ដោយ​សារ​ត្រូវ​កម្តៅភ្លើង​ឆេះ​រលាក​រលួយ​ខ្លួនប្រាណ​ក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស៍​ក្នុង​ស្ថានីយ​លក់​ហ្គាស៍​នៅ​ចំណុច​ភូមិ​ស្លែង​ដីដុះ ​ឃុំ​ព្រែកតាទែន ​ស្រុក​ពញាឮ​ ខេត្តកណ្តាល​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់​ថ្ងៃទី​២៩ ​ខែមេសា ​ឆ្នាំ​២០១៦​។

លោក​វរសេនីយ៍ទោ ដួង តេង​ អធិការ​នគរបាល​ស្រុក​ពញាឮ​ ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ ​ក្នុង​នោះ​មាន​ស្រី​១​នាក់​។​ ទី​១-​ឈ្មោះ ​អាន ប៊ុន​ណា​រិ​ទ្ធ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ត្រូវ​ជា​ម្ចាស់​ស្ថានីយ​របួសធ្ងន់ ទី​២-​ឈ្មោះ ​អាន លី​ហាវ ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​ ត្រូវជា​កូន​របួសធ្ងន់​ និង​៣-​អ្នក​បម្រើ​ស្រី​របួសធ្ងន់​ដែរ​។

លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹង​ថា ​ភ្លាមៗ​ជនរងគ្រោះ​ឪពុក កូន​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ក្រុងភ្នំពេញ​ ចំណែក​អ្នក​បម្រើ​ស្រី​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​តាម​ក្រោយ​ ព្រោះថា ​ម្ចាស់​ស្ថានីយ​(​ឪពុ​ក​) រង​របួស​ធ្ងន់​កំពុង​ស្ថិតនៅ​បន្ទប់សង្គ្រោះបន្ទាន់​រហូត​ដល់​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ​ឆ្នាំ​២០១៦​នេះ​មិនទាន់​ដឹងខ្លួន​នៅឡើយ​។

លោក​អធិការ​បញ្ជាក់​ពី​ហេតុការណ៍​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​២៩ ខែ​មេសា​ ឆ្នាំ​២០១៦​ម៉ោង​១៩​និង​២០​នាទី​យប់​ម្ចាស់​ស្ថានីយ​លក់​ហ្គាស៍​បាន​ជួល​ជាង​មក​ជួសជុល​ឲ្យ​ប្រព័ន្ធ​ហ្គាស៍​ដើរ​បាន​ស្រួល ​ស្រប​ពេល​នោះ​ហ្គាស៍​ក៏​ផ្ទុះ​បណ្ដាល​ឲ្យ​រង​របួស​ម្ចាស់ផ្ទះ​ ​កូនប្រុស​ម្នាក់​ និង​អ្នក​បម្រើ​ស្រី​ម្នាក់ទៀត​។

​បច្ចុប្បន្ន​ អ្នករងគ្រោះ​ទាំង​៣​នាក់​ បាន​បញ្ជូន​ទៅ​ព្យាបាល​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ ហើយ​ករណី​នេះ​មិន​បណ្ដាល​ឲ្យ​ឆាបឆេះ ​និង​រងគ្រោះ​ដល់​អ្នក​ជិត​ខាង​ទេ​៕