រំសាយ​ភាព​តានតឹង នៅ​ថ្ងៃ​ធ្វើការ

ការងារទាំងឡាយ តែងតែមានឧបសគ្គ និងបញ្ហាផ្សេងៗ ដែលធ្វើឲ្យអ្នកកើតភាពតានតឹង។ ដូច្នេះពេលដឹងខ្លួនថាតានតឹង ត្រូវមានការបន្ធូរបន្ថយសម្រាប់ខួរក្បាល ដែលអាចធ្វើបានងាយៗដូចខាងក្រោម…។

  • ចាប់ផ្ដើមធ្វើការ ដោយការរៀបចំផែនការការងារថា មានអ្វីត្រូវធ្វើខ្លះ? ចាំបាច់បែងចែកឲ្យច្បាស់ និងកុំឲ្យច្រើនពេក ព្រោះបើដាក់ផែនការហើយ ធ្វើមិនសម្រេច ភាពតានតឹងអាចត្រឡប់មកទៀតមិនខាន។
  • ក្រៅពីនេះ គួររកពេលវេលារៀបចំតុធ្វើការរបស់អ្នកឲ្យ មានសណ្ដាប់ធ្នាប់បង្កើតបរិយាកាសល្អដល់ការធ្វើការរបស់អ្នក ចាប់ផ្តើមពីការសម្អាត រួចសឹម រៀបចំតុធ្វើការ ដោយដាក់របស់របរលើតុ ឲ្យមានរបៀបរៀបរយ បើបណ្ដោយឲ្យតុរញ៉េរញ៉ៃ រករបស់មិនឃើញ អាចធ្វើឲ្យអ្នកឆេវឆាវបាន។
  • ក្រៅពីនេះមិនគួរព្រួយបារម្ភនឹងបញ្ហាដែលកើតឡើង ក្នុងអំឡុងពេលធ្វើការច្រើនពេកទេ ព្រោះអាចធ្វើឲ្យអ្នកតានតឹង។ ប៉ុន្តែបើអ្នកមានការព្រួយបារម្ភ រហូតផ្ដើមមានអារម្មណ៍ថា តានតឹងខ្លាំងគួរចាប់ផ្តើមកំណត់ការដកដង្ហើមចេញចូលយឺតៗ អង្គុយសម្រាក រួចផ្អាកគិតរឿងតានតឹងមួយរយៈ ឬចេញទៅដើរលេង ស្ដាប់ភ្លេង ឬពន្យឺតសរសៃសសូង ដើម្បីបន្ថយភាពចុករួយ ហើយចុងក្រោយ រករឿងសប្បាយៗ មកជជែកជាមួយមិត្តរួមការងារ ក៏ជាការបន្ធូរភាពតានតឹង បានល្អដូចគ្នា៕

ដោយ៖ NEA
ប្រភព៖ Psycnet


  • រំសាយ​ភាព​តានតឹង នៅ​ថ្ងៃ​ធ្វើការ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ចំនេះដឹង
Tags: