​ប្រជាពលរដ្ឋ​រអ៊ូរទាំ ខណៈ​នគរបាល​ចរាច​រណ៍​ក្រុង​ស្វាយរៀង ដាក់​កំលាំង​ចាំ​ពិន័យ នៅ​ជុំវិញ​ផ្សារ​វាល​យន្ត​

ស្វាយរៀង:
 រយៈពេល​៣​ទៅ​៤​ថ្ងៃ​កន្លងទៅនេះ ប្រជាពលរដ្ឋ នៅក្នុង​ក្រុង​ស្វាយរៀង ក៏ដូចជា​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ធ្វើដំណើរ​ពី​ជនបទ មក​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង បាននាំគ្នា​រអ៊ូរទាំអំពី​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង បានដាក់​កំលាំង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ជុំវិញ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដោយ​នគរបាល​ចរាចរណ៍​ទាំងនោះ លែង​នាំគ្នា​ដាក់​កំលាំងនៅតាម​ដងផ្លូវ​នានា ដើម្បី​ធ្វើការ​រឹតបន្តឹងការអនុវត្ត​ច្បាប់​ចរាចរណ៍​នោះឡើយ​។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានឱ្យដឹងថាៈ កន្លងមក គេ​ពុំដែល​ឃើញ​មាន​សមត្ថកិច្ច ខាង​ចរាចរណ៍ ចុះមក​ត្រួតពិនិត្យ​ការអនុវត្ត ច្បាប់​ចរាចរណ៍ ដល់ទី ផ្សារ ដូច​ប៉ុន​ន្មា​ន​ថ្ងៃនេះ​ទេ គឺ​ឃើញ​មានតែ​ខាង​សណ្តាប់ធ្នាប់ ចុះមក​រៀបចំ​សណ្តាប់ធ្នាប់ អោយមាន​របៀបរៀបរយ តែប៉ុណ្ណោះ​។ វា​គឺជា​រឿង​ចំឡែក​មួយ សំរាប់​អ្នក​ស្វាយរៀង​ផងដែរ ដែល​ខាង​សមត្ថកិច្ច នាំគ្នា​ចុះមក ដល់ទី​ផ្សារ ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍  ដោយ​បាត់​ខាង​ផ្នែក​រៀបចំ សណ្តាប់ធ្នាប់ បណ្តោយ​ទុកឱ្យ​អ្នកលក់ដូរ អ្នក​ផ្ញើ​កង់​ម៉ូតូ អ្នក​ចត​យានជំនិះ បាននាំគ្នា​សប្បាយរីករាយ យក​ចិ​ព្ចើ​ា​ម​ផ្លូវ ទ្រូងផ្លូវ​មួយចំនួន ជុំវិញ​ផ្សារ​វាល​យន្ត សំរាប់​ធ្វើជា​អាជីវកម្ម កន្លែង​ចត​យានជំនិះ អស់​ទៅហើយ រកតែ​ផ្លូវ​ធ្វើដំណើរ ស្ទើរ​ពុំបាន​គឺ​ចង្អៀត​ខ្លាំងណាស់ ប្រហែលជា​ចុះទៅ​រៀបចំ សណ្តាប់ធ្នាប់ ឥត​បាន​លុយ តែបើ​ចុះទៅ​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍ បាន​លុយ​ពិន័យ​ច្រើន ហើយ​ទើប​ពួកគាត់ ខិតខំ​ខ្លាំងណាស់​នោះ​។

​ប្រភព​ខាងលើ បានឱ្យដឹង​ទៀតថាៈ ប្រជាពលរដ្ឋ​ខ្លះ គាត់​យកលុយ​មក​ផ្សារ ដើម្បី​ទិញ​ម្ហូប ហើយ​ផ្ទះ​ពួកគាត់ នៅ​ជិត​ផ្សារ​ទៀត គាប់​ជួន​មក​ផ្សារ ក៍​ត្រូវ​ខាង​សមត្ថកិច្ច ពិន័យ តើ​ឱ្យ​ពួកគាត់​មាន​លុយ​ឯណា ទិញ​ម្ហូប​ទៅ បើ​សមត្ថកិច្ច​ពិន័យ​រូបគាត់​ហើយ​នោះ​? ម្យ៉ាងទៀត បញ្ហា​ដែល​ប្រឈម និង​ចាំបាច់​នោះ គឺ​ការត្រួតពិនិត្យ​ការ អនុវត្ត​ច្បាប់​ចរាច​ណ៍ នៅតាម​ផ្លូវ​សាធារណៈ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ទើប​ជាការ​ត្រឹមត្រូវ មិនមែន​យក​កំលាំង មក​ដាក់​នៅ​ផ្សារ គេ​ទិញ​ទំនិញ ឬ​ម្ហូបអាហារ​នោះទេ ពីព្រោះ​គ្រាន់តែ​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ ក្បែរ​ផ្ទះ​សោះ ក៏  ពិបាក​ដែរ ឬមួយ​ចង់ឱ្យ​ពួកគាត់ យួរ​ម្ហូបអាហារ ហើយ​ពាក់មួក​សុវត្ថិភាព​ទៀត ទើបត្រូវ​តាមច្បាប់​?​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភោគ សាខុន ស្នងការរង​នគរបាល ខេត្តស្វាយរៀង ទទួល​ផែន​សណ្តាប់ធ្នាប់ និង​ចរាច​ណ៍ បាន​ប្រាប់​តាម​ទូរស័ព្ទ ឱ្យដឹងថាៈ ដោយ​យោល​ទៅតាម​ការណែនាំ របស់​ថ្នាក់លើ សមត្ថកិច្ច​យើង អាចធ្វើ​ការត្រួតពិនិត្យ បាន​ទាំងអស់ ឱ្យតែ​នៅលើ​ដងផ្លូវ​សាធារណៈ ខាងមុខ​ហាង​លក់ដូរ​ផង ដែរ​។ ហើយ​ជាងនេះទៅទៀត សមត្ថកិច្ច​ក៍មាន​ភារ​កិច្ច ចុះទៅ​ធ្វើការ​ណែនាំ និង​ពន្យល់​ប្រជាពលរដ្ឋ ដល់​ខ្នង​ផ្ទះ​ថែម​ទៀតផង ដើម្បី​ពួកគាត់​បាន​យល់ច្បាស់ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ធម្មតា ការចុះ​ធ្វើ​ដូច្នេះ​តែង តែមាន​ការប៉ះពាល់​ហើយ ដូច្នេះ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ យល់​អំពី​ច្បាប់​ចរាចរណ៍ យើង​គប្បី​ចូលរួម​អនុវត្ត​ច្បាប់ ឱ្យបាន​គ្រប់ៗ​គ្នា ទើប​ជាការ​ប្រសើរ ដើម្បី​កាត់បន្ថយ​បញ្ហា គ្រោះថ្នាក់​ចរាចរណ៍​៕V/S

​ប្រជាពលរដ្ឋ​រអ៊ូរទាំ ខណៈ​នគរបាល​ចរាច​រណ៍​ក្រុង​ស្វាយរៀង ដាក់​កំលាំង​ចាំ​ពិន័យ នៅ​ជុំវិញ​ផ្សារ​វាល​យន្ត​

​ប្រជាពលរដ្ឋ​រអ៊ូរទាំ ខណៈ​នគរបាល​ចរាច​រណ៍​ក្រុង​ស្វាយរៀង ដាក់​កំលាំង​ចាំ​ពិន័យ នៅ​ជុំវិញ​ផ្សារ​វាល​យន្ត​

​ប្រជាពលរដ្ឋ​រអ៊ូរទាំ ខណៈ​នគរបាល​ចរាច​រណ៍​ក្រុង​ស្វាយរៀង ដាក់​កំលាំង​ចាំ​ពិន័យ នៅ​ជុំវិញ​ផ្សារ​វាល​យន្ត​

​ប្រជាពលរដ្ឋ​រអ៊ូរទាំ ខណៈ​នគរបាល​ចរាច​រណ៍​ក្រុង​ស្វាយរៀង ដាក់​កំលាំង​ចាំ​ពិន័យ នៅ​ជុំវិញ​ផ្សារ​វាល​យន្ត​