រៀម ច័ន្ទ​បរ​ម៉ី សង្សារ​ជំ​រុញ​ឱ្យ​ចាប់យក​អាជីព​ចម្រៀង​

6 Videos

តារាសម្តែងកញ្ញា រៀម ច័ន្ទបរម៉ី បានប្រាប់កាលពីថ្ងៃទី២៦ ខែមេសា ថា នាងបានចាប់យកអាជីពចម្រៀងបន្ថែម លើអាជីពសម្តែងមួយទៀត ព្រោះអាជីពនេះ អាចរកប្រាក់ចំណូលបានច្រើនជាងការសម្តែង ។ កញ្ញាបានបន្តថា ដំបូងឡើយ នាងគិតថា សមត្ថភាពនាងមិនអាចហក់ទៅចាប់អាជីពចម្រៀងបានទេ ព្រោះសំឡេងរបស់នាងមិនសូវពីរោះ ។ ប៉ុន្តែក្រោយពីសង្សារ ចេះតែជម្រុញឱ្យនាងខិតខំហ្វឹតហាក់ច្រៀង ដោយគាត់បានពន្យល់ថា អាជីពចម្រៀងមានឱកាសរកលុយបានច្រើនជាសម្តែង ព្រោះមានទីផ្សារចេញច្រៀងច្រើន ហើយគាត់ក៏ជាអ្នករៀបចំការប្រគុំតន្ត្រីតាមបណ្តាខេត្តផងនោះ នាងក៏មានឱកាសច្រើនផងដែរ ។

រៀម ច័ន្ទ​បរ​ម៉ី សង្សារ​ជំ​រុញ​ឱ្យ​ចាប់យក​អាជីព​ចម្រៀង​

តារារូបនេះបានបន្តថា ក្រោយពីនាងព្យាយាមហាត់រៀនច្រៀងមួយរយៈមក នៅពេលនេះ នាងបានចូលថតចម្រៀងក្នុងស្ទូឌីយូបានចំនួន បី បួនបទមកហើយ តែបទចម្រៀងរបស់នាងមិនច្រៀងបទរបស់គេទេ គឺធ្វើមេឡូឌីថ្មីផ្ទាល់ខ្លួនតែម្តង ព្រោះសង្សារនាងមានគម្រោងចេញអាល់ប៊ុមឱ្យនាងផ្ទាល់ខ្លួនតែម្តង ។ ការឈោងចាប់អាជីពចម្រៀងនេះ កញ្ញា រៀម ច័ន្ទបរម៉ី មិនទាន់ហ៊ានដាក់ក្តីសង្ឃឹមថា អាចល្បីឈ្មោះកម្រិតណានោះទេ ដោយនាងគ្រាន់តែប្រាប់ថា ទោះបីជាល្បីកម្រិតណាក៏ដោយ ឱ្យតែមានបទចម្រៀងផ្ទាល់ខ្លួននាងអាចចេញច្រៀងនៅតាមកម្មវិធីប្រគុំតន្ត្រីបានហើយ ពោលគឺនាងចាប់យកអាជីពចម្រៀងនេះដើម្បីមានឱកាសចេញច្រៀង ទោះល្បីឬមិនល្បីនាងមិនទាន់មានមហិច្ឆនោះទេ ៕ តាន់ ចន្ថា