រកឃើញម៉ាំមី ម្ដាយបីកូន ក្លាយជាថ្មអាយុ ៤៨០០ ឆ្នាំ នៅតៃវ៉ាន់

ក្រុមបុរាណវិទូបានគាស់កកាយរកឃើញគ្រោងឆ្អឹងម្ដាយវ័យក្មេង រួមជាមួយកូនតូចម្នាក់ផងក្នុងដៃ ដោយគេសន្និដ្ឋានថាមានអាយុកាលជាង ៤៨០០ឆ្នាំមុនមកម្ល៉េះ។

រកឃើញម៉ាំមី ម្ដាយបីកូន ក្លាយជាថ្មអាយុ ៤៨០០ ឆ្នាំ នៅតៃវ៉ាន់

ការរកឃើញម្ដាយកូនគួរឲ្យភ្ញាក់ផ្អើលនេះគឺ ស្ថិតក្នុងចំណោមសាកសពជាង៤៨ផ្សេងទៀត ចេញពីក្នុងផ្នូរជាច្រើននៅតៃវ៉ាន់ រួមទាំងផូស៊ីលក្មេងតូចៗ ៥នាក់ផង។

រកឃើញម៉ាំមី ម្ដាយបីកូន ក្លាយជាថ្មអាយុ ៤៨០០ ឆ្នាំ នៅតៃវ៉ាន់

ក្រុមអ្នកស្រាវជ្រាវប្រទះឃើញម៉ាំមីម្ដាយ ដោយបានពិពណ៌នាថាជាឆ្អឹងតាំងពីយុគថ្ម និងជាសញ្ញានៃសកម្មភាពមនុស្សសម័យមុនដំបូង នៅភាគកណ្ដាលកោះតៃវ៉ាន់។ គ្រោងឆ្អឹងត្រូវគេជីកបាននៅតំបន់ផ្នូរ Taichung បង្ហាញពីម្ដាយបីឱបកូនជាប់នឹងទ្រូង ភ្នែកសម្លឹងមើលកូនដោយក្ដីស្រលាញ់។

រកឃើញម៉ាំមី ម្ដាយបីកូន ក្លាយជាថ្មអាយុ ៤៨០០ ឆ្នាំ នៅតៃវ៉ាន់

ក្រោយរកឃើញអ្នកជំនាញបានធ្វើវិភាគកាបូនឆ្អឹង ទើបដឹងថាវាមានអាយុកាលដ៏វែងបែបដូច្នេះ។ កំណាយខាងលើបានចាប់ផ្ដើមតាំងពីខែឧសភាឆ្នាំ ២០១៤ និងប្រើពេលមួយឆ្នាំទើបបញ្ចប់ពេលនេះ។

រកឃើញម៉ាំមី ម្ដាយបីកូន ក្លាយជាថ្មអាយុ ៤៨០០ ឆ្នាំ នៅតៃវ៉ាន់

យោងតាមប្រភពខាងលើ ម្ដាយមានកម្ពស់ ១៦០សង់ទីម៉ែត្រ និងកូនក្នុងដៃកម្ពស់ ៥០សង់ទីម៉ែត្រ តែមិនបានបញ្ជាក់ភេទ និងការស្លាប់របស់អ្នកទាំងពីរឡើយ៕

ប្រភព៖ lookingtoday

  • រកឃើញម៉ាំមី ម្ដាយបីកូន ក្លាយជាថ្មអាយុ ៤៨០០ ឆ្នាំ នៅតៃវ៉ាន់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: