ពន្ធនាគារ​ខេត្ត​ព្រៃវែង​ ត្រូវ​រន្ទះបាញ់​ រង​ការ​ខូចខាត​យ៉ាង​ដំណំ​

ពន្ធនាគារ​ខេត្ត​ព្រៃវែង​ ត្រូវ​រន្ទះបាញ់​ រង​ការ​ខូចខាត​យ៉ាង​ដំណំ​



ព្រៃវែង ៖ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​នោះ បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​បាញ់​មក​លើ​ពន្ធនាគារ​ខេត្ត​ព្រៃវែង​ បណ្ដាល​ឲ្យ​ឆេះ​សម្ភារៈ​មួយ​ចំនួន​ធំ​។​
ហេតុការណ៍​រន្ទះ​បាញ់​ពន្ធនាគារ​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៤​ទៀបភ្លឺ​។​

លោក វា សារី​ម​ ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ ដោយ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​នោះ ​ធ្វើ​ឲ្យ​មាន​អភូតហេតុ​រន្ទះបាញ់​មក​លើ​ពន្ធនាគារ​បណ្ដាល​ឲ្យ​ខូចខាត​ឧបករណ៍​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​ដូច​ជា ​ឆេះ​កាមេរ៉ា​សុវត្ថិភាព​អស់​ចំនួន​៩​គ្រឿង ​ឧបករណ៍​កាមេរ៉ា​១​ឈុត​ ទូរទស្សន៍​ចំនួន​២​គ្រឿង ​និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​នោះ​ក៏​ឆេះ​ទូរទស្សន៍​អស់​ចំនួន​១០​គ្រឿង​ផង​ដែរ។ និង​ដុំ​វាយ​ហ្វា​យ​ចំនួន​១​គ្រឿង​ និង​ឌី​ស​សង់​ទ​រ័​ចំនួន៥​គ្រឿង​ផង​ដែរ​។​

លោក​បាន​បន្ត​ទៀត​ថា ​ឧបករណ៍​ទាំង​នោះ​គឺ​មាន​សារៈសំខាន់​ណាស់​ គឺ​ជួយ​សម្រួល​ដល់​ការ​មើល​តាមដាន​សកម្មភាព​អ្នកទោស​គ្រប់​សកម្មភាព​ផង​ដែរ​ ហើយ​លោក​ក៏បាន​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពេល​ដែល​មាន​ភ្លៀង​ខ្យល់ ដើម្បី​ជៀសវាង​នៅ​គ្រោះថ្នាក់​ផ្សេងៗ​ ដោយសារ​អភូតហេតុ​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ជា​យថាហេតុ​៕​

ពន្ធនាគារ​ខេត្ត​ព្រៃវែង​ ត្រូវ​រន្ទះបាញ់​ រង​ការ​ខូចខាត​យ៉ាង​ដំណំ​