​អគ្គស្នងការ​នគរបាល​ជាតិ កំពុងតែ​ស្រាវជ្រាវ​ករណី​រថយន្ត​អូ​ឌី ដែល​ពាក់ព័ន្ធ​នឹង​មេ​គ្រឿងញៀន​

ភ្នំពេញ:
 អគ្គស្នងការ​នគរបាល​ជាតិ កំពុងតែ​ស្រាវជ្រាវ ករណី​រថយន្ត​អូ​ឌី ពាក់​ស្លាក​លេខ នគរបាល 2-0621 ដែល​មេក្លោង ជួញដូរ​គ្រឿងញៀន​យកទៅ​ជិះ ហើយ​ត្រូវ​ប៉េអឹម បាញ់​ស្លាប់ នៅក្នុង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​។

​នៅក្នុង​ប្រតិបត្តិការ​នោះ ក្រុម​ជួញដូរ​គ្រឿងញៀន បាន​បាញ់​តដៃ​ជាមួយ​ប៉េអឹម បាន​បណ្តាលអោយ​ប៉េអឹម​ម្នាក់ ស្លាប់ និង​ម្នាក់ទៀត​របួស​។ ចំណែក​មេក្លោង ជួញដូរ​គ្រឿងញៀន ឈ្មោះ លឹម គឹម​តេង ត្រូវបាន​ប៉េអឹម បាញ់​ស្លាប់ និង​បក្ខពួក ៥ នាក់ ត្រូវ​ចាប់ខ្លួន ដកហូត​កាំភ្លើង​វែង ខ្លី ចំនួន ៦ ដើម និង​វត្ថុតាង មួយចំនួនទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អែ​វ ប៊ុន​ថុ​ន អគ្គាធិការ នៃ​អគ្គាធិការ​កិច្ចការ នយោបាយ រដ្ឋបាល និង​នគរបាល នៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​អ្នកកាសែត​ថា ករណី​រថយន្ត ន ប ខាង​អគ្គស្នងការ​នគរបាល​ជាតិ កំពុងតែ​ស្រាវជ្រាវ ហើយ​លទ្ធផល​ស្រាវជ្រាវ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ម្ចាស់​ឡាន ន ប ឈ្មោះ រស់ ឧស្សាហ៍ ជា​អគ្គាធិការរង នៃ​អគ្គាធិការដ្ឋាន កិច្ច​នយោបាយ រដ្ឋបាល និង នគរបាល នៃ​ក្រសួងមហាផ្ទៃ​។ ហើយ​សមត្ថកិច្ច កំពុងតែ​ស្រាវជ្រាវ ហេតុ​អី​បានជា​ឡាន ន ប នោះ​នៅ​កន្លែងកើតហេតុ​៕V​/S