រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ក្រុមហ៊ុន ​( CPAC)​ បុក​ អ្នក​ជិះ​ម៉ូតូ​ធ្លាយ​ខួរ​ស្លាប់ ​យ៉ាង​អាណោចអាធ័ម​

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ក្រុមហ៊ុន ​( CPAC)​ បុក​ អ្នក​ជិះ​ម៉ូតូ​ធ្លាយ​ខួរ​ស្លាប់ ​យ៉ាង​អាណោចអាធ័ម​

ភ្នំពេញ ​៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​( CPAC) ​មួយ​គ្រឿង​ បាន​បើក​កៀរ ​និង​បុក​ម៉ូតូ​មួយ​គ្រឿង ​ខណៈ​ពេល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​កិន​ម៉ូតូ​ និង​ជន​រង​គ្រោះ​ជិត​១០​ម៉ែត្រ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើត​ហេតុ ចំណែក​ជន​បង្ក​បន្ទាប់​ពី​បើក​បុក​គេ​ស្លាប់​ហើយ ​រត់​ចូលក្នុង​ក្រុមហ៊ុន​បាត់ស្រមោល។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៩​ ខែមេសា ​ឆ្នាំ​២០១៦​ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​(CPA​C) ​ក្រុម​ទី​១​ភូមិ​ខ្ទរ​ សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយចង្វា​។​

ភ្លាមៗ​សមត្ថកិច្ច​បាន​ទៅ​ជួយ​អន្តរាគមន៍ ​និង​វាស់វែង​នៅ​កន្លែង​កើត​ហេតុ ហើយ​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ក្រុង រង់ចាំ​ការ​ដោះស្រាយ ចំណែក​សព​ដឹក​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​សំប៊ួមាស​ រក​ចាំ​ការស្រាវជ្រាវ​រក​សាច់ញាតិ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ដែល​ស្លាប់​បាត់​បង់ជីវិត​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​គុប​ជ្រុង​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ ង 8675 ភព​1។​ ចំណែក​ឯ​រថយន្ត​បង្ក​ម៉ាក (MITSUBISHI) ​ពាក់​ស្លាក​លេខ ភ្នំពេញ 5 A 1275 ជា​របស់​ក្រុមហ៊ុន​(CPAC) រីឯ​អ្នកបើកបរ​មិន​ត្រូវ​ស្គាល់ឈ្មោះ​នោះ​ទេ​ ព្រោះ​ក្រោយ​បង្កហេតុ​បាន​រត់​ចូល​ក្រុមហ៊ុន​បាត់។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើ​ក​បរ​តាមផ្លូវ​ជាតិ​លេខ​៦​ ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​រីឯ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ខាងស្តាំ​ដៃ​រថយន្ត​ស្រប​ទិស​គ្នា ខណៈ​ជនរងគ្រោះ​ជិះ​បាន​ទន្ទឹម​នឹង​ក្បាល​រថយន្ត​ស្រាប់តែ​រថយន្ត​បាន​កាច់ចង្កូត​ចូល​ក្រុមហ៊ុន​បណ្ដាល​ឲ្យ​​កៀរ ​និង​បុក​កិន​ម៉ូតូ​ជនរងគ្រោះ ​និង​ជនរងគ្រោះ​យ៉ាង​ពេញ​ទំហឹង​អូស​ជិត​១០​ម៉ែត្រ​ស្លាប់​ភ្លាមៗ​នៅ​ក្រោម​រថយន្ត។

ក្រោយពេល​កើត​ហេតុ​អ្នកបើកបរ​រថយន្ត​រត់​ចូល​ក្រុមហ៊ុន​ ដែល​នៅ​ក្បែរ​នោះ​បាត់​៕