អភិបាលស្រុក​ទ្រាំង និង​ស្រុក​គីរីវង់ អាច​នឹងត្រូវ​ដកតំណែង ដោយសារ​មិន​អនុវត្តន៍ តាម​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​

តាកែវ:
 អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​ព្រមាន​ដកតំណែង អភិបាលស្រុក​ទ្រាំង លោក​កេ​ត ម៉ៅ និង អភិបាលស្រុក​គីរីវង់ លោក​កៅ វគ្គ​សែ​ល ដែល​មិនបាន​ស្ដាប់ តាម​ការណែនាំ របស់​សាលាខេត្ត ជាពិសេស​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ឲ្យ​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ហាមឃាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​ធ្វើស្រែ ជា​លើក​ទី​ពីរ និង​ការ​ធ្វើស្រែ នៅក្នុង​អាងទឹក​ទន្លាប់​។​

​ការ​ថ្លែង​ព្រមាន របស់លោក​អភិបាលខេត្ត ធ្វើឡើង បន្ទាប់ពី​លោក បាន​ចុះ​ពិនិត្យមើល ស្ថានភាព​ទឹក នៅតាម​អាងទឹក និង​បឹង​នានា នៅក្នុង​ខេត្តតាកែវ កាលពី​ថ្ងៃទី ២៨ ខែមេសា នេះ និង​បានឃើញ ដោយផ្ទាល់​ភ្នែក នូវ​ការ​ធ្វើស្រែ នៅតាម​មាត់ទឹក និង​ពេញ​ផ្ទៃ អាង​ទន្លាប់ របស់​ស្រុក​គីរីវង់​។​

​លោក ឡាយ វណ្ណៈ បាន​ថ្លែងថា​៖ "​របាយការណ៍ ដែល​ផ្ញើមក​សាលាខេត្ត សុទ្ធតែ​ល្អ​ទាំងអស់ តែ​ដល់ពេល​មក​មើល ទើបបាន​ដឹងថា ជា​របាយការណ៍​ភូតកុហក​"​។  លោក​អភិបាលខេត្ត បានចាត់ទុក ការមិន​ទប់ស្កាត់ ការធ្វើ​ស្រែ​របស់ ប្រជាពលរដ្ឋ នៅតាម​មាត់ទឹក និង​នៅក្នុង​អាងទឹក ពី​សំណាក់ លោក​អភិបាលស្រុក​ទ្រាំង និង​លោក​អភិបាលស្រុក​គីរីវង់ គឺជា​ការផ្គើន និង​បទបញ្ជា របស់​រាជរដ្ឋាភិបាល ហើយ​បញ្ហា​នេះ លោក និង​ធ្វើការ​រាយការណ៍ ទៅ​ថ្នាក់លើ ឲ្យ​ដឹង​ពី​បញ្ហា​នេះ​។​

​អភិបាល​ខេត្តតាកែវ បាន​ព្រមាន​ទៅ​អភិបាលស្រុក ទាំងពីរ​នោះ​ថា​៖ "​លោក​ឯង​មិន​ជួយ​ខ្លួនឯង​ផង តើ​ឲ្យ​ខ្ញុំ​ជួយ​លោក​ឯង ម្ដេច​កើត​ទៅ​! ការងារ​ដែល​ខេត្ត ដាក់​ឲ្យ និង​បទបញ្ជា របស់​រាជរដ្ឋាភិបាល គឺ​លោក​ឯង​ធ្វើ​ឲ្យ បរាជ័យ​ទាំងស្រុង​តែម្ដង​"​។​

​បើតាម​លោក ឡាយ វណ្ណៈ បាន​ឲ្យ​ដឹងថា បើទោះបីជា​ខេត្តតាកែវ មិនទាន់​ជួប​នូវ​បញ្ហា​ខ្វះ​ទឹក ប្រើប្រាស់​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​ត្រូវតែ​រក្សាទុក នៅតាម​អាងទឹក​មួយចំនួន ដើម្បី​ប្រើប្រាស់ នៅពេល​ខាងមុខ​។ ព្រោះ​បើតាម​ការព្យាករណ៍ ភាពរាំងស្ងួត និង​បន្ត​អូសបន្លាយ ដល់​ខែសីហា ទើប​អាចមាន​ភ្លៀង​ធ្លា​ក់មក​។ ដូច្នេះ​ត្រូវតែ​សុំ​ការយោគយល់ ពី​ប្រជាពលរដ្ឋ កុំ​ឲ្យ​ធ្វើស្រែ​ជា​លើក​ទី​២ ឬ​ធ្វើស្រែ​នៅក្នុង​អាងទឹក​។ ក៏ប៉ុន្តែ​ឥឡូវនេះ ប្រជាពលរដ្ឋ បែ​ជា​ធ្វើស្រែ ជាង​៧​រយ​ហិកតា ពេញ​អា​ទឹក​ទន្លាប់ ហើយ​ទឹក​នៅ ក្នុង​អាង​ក៏​រីង​អស់​ផងដែរ បញ្ហា​នេះ គឺជា​ការទទួលខុសត្រូវ របស់លោក​អភិបាលស្រុក និង​រដ្ឋបាល​ស្រុក​ទាំងមូល ដែល​មិនបាន​យកចិត្តទុកដាក់ និង​ការងារ​ដែល​ថ្នាក់លើ បានដាក់​ឲ្យ​អនុវត្តន៍​៕V​/S