Hazrad ៖ Chelsea ចង់​ឲ្យ​ Leicester City ឈ្នះ​ពាន​ Premier League មិន​មែន​ Spur ទេ​

ខ្សែបម្រើក្លឹប Chelsea កីឡាករ Eden Hazard បានព្រលយប្រាប់សារព័ត៌មានថាអ្នកគាំទ្រក្លឹប Chelsea មិនចង់ឲ្យក្លឹប Tottenham Hortspur ឈ្នះពាន Premier League ទេ ព្រោះចង់ឃើញ Leicester City ឈ្នះពានច្រើនជាង ។

ដោយ Hazard បានប្រាប់ BBC ថា « អ្នកគាំទ្រ ក៏ដូចជាកីឡាកររបស់ក្លឹប Chelsea គឺសុទ្ធតែមិនចង់ Tottenham Hortspur ឈ្នះពាន Premier League នោះទេ ។ ព្រោះយើងគិតថា Leicester City សាកសមឈ្នះពានមួយនេះជាងនៅរដូវកាលនេះ » ។

Hazard បន្តថា « នៅសប្ដាហ៍ក្រោយពួកយើងនឹងជួបគ្នាជាមួយ Tottenham Hortspur ដូចនេះពួកយើងនឹងប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព ហើយបើយើងផ្ដួលពួកគេបានវាក៏ជារឿងល្អសម្រាប់ពួកយើងផងដែរ » ។

សូមបញ្ជាក់ថាបច្ចុប្បន្នក្លឹប Tottenham Hortspur មានពិន្ទុចាញ់ក្លឹបកំពូលតារាង Leicester City ចំនួន៨ពិន្ទុហើយនៅសល់ការប្រកួត៤ក្នុងដៃដោយត្រូវប៉ះ West Brom , Chelsea , Southampton និង Newcastle ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Hazrad ៖ Chelsea ចង់​ឲ្យ​ Leicester City ឈ្នះ​ពាន​ Premier League មិន​មែន​ Spur ទេ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: