Tiffany ក្រុម​ Girls’ Generation ​នឹង​ចេញ​អាលប៊ុម​ទោល​​ ​ខែ​ឧសភា​

​​ស្រី​ស្អាត​ Tiffany សមាជិក​ក្រុម​ Girls’ Generation ​នឹង​បញ្ចេញ​​​​អាល់ប៊ុម​ទោល​ដំបូង​របស់​ខ្លួន​​ក្នុង​អំឡុង​​សប្ដាហ៍​ទី​ពីរ​ នៃ​ខែ​ឧសភា​ ខាង​មុខ​នេះ​ហើយ។

 

Tiffany ក្រុម​ Girls’ Generation ​នឹង​ចេញ​អាលប៊ុម​ទោល​​ ​ខែ​ឧសភា​

 

​​​អាល់ប៊ុម​ទោល​ដំបូង​របស់​នាង​នឹង​រួម​បញ្ចូល​បទ​ចម្រៀង​ប្រភេទ​ខុសៗ​គ្នា ដែល​​វា​នឹង​បង្ហាញ​ពី​ចំណុច​ទាក់ទាញ​របស់​នាង​ រួម​ទាំង​សមត្ថភាព​នៃ​ការ​ច្រៀង​ផង​ដែរ។ ថ្មីៗ​នេះ​ Tiffany ទើប​សម្រេច​រួច​រាល់​នូវ​ការ​រៀប​ចំ​អាល់ប៊ុម​ចម្រៀង​របស់​ខ្លួន។​

 

នាង​​បាន​ចំណាយ​រយៈ​ពេល​បី​ថ្ងៃ​លើ​ការ​ថត​វីដេអូ​ចម្រៀង សម្រាប់​បទ​ប្រចាំ​អាល់ប៊ុម​ និង​​​ថត​រូប​ភាព​ខ្លះៗ​​សម្រាប់​​ដាក់​ក្នុង​អាល់ប៊ុម​ចម្រៀង​ផង​ដែរ។ Tiffany ជា​សមាជិក​​ក្រុម ​Girls’ Generation ទី​ពីរ​​​ហើយ​ដែល​បាន​ចេញ​អាល់ប៊ុម​ទោល​​ ​បន្ទាប់​ពី​​មេក្រុម​ Taeyeon ដែល​ទើប​តែ​​បាន​ចេញ​អាល់បុម​ទោល​ដំបូង​​របស់​ខ្លួន​កាល​ពី ​ខែ​តុលា ឆ្នាំ​កន្លង​ទៅ៕​​​

 

ចុច​អាន៖ Sunnyក្រុម Girls Generation បញ្ចេញ​សាច់​​ខ្ចី​​ល្វក់​លើ​ទស្សនាវដ្ដី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Soompi​​​​