ខណៈ​ដែល​អ្នក​លេង​Facebokនាំ​គ្នា​ប្ដូរ​Profile ដើម្បី​អបអរ​ទិវា​ផែនដី (​Earth Day) នៅ​ឯ​ទីក្រុង​ប៉ារីស​វិញ​​….

ខណៈពេលដែលទិវាផែនដី ឬEarth Day កំពុងតែត្រូវបានអបអរនៅជុំវិញពិភពលោកកាលពីថ្ងៃសុក្រ នៅឯទីក្រុងប៉ារីសឯនោះវិញ មានការចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយដែលមានការចូលរួមពីប្រទេសចំនួន១៧៥ ដើម្បីពន្យឺតការឡើងកម្ដៅនៃភពផែនដី ដែលកិច្ចព្រមព្រៀងនេះមានឈ្មោះថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

ក្នុងនោះប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេក្នុងពិភពលោក បានសន្យាថានឹងអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំ២០១៦ ដោយលើកឡើងពីលទ្ធភាពដែលកិច្ចព្រមព្រៀងនេះត្រូវបានចូលជាធរមានលឿនជាងការដែលបានគិតទុក។ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅទីក្រុងប៉ារីស នេះដែរ លោក John Kerry រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានយកចៅស្រីរបស់លោកដាក់អង្គុយលើភ្លៅរបស់លោកពេលចុះហត្ថលេខា ដើម្បីបង្ហាញថា កិច្ចព្រមព្រៀងនេះពិតជាមានសារៈសំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។

បើតាមលោក Francois Hollande នេះគឺជាពេលសប្បាយរីករាយ និងពេញចិត្តជាទីបំផុត បន្ទាប់ពីមានការចរចាស្តីពីបញ្ហាអាកាសធាតុនៅទីក្រុងប៉ារីសកាលពីខែវិច្ឆិកាកន្លងទៅ។ លោកបានបន្តទៀតថា វាជារឿងមិនដែលកើតមានទេក្នុងប្រវត្តិសាស្ត្រ ដែលអង្គការសហប្រជាជាតិអាចនាំឲ្យប្រទេសចំនួន១៧០ ចូលរួមចុះកិច្ចព្រមព្រៀងមួយ ដែលនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ប្រទេសនីមួយៗ។

ប៉ុន្តែបើតាមលោក Leonardo Di Caprio ដែលជាតារាងសម្ដែង និងដែលត្រូវបានចាត់តាំងជាអ្នកនាំពាក្យខាងសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយទទួលបន្ទុកពិសេសខាងការប្រែប្រួលអាកាសធាតុវិញ លោកបានលើកឡើងថា ថ្ងៃនេះអ្នកគ្រប់គ្នារីករាយ និងអបអរសាទរគ្នាទៅវិញទៅមក ព្រោះតែលទ្ធផលនៃកិច្ចព្រមព្រៀងនេះ ប៉ុន្តែអ្វីៗគ្រប់យ៉ាងនឹងក្លាយជាគ្មានន័យ ប្រសិនបើនៅពេលដែលតំណាងប្រទេសនីមួយៗត្រលប់ទៅកាន់ប្រទេសហើយ មិនបានជួយជំរុញ និងខិតខំធ្វើតាមអ្វីដែលបានសន្យាក្នុងកិច្ចព្រមព្រៀង។

យ៉ាងណាក៏ដោយ ទោះបីមានកិច្ចព្រមព្រៀងនេះ ក៏ប្រទេសជាច្រើនដែលបានចុះហត្ថលេខាហើយត្រូវតម្រូវឲ្យមានការអនុម័តយល់ព្រមពីរដ្ឋសភានៅក្នុងប្រទេសទៀត ដើម្បីជាការដាក់កំហិតឲ្យប្រជាជាតិទាំងនោះ ទប់ឲ្យបាននូវកម្រិតនៃការឡើងកម្ដៅផែនដីឲ្យស្ថិតនៅក្រោម២អង្សា។ ម្យ៉ាងទៀតទោះបីជាកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តពេញលេញក៏ដោយ ការកាត់បន្ថយនូវឧស្ម័នផ្ទះកញ្ចក់តែមួយ មិនអាចទប់ស្កាត់ការឡើងកម្ដៅនៃផែនដីបានច្រើនដែរ។

គួររំលឹកថា កាលពី៣ខែដើមឆ្នាំ២០១៦ និងឆ្នាំ២០១៥ គឺជាពេលវេលាឡើងក្ដៅបំផុតរបស់ផែនដីគិតចាប់ពីសតវត្សទី១៩ ដោយក្នុងនោះមានបញ្ហារលកកម្ដៅ គ្រោះរាំងស្ងួត និងការកើនឡើងនូវកម្រិតទឹកសមុទ្រជាដើម៕

ប្រែសម្រួល៖ Sophany
ប្រភព៖


  • ខណៈ​ដែល​អ្នក​លេង​Facebokនាំ​គ្នា​ប្ដូរ​Profile ដើម្បី​អបអរ​ទិវា​ផែនដី (​Earth Day) នៅ​ឯ​ទីក្រុង​ប៉ារីស​វិញ​​….已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:បច្ចេកវិទ្យា
Tags: