Ronaldo ​ប្រឹង​ហាត់​ទាំង​ថ្ងៃ ទាំង​យប់​ដើម្បី​ជា​ឱ្យ​ទាន់​លេង​ជាមួយ Man City

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​កំពុង​តែ​ធ្វើ​ការ​ហ្វឹកហាត់​ទាំង​ថ្ងៃ​ទាំង​យប់ សឹង​តែ​មិន​មាន​ពេល​ទំនេរ​សោះ ដើម្បី​ឱ្យ​របួស​សាច់ដុំ​របស់​ខ្លួន​ជា​សះស្បើយ​ទាន់​ពេល​វេលា លេង​ជាមួយ​ក្រុម Manchester City ​ជើង​ទី​២ ពាន​រង្វាន់ UEFA Champions League ។

 

Ronaldo ​ប្រឹង​ហាត់​ទាំង​ថ្ងៃ ទាំង​យប់​ដើម្បី​ជា​ឱ្យ​ទាន់​លេង​ជាមួយ Man City

 

ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុមReal Sociedad ​នៅ​ម៉ោង​៩​យប់​នេះ ដោយ​មិន​មាន​វត្តមាន​កីឡាករ​សំខាន់​២​នាក់​គឺ Ronaldo ​និង Karim Benzema ។ ដោយ​ការ​អវត្តមាន​នៅ​ប្រកួត​យប់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ដើម្បី​ទុក​ពេល​វេលា​ឱ្យ​កីឡាករ​ទាំង​ពីរ​ព្យាបាល​របួស​ឱ្យ​ប្រាកដ​ជា​សះស្បើយ​ ១០០% ​ដើម្បី​ត្រៀម​ប្រកួត​ធំ​នៅ​សប្ដាហ៍​ក្រោយ​ជាមួយ Manchester City ។

 

អំឡុង​ពេល​សម្រាក​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ឆ្នើម Ronaldo ​មិន​សម្រាក​ដេក​ផ្ទះ​ស្ងៀម​ទេ ដោយ​បុរស​កូន​មួយ​រូប​នេះ​ហ្វឹកហាត់​នៅ​ផ្ទះ​ខ្លួន​ឯង​យ៉ាង​សកម្ម មាន​ទាំង​ហ្វឹកហាត់​នៅ​កន្លែង​ហាត់​ប្រាណ និង​ហែល​ទឹក​ពង្រឹង​សុខភាព​ទៀត​ផង។

 

Ronaldo ​ប្រឹង​ហាត់​ទាំង​ថ្ងៃ ទាំង​យប់​ដើម្បី​ជា​ឱ្យ​ទាន់​លេង​ជាមួយ Man City

 

ដោយ​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ដែរ លោក Zidane ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម Real Madrid ​បាន​និយាយ​ចំពោះ​របួស​របស់​ពួកគេ​ទាំង​ពីរ​ថា​៖ “ខ្ញុំ​មាន​សង្ឃឹម​ថា​គាត់ អាច​ត្រលប់​មក​ជួយ​ក្រុម​វិញ​បាន​នៅ​សប្ដាហ៍​ក្រោយ។ បើ​ទោះ​បី​ជា​ការ​ប្រកួត​ទាំង​៣​នៅ​លីគ​សំខាន់​មែន ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ប្រាកដ​ថា​ឱ្យ​គាត់​សម្រាក​ឱ្យ​គ្រប់គ្រាន់ ដើម្បី​ជា​សះស្បើយ​១០០%”៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail