​៦ចំណុច​របស់​បុរស​ដែល​អាច​ទាក់​ទាញ​ចិត្ត​ស្រ្តី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

១.ទំនុកចិត្តខ្លួនឯង ៖

ការមានទំនុកចិត្តក្នុងខ្លួនឯងពិតជាសមត្ថភាពមួយដែលអាចកែប្រែពីការបញ្ចេញនូវអំនួតទៅជាការដាក់ខ្លួនបានដោយមិនចាំបាច់ប្រឹងនោះ ហើយមនុស្សស្រីពិតជាចូលចិត្តមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងបែបនេះ ។

២.ក្លិន ៖

មនុស្សស្រីចូលចិត្តក្លិនក្រអូប ហើយចូលចិត្តក្លិនដែលបុរសប្រើប្រាស់ត្រូវចិត្តនាង ។ វាមិនមែនរូបមន្តជាក់ច្បាស់ថាចឹងនោះទេ តែវាជាចំណុច១ដែលអ្នកអាចសាកល្បងបាន ។

៣.តើអ្នកពូកែរំលឹកអំពីអតីតកាលនាងប៉ុណ្ណោះ ៖

មនុស្សស្រីតែងតែចូលចិត្តកសាងសម្ព័ន្ធភាពស្នេហ៍ដ៏រ៉ូមែនទិចដោយផ្អែកលើអតីតកាលរបស់នាង ។ ទោះបីជានាងសួរ ឬ រំលឹកពីអតីតកាលរបស់នាងពីរឿងល្អ ឬ មិនសូវល្អក្ដី តែងពេលដែលនាងបាននិយាយរួច នាងនឹងគិតថាអ្នកយកចិត្តទុកដាក់និងខ្វល់ពីនាង ។

៤.ពូកែកំប្លែង ៖

មិនចាំបាច់និយាយច្រើននោះទេត្រង់ចំណុចនេះ នរណាក៏ចូលចិត្តសើចដែរ ហើយមនុស្សស្រីនឹងកាន់តែចូលចិត្តបុរសណាដែលអាចធ្វើឲ្យនាងសើចបានគ្រប់ពេលវេលា ។

៥. មានដងខ្លួនរាងអក្សរV ៖

មនុស្សស្រីចូលចិត្តបុរសដែលមានរាងស្អាត ហើយបើសិនជាអ្នកមានរាងល្អនោះ នោះអ្នកនឹងមានសំណាង១កម្រិតទៀតហើយ ។

៦. រាងកាយរឹងមាំ និង មានសម្លេងលះ (Deep Voice) ៖

រាងកាយរឹងមាំ ប្រាកដជាជំរុញអ្នកឲ្យកាន់តែភាពទាក់ទាញចំពោះនារីៗ ហើយមួយទៀត សំឡេងផងដែរ អ្នកគួរនិយាយច្បាស់និងលះ និងខ្សោយដូចស្រី ទាំងនេះក៏ជាចំណុចដែលមនុស្សស្រីចូលចិត្តអ្នកផងដែរ ។
ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ​៦ចំណុច​របស់​បុរស​ដែល​អាច​ទាក់​ទាញ​ចិត្ត​ស្រ្តី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:បច្ចេកវិទ្យា
Tags: