ហេតុផល ដែលអ្នកគាំទ្រស្រលាញ់ Yoona កាន់តែខ្លាំង នៅក្នុងរឿងភាគចិនថ្មី របស់នាង (មានវីដេអូ)

កូរ៉េខាងត្បូង៖ កញ្ញា Yoona ត្រូវបានគេចាត់ទុកថា ជាតារាស្រីស្អាតបំផុតបែបធម្មជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង។ គួរឲ្យដឹងដែរថា កញ្ញាបានចាប់អាជីពជាតារាសម្តែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែរ ប៉ុន្តែនេះជាលើកទី១ហើយ ដែលកញ្ញា Yoona សមាជិកក្រុម Girls' Generation រូបនេះ បង្ហាញមុខនៅក្នុងរឿងភាគបុរាណខ្នាតធំរបស់ចិនជាលើកដំបូង ហើយនាងថែមទាំងធ្វើជាតួឯកទៀតផង។

ជាការពិតណាស់ ក្នុងការសម្តែងរឿងភាគចិនលើកដំបូងរបស់នាង យើងសង្កេតឃើញថា នាងពិតជាខិតខំប្រឹងប្រែងខ្លាំងមែនទែន ទាំងការសម្តែង និងការទំនាក់ទំនង ពីព្រោះនាងជាជនជាតិកូរ៉េ ហើយអ្វីដែលនាងថតជារឿងភាគចិន ដែលសុទ្ធសឹងតែជាជនជាតិចិន ស្ទើរតែទាំងស្រុងទៅហើយ ទាំងក្រុមការងារថត ឬតួសម្តែងនានាក៏ដោយ ដូចនេះទាមទារឲ្យនាងចេះ ភាសាចិនខ្លះៗ ដើម្បីងាយស្រួលទំនាក់ទំនងគ្នា មិនតែប៉ុណ្ណោះនាងក៏បានទៅរៀនភាសាចិន បន្ថែមទៀតផងដែរ។

គួរបញ្ជាក់ដែរថា រឿងភាគចិននេះ មានចំណងជើងថា ”God Of War, Zhao Yun” ដែលបច្ចុប្បន្នកំពុងតែចាក់ផ្សាយ នៅលើប៉ុស្តិ៍ទូរទស្សន៍ចិន ហើយក៏កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកក្រុមគាំទ្រពីគ្រប់មជ្ឃដ្ឋានផងដែរ។

លើសពីនេះទៅទៀត Yoona នាងត្រូវបានអ្នកទស្សនាជាច្រើន កោតសរសើរអំពី ភាពបិុនប្រសព្វ នៃការសម្តែងរបស់នាង ថានាងពិតជាសាកសមជាតួឯកស្រី (Xiahou Qing Yi) យ៉ាងពិតប្រាកដមែន ថែមទាំងរួមផ្សំ ទៅនឹងភាពក្រមិចក្រមើម គួរឲ្យស្រលាញ់របស់នាងទៀតនោះ ទើបធ្វើឲ្យរឿងមួយនេះ មានភាពល្អឥតខ្ចោះតែម្តង៕

ខាងក្រោម ជាមូលហេតុ ធ្វើឲ្យអ្នកគាំទ្រ កាន់តែស្រលាញ់នាង ថែមមួយកំរិតទៀត៖

ប្រភព៖ Soompi

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពីកំឡុងពេលដែលនាងកំពុងថត YoonA ស្ទើរតែជួបរឿងអាក្រក់ ដោយមានឈុតមួយក្នុងរឿង តម្រូវឲ្យនាង ឡើងជិះលើ ខ្នងសេះ ហើយនៅខាងមុខ លោក Lin Gengxin ដែលជាតួប្រុស ក្នុងរឿង ប៉ុន្តែស្រាប់តែពេលនោះ សត្វសេះហាក់ដូចជា បាត់បង់សតិ បានអង្រួននាង ដែលវិះនឹង ធ្វើឲ្យនាងធ្លាក់ចុះមកក្រោមទៅហើយ សំណាងល្អបានលោក Lin Gengxin ដែលនៅ ខាងក្រោយនោះ បានចាប់នាងយ៉ាងលឿន បំផុត។ ចំពោះហេតុការណ៍នេះ បានធ្វើឲ្យនាងយំ យ៉ាងខ្លាំង ដោយសារតែ នាងភិតភ័យ និងភ្ញាក់ផ្អើលពេក។

ទោះបីជានាង បានជួបរឿងហេតុដ៏អាក្រក់ បែបនេះក៏ដោយ ក៏នាងអាចបន្តថតរឿង ហើយសំណាងល្អ នាងមិនបានរងរបួសអ្វី ជាធ្ងន់ធ្ងរនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload