លោកជំទាវ ​ម៉ែន​ សំអន បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​វៀតណាម ចុះ​ពិនិត្យ​ជំងឺ​ភ្នែក ​ដោយ​ឥតគិតថ្លៃ ​ជូន​ប្រជា​ពលរដ្ឋ

លោកជំទាវ ​ម៉ែន​ សំអន បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​វៀតណាម ចុះ​ពិនិត្យ​ជំងឺ​ភ្នែក ​ដោយ​ឥតគិតថ្លៃ ​ជូន​ប្រជា​ពលរដ្ឋ

ស្វាយរៀង ៖ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ​ម៉ែន ​សំអន​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា ​និង​អធិការកិច្ច​នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែមេសា ​ឆ្នាំ​២០១៦​នេះ ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​អណ្ដូង​ទឹក​ចំនួន​១១​អណ្ដូង ​នៅ​ឃុំ​គ្រួស​ស្រុក​ស្វាយជ្រំ​ និង​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដើម្បី​ជួសជុល​អណ្ដូង​ឡើងវិញ ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល ​កំពុង​ផ្តោត​ការ​យក​ចិត្តទុកដាក់​អំពី​បញ្ហា​ទឹក​នេះ​។ បន្ទាប់ពី​ចុះ​ពិនិត្យមើល​អណ្ដូង​រួច​លោកជំទាវ​ឧបនាយក​រដ្ឋមន្ត្រី ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សមាគម​អ្នក​ក្រីក្រ​ទីក្រុង​ហូជីមិញ​ សហការ​ជាមួយ​សប្បុរសជន​វត្ត​យ៉ាង​មឿង​និង​ក្រុង​ហុងកុង សហរដ្ឋអាមេរិក ​ដើម្បី​ពិនិត្យ​ភ្នែក វះកាត់​ភ្នែក​ជូន​ប្រជា​ពល​ប្រមាណ​២០០​នាក់​និង​ផ្តល់​រទេះ​ចំនួន​២០​ដល់​ជនពិការ​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ស្វាយរៀង​។

លោកជំទាវ​ ម៉ែន ​សំអន​ បាន​មានប្រសាសន៍ថា​ សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​វៀតណាម ​ដែល​ជា​និច្ច​ជា​កាល​តែងតែ​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ ចុះ​មក​ពិនិត្យ​ជំងឺ​ភ្នែក​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដោយ​ឥតគិតថ្លៃ​នៅ​ខេត្ត​ស្វាយរៀង​ បាន​រាប់​រយ​នាក់​ហើយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ ​បាន​មក​ពិនិត្យ​ជំងឺ​១៥​ឆ្នាំ​មក​ហើយ ​ដោយ​នៅ​សល់​តែ​ពី​ខេត្ត​ទៀត​ប៉ុណ្ណោះ ​គឺ​ខេត្ត​រតនគីរី​និង​មណ្ឌល​គិរី​បាន​ទូទាំង​ប្រទេស​តែម្តង​។ លោកជំទាវ​ ម៉ែន ​សំអន​ បាន​បន្ត​ទៀត​ថា ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​នេះ​ដែរ​ក៏បាន​សហការ​ជាមួយ​សមាគមនារី ​អភិវឌ្ឍន៍​ ដែល​មាន​លោកជំទាវ​ផ្ទាល់ ​ជា​ប្រធាន​ហើយ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជា​ហ៊ុន សែន​ ជា​ប្រមុខ​ដឹកនាំ​ផ្តោត​សំខាន់​ណាស់ ​លើ​វិស័យ​សុខាភិបាល​ទាំង​ការថែទាំ​សុខុមាលភាព​ប្រជា​ពលរដ្ឋ​តាំងពី​ទីក្រុង​រហូតដល់​ជនបទ​។

លោកជំទាវ​បាន​បញ្ជាក់​ថា ​សេវា​សុខភាព​របស់​រដ្ឋ​វា​មិន​អាច​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ​ទាល់តែ​មាន​ការ​សហការ​ជាមួយ​ដៃគូ​ឯកជន ​និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​បន្ថែម​ទៀត​ទើប​ធ្វើ​ឲ្យ​វិស័យ​របស់​យើង​មាន​កា​រីកចម្រើន​។ លោកជំទាវ​ក៏បាន​សំណូមពរ​ដល់​ក្រុម​គ្រូពេទ្យ​សមាគម​អ្នក​ក្រីក្រ​ទីក្រុង​ហូជីមិញ​សូម​ជួយ​ពិនិត្យ​ជំងឺ​ភ្នែក​ និង​ជំងឺ​ទូទៅ​ឲ្យ​ច្រើន​លើក​បន្ត​ទៀត​នៅ​ខេត្ត​ស្វាយរៀង ​និង​ទូទាំង​ប្រទេស​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​ខាងលើ​មិន​ត្រឹមតែ​ពិនិត្យ​ និង​វះ​ភ្នែក​ដោយ​ឥតគិតថ្លៃ​នោះ​ទេ​ថែម​ផ្ដល់​អាហារ​ដល់​អ្នក​ជំងឺ ​ដែល​នៅ​រង់ចាំ​ការ​ព្យាបាល​ទៀត​ផង​៕