បន្ទាប់ពីអានអត្ថបទនេះហើយ អ្នកនឹងញ៉ាំតែចេកខ្ចីប៉ុននោះ

ផ្លែចេក វាមានផ្ទុកនូវបរិមាណ ម្ស៉ៅយ៉ាងច្រើន  ដែលបរិមាណនេះវាមាននៅលើផ្លែចេកខ្ចីច្រើនជាងផ្លែចេកដែលទុំ។  តើអ្នកបានដឹងទេថា ជាតិម្ស៉ៅនេះហើយដែលវាអាចជួយកំចាត់ជាតិខ្លាញ់ចេញពីរាងកាយរបស់របស់អ្នក ហើយនិងធ្វើអោយទម្ងន់របស់អ្នកមានលំនឹងយ៉ាងមានប្រសិទ្ធភាព។

លើសពីនេះទៅទៀតនោះ ផ្លែចេកខ្ចីវាពិតជាមានសមត្ថភាពនៅក្នុងការ ជួយកាត់បន្ថយអាំងស៊ុយលីន ដែលមាននៅនៅក្នុងរាងកាយ  ហើយវាបានទប់ស្កាត់មិនឲ្យក្លុយកូសចូលទៅក្នុងកោសិកានៃរាងកាយឡើយ។ មិនតែប៉ុននោះវាបានជួយធ្វើអោយប្រសើរឡើងនៅប្រព័ន្ធរំលាយអាហារ អាចការពារផ្លូវរំលាយអាហារ  អោយមានការជួយពីបាក់តេរីម្យ៉ាងដែលមានឈ្មោះថា  probiotic។

ទន្ទឹមនឹងនេះដែរ អាចកាត់បន្ថយជំងឺមហារីកពោះវៀនធំ និងជួយដល់ការស្រូបយកជាតិកាល់ស្យូម ។ ចំណែកឯវីតាមីន B6, វីតាមីន C និងសារធាតុប៉ូតាស្យូម ដែលវាបានផ្ទុកគឺអាចជួយអោយសុខភាពរបស់បេះដូងមានដំណើរការល្អផងដែរ៕

ប្រភព៖ khmerwonder

  • បន្ទាប់ពីអានអត្ថបទនេះហើយ អ្នកនឹងញ៉ាំតែចេកខ្ចីប៉ុននោះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: