សូដា នីតា ទប់ទឹកភ្នែកមិនជាប់ ពេលក្មេងកំព្រា សុំឱប និងពោលថា ស្រលាញ់នាង

ភ្នំពេញៈ បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានវត្តមានសិល្បករ-សិល្បការិនី ជាច្រើន បានងាកមកធ្វើការងារ មនុស្សធម៌ ដើរចែកអំណោយ ផ្តល់ក្តី ស្រលាញ់ ដល់ក្មេងៗកំព្រា និងចាស់ជរា។ ជាក់ស្តែង ថ្មីៗនេះតារាសម្តែងនាង សូ ដានីតា រួមជាមួយមិត្តរួមការងារ បានចុះទៅមណ្ឌល កុមារកំព្រា ចែករំលែក ក្តីស្រលាញ់ និងសម្ភារៈមួយ ចំនួនដល់កុមារកំព្រា នៅស្ទឹងមានជ័យ នៅក្នុងនោះនាងបានបង្ហាញ អារម្មណ៍រំភើបទើបទឹកភ្នែក មិនជាប់ ពេលដែលកុមារកំព្រា សុំឱបនិងចង់ បានភាពកក់ក្តៅពីនាង ។

នៅក្នុង Facebook របស់នាង ដែលបានបង្ហោះ មុននេះប៉ុន្មានម៉ោង បានបង្ហាញឲ្យឃើញ ពីអារម្មណ៍ក្តុកក្តួល ស្ទើរស្រក់ទឹកភ្នែកថា « ពួកគេសួរខ្ញុំថា បងស្រី តើខ្ញុំសុំអោបបងបានទេ ? ព្រោះខ្ញុំស្រលាញ់បង ហើយខ្ញុំអត់មានបងប្អូនទេ? ខ្ញុំលឺហើយទឹកភ្នែក ស្ទើរតែហូរស្រក់មក អាណិតណាស់ ! ក្រៅពីទំនេរពីរ កាងារសិល្បៈ នាងខ្ញុំនឹងមិត្តសិល្បករ១ចំនួន បានចែករំលែក នូវពេលវេលា សម្ភារៈសិក្សា និងថវិកាខ្លះ ដល់ប្អូនៗកុមារកំព្រា នៅស្ទឹងមានជ័យ ទោះមិនមានច្រើន តែយើង ខ្ញុំសប្បាយក្នុងការចែករំលែក ជាពិសេសគឺការចែករំលែក ក្តីស្រលាញ់ដល់ពួកគាត់ ចង់ប្រាប់ពួកគាត់ថា ទោះឪពុកបោះបង់ចោល រឺ មិនមានឪពុកម្តាយក៏ដោយ តែពួកគាត់នៅយើងខ្ញុំ នៅចាំចែករំលែកភាពទុក្ខសោក និង ផ្តល់ក្តីស្រលាញ់ទៅអ្នកទាំងអស់គ្នា ស៊ូៗណាប្អូនៗដើម្បីអនាគតរៀងៗខ្លួន » ។

នៅក្នុងដំណើរទៅជួប សួរសុខទុកកុមារកំព្រា នៅស្ទឹងមានជ័យនោះដែល ក្រៅពីវត្តមាន តារាសម្តែង និងបង្ហាញម៉ូដ កញ្ញា សូ ដានីតា គឺមាន លោក នៅ ស៊ីនឿន,កញ្ញា សុផា លីនដា, កញ្ញា ប៉េងប៉ោង,លោក ម៉ាដូណា ,កញ្ញា ញឹម ចាន់ថន រួមជាមួយអ្នកសិល្បៈ និងមិត្តរួមការងារមួយចំនួនទៀត ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា បើទោះបីជាពិធីបុណ្យសពបូជា អតីតតារាសម្តែង និងចម្រៀងប្រចាំផលិតកម្ម ក្លាសសិក លោក រាជ បូរី បានបញ្ចប់ទៅក៏ដោយ តែបន្សល់នូវភាពចម្រូងចម្រាស់ រវាងអ្នក សិល្បៈដូចគ្នា ព្រោះតែពិធីបុណ្យសព របស់លោក មិនសូវមានវត្តមាន អ្នកសិល្បៈទៅចូលរួម ទើបធ្វើឲ្យអ្នកសិល្បៈមួយចំនួន តូចបញ្ចេញប្រតិកម្ម ដែលធ្វើឲ្យផ្ទុះកំហឹងដាក់គ្នា ទៅវិញទៅមក ។

នៅពេលថ្មីៗនេះ តារាសម្តែងដែលនិយម បង្អួតសាច់ដើមទ្រូង កញ្ញា ដេននី ក្វាន់ បានបញ្ចេញយោបល់ វាយប្រហារទៅលើ អ្នកសិល្បៈមួយចំនួន ដែលមិនបាននាំគ្នា មកបុណ្យសពអ្នកសិល្បៈដូចគ្នា ដោយម្នាក់ៗចាត់ទុកថា ជារឿងមិនសំខាន់រហូត ដល់នាងបានសរសេរសារ យ៉ាងវែងអន្លាយ ដោយយកតារាថៃ មកប្រៀបធៀបថា

«សូមចូលរួមរំលែកទុកផង... សូមទោសខ្ញុំចង់និយាយរឿងមួយ គឺខ្ញុំឆ្ងល់ណាស់ មិចស្រុកខ្មែរយើង មិនសូវគាំទ្រសិល្បះគ្នាឯងចឹង ពេលតារាថៃ ស្លាប់ម្នាក់ៗដាក់រូប កាន់ទុក្ខនឹងShareស្ទើរពេញ ប្រទេសតែដល់ពេល តារាប្រចាំប្រទេសស្លាប់វិញបែរជាគ្មាន អ្នកអើពើរឬខ្វល់ខ្វាយបន្តិចសោះ សូម្បីតែទៅ ចូលរួមរំលែកទុក្ខ ក៏មិនទៅដែរ ខ្ញុំខ្មាស់គេជំនួស ព្រោះអត់មានឃើញថៃណាមក ចូលរួមរំលែកទុក្ខរឺ Shareដូចដែលខ្មែរ យើងបានធ្វើផង...ហើយម្នាក់ៗតែងតែនិយាយថា ខ្ញុំខែ្មរស្រលាញ់ខ្មែរ បុ៉ន្តែមិនដែលធ្វើបានដូចសំដីទេ និយាយត្រង់ចុះខ្ញុំ ស្រលាញ់នឹងគាំទ្រសិល្បៈខ្មែរណាស់ គឺមិនថាតារាសម្តែងរឺចម្រៀង....ខ្មែរអើយល្មមភ្ញាក់ ខ្លួនហើយកុំងប់ងល់នឹងតារា ស្រុកគេពេក ខ្ញុំនិយាយនេះ មិនមែនហាមមិនអោយ គាំទ្រសិល្បៈស្រុកគេទេតែ គ្រាន់តែចង់ដាស់តឿនអ្នកងប់ងល់ មួយចំនួនតែបុ៉ណ្ណោះព្រោះថៃវាមិនដែលមក ខ្វល់ខ្វាយនឹងខ្មែរយើងទេ..!» ។

បន្ទាប់ពីមានការ សរសេររិះគន់ អ្នកសិល្បៈរបស់ កញ្ញា ដេននី ក្វាន់ បែបនេះបានធ្វើ ឲ្យតារាបង្ហាញម៉ូដនាង សូដា នីតា ចូលមក Comment តបតទៅវិញបែបផ្ទុះ កំហឹងថា «គំនិតខុសទាំងស្រុង ម្នាក់ៗ គេជាប់នៅស្រុក ហើយគៀក នឹងចូលឆ្នាំទៀត យើងខ្ញុំបាននិយាយគ្នាហើយ នឹងទៅចូលរួមបុណ្យ៧ថ្ងៃ សូមកុំគិតច្រើនពេក គិតត្រូវមិនអីទេ នេះគិតខុសស្រឡះ យើងខ្ញុំក៏មានបេះដូងដែរ» ។

នេះជាលើកទីមួយហើយ ដែលតារាសម្តែងចំណូលថ្មី នាង ដេននី ក្វាន់ និងតារាបង្ហាញម៉ូដជើងចាស់ កញ្ញា សូដានីតា ផ្ទុះជម្លោះពាក្យសម្តីជាមួយគ្នា តបតទៅវិញទៅមក ដោយមិន សំចៃដៃបែបនេះ ។ ប៉ុន្តែចង់ដឹងថា នៅក្នុងពិធីបុណ្យសព៧ថ្ងៃ របស់លោក រាជ បូរី រួមជាមួយអ្នកសិល្បៈម្នាក់ទៀត អ្នកនាង ហួត សារ៉ាវឌី មានវត្តមានតារា ចូលរួមច្រើនកុះករ ឫយ៉ាងណា មានតែរង់ចាំអ៊ុតមើល ទាំងអស់គ្នា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload