រូបមន្ត ៥ យ៉ាង ជួយ​បន្តឹង​រន្ធ​រោម​

សម្រាប់ស្ត្រីដែលមានបញ្ហារន្ធរោមធំឃើញច្បាស់ពីចម្ងាយអាចសាកល្បងវិធីធម្មជាតិងាយៗដែលជួយកែបញ្ហារន្ធរោមធំឲ្យស្បែកប្រែជាម៉ដ្ឋរលោងបានគឺ ៖
-ទឹកឃ្មុំ : គ្រាន់តែលាយជាមួយយ៉ាអួ ឬយកមកម៉ាស្សាស្បែកដោយមិនបាច់លាយក៏អាចជួយបំប៉នស្បែក បន្តឹងរន្ធរោមឲ្យស្បែកម៉ដ្ឋរលោងបានដែរ ។

-រមៀត : គ្រាន់តែយកម្សៅរមៀតលាយជាមួយទឹកស្អាតឲ្យក្លាយជាសាច់ក្រែមខាប់រួចហើយលាបបំពោកស្បែកបរិវេណដែលកើតមុខខ្សាច់មួយសប្តាហ៍ ២-៣ ដង អាចជួយសម្លាប់មេរោគបាក់តេរីថែមទាំងជួយបន្តឹងរន្ធរោមឲ្យស្បែកម៉ដ្ឋរលោងបានទៀតផង ។

-ប៉េងប៉ោះ :
កិនប៉េងប៉ោះឲ្យម៉ដ្ឋ ត្រងយកទឹកមលលាបបំពោកឲ្យសពផ្ទៃមុខ ទុក ១៥ នាទីសឹមលាងចេញដោយទឹកត្រជាក់ដើម្បីឲ្យរន្ធរោមរួមតូចនិងបំប៉នស្បែកឲ្យមានសំណើម ។

-ស្លឹកត្រចៀកក្រាញ់ :
កិនស្លឹកត្រចៀកក្រាញ់ជាមួយទឹកត្រជាក់ ហើយលាបបំពោកឲ្យសព្វផ្ទៃមុខអាចជួយបន្តឹងរន្ធរោមបានយ៉ាងមានប្រសិទ្ធភាព ។

-ក្រូចឆ្មារ :
គ្រាន់តែយកទឹកក្រូចឆ្មារប្រមាណ ១ ស្លាបព្រាបាយ លាយជាមួយម្សៅហុយ ឬ ទឹកឃ្មុំ ២ ស្លាបព្រា រួចលាបបំពោកឲ្យសព្វផ្ទៃមុខ ធានាថាមិនយូរប៉ុន្មានរន្ធរោមធំៗនឹងបាត់អស់មិនខាន ៕

ប្រភព៖ pmhotnews

  • រូបមន្ត ៥ យ៉ាង ជួយ​បន្តឹង​រន្ធ​រោម​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: